រូបភាព​ជុំវិញ​ពិភពលោក​ ២៩ កញ្ញា ២០១៥

លោកស្រី​ Angel Merkel (រូបឆ្វេង) អធិការបតី​អាល្លឺម៉ង់​ញញឹម​ដាក់​លោក Volker Kauder ប្រធាន​ក្រុម​សភា​របស់​គណបក្ស​អភិរក្ស​និយម​ គឺ​គណបក្ស​ Christian Democratic Union (CDU) មុន​កិច្ចប្រជុំ​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ផ្ទុយ​គ្នា​របស់​គណបក្ស​ Christian Democratic Union (CDU) និង​គណបក្ស​ Christian Social Union (CSU) នៅ​ក្នុង​ក្រុង​បែរឡាំង។

ពលរដ្ឋ​ប៉ាឡេស្ទីន​ការពារ​ខ្លួន​ពី​ឧស្ម័ន​ទឹក​ភ្នែក​ និង​ការពារ​ត្រចៀក​របស់​ពួកគេ​ពី​គ្រាប់បែក​សម្លេង​ដែល​កងកម្លាំង​របស់​អ៊ីស្រាអែល​បោះ​ដាក់​ពួកគេ​ក្នុង​ពេល​បាតុកម្ម​នៅ​ក្នុង​ទីប្រជុំជន West Bank ក្នុង​ក្រុង Hebron ជាមួយ​នឹង​បាតុករ​ផ្សេង​ទៀត ហើយ​បាន​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល នៅ​បរិវេណ​ព្រះ​វិហារ Al-Aqsa ក្នុង​ក្រុង​ហ៊្សេរុយសាឡិម (Jerusalem)។

អ្នក​ទេសចរ​ដើរ​នៅ​ក្រោម​ឆ័ត្រ​ដែល​ដាក់​បង្ហាញ​នៅ​ពពុះ​ទឹក​ Cheonggye​ ក្នុង​យុទ្ធនាការ​ដើម្បី​ទទួល​ប្រាក់​បរិច្ចាគ​ដើម្បី​ជួយ​ក្មេងៗ​ក្រីក្រ​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (រូប​ស្តាំ) ចាប់​ដៃ​លោក​ Raul Castro ប្រធានាធិបតី​គុយបា​នៅ​ពេល​ចាប់​ផ្តើម​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​បុរី​ញូវយ៉ក។

មនុស្ស​ម្នា​ជិះ​កាត់​ដើម​ឈើ​ដែល​រលំ​លើ​ម៉ូតូ​ជាច្រើន​ នៅ​ក្នុង​គ្រោះ​ខ្យល់​ព្យុះ Dujuan នៅ​ក្នុង​ក្រុង Taipei កោះ​តៃវ៉ាន់។

ស្រ្តី​ម្នាក់​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ព្រះ​អាទិត្យ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​នាង​ឡើង​ជិះ​រថភ្លើង​ជាមួយ​នឹង​ជន​ទេសន្តរប្រវេសន៍​ និង​ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ផ្សេង​ទៀត​ នៅ​ក្បែរ​ជំរុំ​ចុះ​ឈ្មោះ​ បន្ទាប់​ពី​ឆ្លង​កាត់​ព្រំដែន​ក្រិក និង​ម៉ាសេដ្ឋាន (Macedonia) នៅ​ក្បែរ​ក្រុង​ Gevgelija។

គេ​ប្រទះ​ឃើញ​ព្រះ​ច័ន្ទ​នៅ​ក្នុង​ថ្ងៃ​បញ្ចប់​នៃ​ច័ន្ទ​គ្រាស​ នៅ​ខាង​ក្រោយ​ព្រះវិហារ Orthodox នៅ​ Turets ប្រទេស​បេឡារុស (Belarus) ១១០គ.ម​ភាគ​ខាង​លិច​ក្រុង​មីនស្កិ៍ (Minsk) កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។

និស្សិតៗ​សប្បាយ​ចិត្ត​ បន្ទាប់​ពី​ទស្សនកិច្ច​ដោយ​មិន​បាន​គ្រោង​ទុក​មួយ​របស់​លោក​ Prince Harry ទៅ​កាន់​សាលា​យោធា The Duke of York's Royal Military School នៅ​ក្នុង​ទីប្រជុំជន​ Dover ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។

ទិដ្ឋភាព​នៃ​យានយន្ត​ជាច្រើន​ធ្វើ​ដំណើរ​ស្ពាន​អាកាស​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ដោយ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​អ័ព្ទ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ការ​ធ្វើ​កសិកម្ម​ដោយ​ដុត​ព្រៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ជា​ប្រទេស​ជិត​ខាង​ បាន​ធ្វើ​ឲ្យ​ប្រទេស​សិង្ហបុរី​គ្រប់​ដណ្តប់​ទៅ​ដោយ​អ័ព្ទ​យ៉ាង​ក្រាស់​អស់​រយៈពេល​ជាច្រើន​សប្តាហ៍។

បុរសៗ​បាច​សំបក​ដូង​ដែល​កំពុង​ឆេះ​ដាក់​គ្នា​ ក្នុង​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា Mesiat Geni នៅ​ក្នុង​ប្រាសាទ​ហិនឌូ នៅ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។