រូបភាពជុំវិញពិភពលោក ២៩ កញ្ញា ២០១៦

មន្រ្តី​ប៉ូលិស​ម្នាក់​ដើរ​នៅ​ក្នុង​ចំណោម​កម្មករ​សហជីព​ឥណ្ឌូនេស៊ី​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​កាន់​វិមាន​ប្រធានាធិបតី​នៅ​ក្រុង​ហ្សាកាតា។ កម្មករ​ទាំង​នោះ​​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​លើកលែង​ពន្ធ​របស់​រដ្ឋាភិបាល​។

ដើម Aspen ដែល​មាន​ស្លឹក​ពណ៌​លឿង​ បក់​ចុះ​ឡើង​ពេល​មាន​ខ្យល់​ធ្លាក់​នៅ​ជិត​ក្រុង Ward រដ្ឋ​ Colorado។ 

មឈូស​ដឹក​សាកសព​របស់​អតីត​ប្រធានាធិបតី​អ៊ីស្រាអែល​លោក Shimon Peres ត្រូវ​ថត​បាន​នៅ​ក្នុង​រថយន្ត​មួយ ស្របពេល​ដែល​មឈូស​នោះ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មូលដ្ឋាន​ទ័ព Tzrifim ទៅ​កាន់​រដ្ឋធានី​ហ្សេរ៊ុយសាឡិម ជិត​ក្រុង Ramle។ 

អ្នក​ជួយ​សង្រ្គោះ​ម្នាក់​ត្រូវ​ថត​បាន​នៅ​ជិត​រថយន្ត​ផ្ញារ​ជើង​មួយ​នៅ​កន្លែង​ដែល​មាន​ការ​បាក់​ដី​ បង្ក​ឡើង​ដោយ​ភ្លៀងធ្លាក់ ដែល​នាំ​យក​មក​តាមរយៈ​ព្យុះ​ទីហ្វុង Megi នៅ​ភូមិ Sucun ក្រុង Lishui ខេត្ត Zhejiang ប្រទេស​ចិន។ 

រថយន្ត​ភ្លើង​ធ្លាក់ផ្លូវ​មួយ​នៅ​រដ្ឋ New Jersey ស្ថិត​នៅ​ក្រោម​ដំបូល​បាក់​ចុះ​មួយ បន្ទាប់​ពី​រថភ្លើង​នោះ​បាន​បុក​ចូល​ក្នុង​ស្ថានីយ​ Hoboken រដ្ឋ New Jersey។ យ៉ាងហោចណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​១០០​នាក់​ទៀត​បាន​រង​របួស។ 

ក្មេង​ប្រុស​ម្នាក់​រត់​កាត់​រូប​តុក្កតា​ដែល​តំណាង​ឲ្យ​បណ្តា​ប្រទេស​ ដែល​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​ Expo 2017 នៅ​រដ្ឋធានី​អាស្តាណា ប្រទេស​កាហ្សាស្តង់។ រដ្ឋធានី​អាស្តាណា​នឹងធ្វើ​ជា​ម្ចាស់​ផ្ទះ​ពិធីតាំង​ពិព័រណ៍​នា​ឆ្នាំ​ក្រោយ។ 

ប្រជាជន​ទៅ​ទស្សនា​ La Cite du Vin (ទីក្រុង​សុរា) ដែល​ជា​មជ្ឈមណ្ឌល​មួយ​សម្រាប់​ស្រា និង​ភាព​ស៊ីវិល័យ​ ដើម្បី​រំឭក​ដល់​វប្បធម៌​ស្រា​ ក្នុង​ក្រុង Bordeaux ប្រទេស​បារាំង។ 

កូន​សត្វ​ខ្លា​ឃ្មុំ​ផេនដា​ធ្លាក់​ពី​ឆាក​ ខណៈ​ដែល​កូន​សត្វ​ខ្លាឃ្មុំ​ចំនួន ២៣ ក្បាល​ដែល​កើត​ក្នុង​ឆ្នាំ​ ២០១៦ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​មូលដ្ឋាន​ស្រាវជ្រាវ​ការ​បង្កាត់​សត្វ​ខ្លា​ឃ្មុំ​ផេនដា​នៅ​ក្រុង Chengdu ខេត្ត Sichuan ប្រទេស​ចិន។ 

អ្នក​ពន្លត់​អគ្គីភ័យ​ម្នាក់​ពិនិត្យ​មើល​សំណង់​ដែល​រង​ការ​ឆាប​ឆេះ​ ស្រប​ពេល​កំពុង​ពន្លត់​ភ្លើង​ឆេះ​ព្រៃ Loma ជិត​ក្រុង Morgan Hill រដ្ឋ California កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

រូប​ចម្លាក់​មេដៃ​លើក​ឡើង​លើ​ ដែល​ត្រូវ​បាន​ហៅ​ថា «Really Good» ដោយ​សិល្បករ​ជនជាតិ​អង់គ្លេស នៅ​ទីលាន​ Trafalgar កណ្តាល​ក្រុង​ឡុងដ៍។ 

បុរស​ម្នាក់​កាន់​សន្ទួច​ ខណៈ​ដែល​សំរាម​អណ្តែត​បាន​មក​ទើរ​នៅ​ជាយ​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ានេ នៅ​ក្រុង​ប៊េរូត ប្រទេស​លីបង់។ 

បុរស​កុលសម្ព័ន្ធ Maasai នៅ​ប្រទេស​កេនយ៉ា​ស្កេន​អង់តែន​វិទ្យុ​សម្រាប់​សញ្ញា​បង្ហាញ​ពី​តាំង​សត្វ​តោញី​នៅ​សហគមន៍​អភិរក្ស Selenkay។