រូបភាពជុំវិញពិភពលោក ២៨ កញ្ញា ២០១៦

ប្រជាជន​កូរ៉េខាងជើង​កំពុង​ទស្សនា​ភាពយន្ត​មួយ​ ដែល​ត្រូវ​បាន​ចាក់បញ្ចាំង​ទៅ​លើ​អេក្រង់​ធំ​មួយ​នៅ​ទីលាន​សាធារណៈ​ជិត​ស្ថានីយ​រថភ្លើង​ក្រុង​ព្យុងយ៉ាង។ 

កម្ទេច​ដុំ​នំប៉័ង​ត្រូវ​ថត​បាន​នៅ​កន្លែង​រងការ​វាយប្រហារ​តាម​អាកាស​នៅ​តំបន់ Bab al-Maqam នៃ​ក្រុង​ Aleppo ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

ក្រុម​អ្នក​ជួយសង្រ្គោះ​ជម្លៀស​កុមារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ក្រុង Ningde ខេត្ត Fujian ភាគ​ខាង​កើត​ប្រទេស​ចិន។ ព្យុះ​ទីហ្វុង Megi បាន​បោកបក់​មក​លើ​ចិន​ដី​គោក ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់ ក្រោយ​ពី​ការ​បង្ក​មាន​ការ​ខូចខាត និង​មនុស្ស​បួននាក់​បាត់បង់​ជីវិត​នៅ​កោះ​តៃវ៉ាន់។ 

ក្រុម​អ្នក​របាំ​ចូលរួម​នៅ​ក្នុង​ពិធី​ «THE ONE Grand Show» នៅ​ឯ​វិមាន Friedrichstadt-Palast ក្នុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

ក្រុម​អ្នក​គាំទ្រ​គណបក្ស​រណសិរ្ស​រំដោះ​ប្រជាជន Gorkha (GJMM) ចូលរួម​នៅ​ក្នុង​ក្បួន​ដង្ហែ​មួយ អំឡុងពេល​បាតុកម្ម​ទាមទារ​រដ្ឋឥណ្ឌា​ថ្មី​មួយ​នៅ​ក្រុង Kalimpong ចម្ងាយ​ប្រមាណ ៧៥គីឡូម៉ែត្រ ពីក្រុង Siliguri ប្រទេស​ឥណ្ឌា។ ​ 

មេ​ចុងភៅ​លោក Fabian Martinez ថត​ជាមួយ​នឹង​ភីហ្សា​ ដែល​ធ្វើ​ឡើង​ក្នុង​ទម្រង់​បេក្ខជន​ប្រជាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton (ខាងឆ្វេង) និង​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump នៅ​ឯហាង​នំភីហ្សា Giordano's ក្នុង​ក្រុង Chicago រដ្ឋ Illinois កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

បុរស​ម្នាក់​ដោយ​មាន​ជាប់​ក្រដាស​បត់​រាង​ជា​ឆ័ត្រ​មួយជាប់​នឹង​ត្រចៀក ដែល​ជា​និមិត្តរូប​នៃ​ចលនា​រើ​បម្រះ​របស់​ជន​ស៊ីវិល Occupy Central ចូលរួម​នៅ​ក្នុង​ខួប​ទី​ពីរ​នៃ​ចលនា​នេះ​នៅ​ខាង​ក្រៅ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ក្រុង​កោះហុងកុង។ 

ក្រុម​អ្នក​ចូលរួម​ដោយ​មាន​ពាក់​នូវ​សំលៀកបំពាក់​ពិសេស​មួយ​ធ្វើការ​សម្តែង​ជា​រំឭក​ដល់​ទន្លេលឿង​នៅ​ក្រុង Binzhou ខេត្ត Shandong ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

បុរស​កាន់​សាសនា​ហិណ្ឌូ​ម្នាក់​ធ្វើការ​បួងសួង​ទៅ​កាន់​សត្វ​គោ​មួយ​ក្បាល​ បន្ទាប់​ពី​ស្រង់​ទឹក​​នៃ​តំបន់​ Sangam ដែល​ជា​កន្លែង​ជួប​គ្នា​រវាង​ទន្លេ Ganga ទន្លេ Yamuna និង​ទន្លេ Saraswati ក្នុង​ក្រុង Allahabad ​ប្រទេស​ឥណ្ឌា។ 

ក្មេងៗ​លេង​នៅ​ក្នុង​ជំរុំ​ជនភៀសខ្លួន និង​ជន​ចំណាកស្រុក​នៅ​ក្រុង Chios កោះ​ Chios ប្រទេស​ក្រិក។

ប្រជាជនក្រុង​ Mayorga លើក​ដុំ​ក្រណាត់​ដែលត្រូវ​បាន​ដុត​បញ្ឆេះ​ ស្របពេល​ដែល​ពួកគេ​ចូលរួម​នៅ​ក្នុង​ពិធី «Vitor's Civic Procession» ក្នុង​ក្រុង Mayorga ជិត​ក្រុង Valladolid កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

តារា​ម៉ូដែល​បង្ហាញ​ស្នាដៃ​មួយ​ដោយ​អ្នក​រចនាម៉ូដ​លោក John Galliano សម្រាប់​ហាង​បង្ហាញ​ម៉ូដ Maison Margiela ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។ 

កូន​ខ្លា​ឃ្មុំ​ផេនដា​នៅ​ក្នុង​ទ្រុង​បង្កាត់​មួយ​ខាង​ក្នុង​សួនសត្វ Schoenbrunn ក្នុង​ក្រុង​វីយ៉ែន ប្រទេស​អូទ្រីស។ 

បុគ្គលិក​សារមន្ទីរ​មើល​ទៅ​ស្នាដៃសិល្បៈ​ Bologna Cope ដែល​មាន​អាយុកាល​ចាប់តាំង​ពី​សតវត្សរ៍​ទី​១៤ នៅ​ឯ​សារមន្ទីរ​ Victoria and Albert ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។