រូបភាពជុំវិញពិភពលោក ២៧ កញ្ញា ២០១៩
![](https://gdb.voanews.com/c7409bac-83f7-4e19-b55c-708aa0f0b9bc_w1080_r0_s.jpg)
ក្មេងប្រុសជនជាតិអាហ្វហ្គានីស្ថានម្នាក់ឈរនៅជិតសត្វលាដែលដឹកសម្ភារៈបម្រើដល់ការបោះឆ្នោត ដែលនឹងត្រូវដឹកទៅកាន់ការិយាល័យបោះឆ្នោតដែលមិនអាចទៅដល់ដោយឡាន នៅតំបន់ Shutul ខេត្ត Panjshir ប្រទេសអាហ្វហ្គានីស្ថាន។
![](https://gdb.voanews.com/3c1c1424-295c-488b-8782-99ebd08215fc_w1080_r0_s.jpg)
កីឡាករកាយសម្ព័ន្ធម្នាក់ប្រកួតដើម្បីទទួលបានកៅអីសម្រាប់វិញ្ញាសារលោតចម្ងាយផ្នែកបុរស នៅក្នុងការប្រកួតកីឡាកាយសម្ព័ន្ធពិភពលោក នៅទីក្រុងដូហា (Doha) ប្រទេសកាតា។
![](https://gdb.voanews.com/b759da28-dc6d-4c2d-a903-9f3ea03ca801_w1080_r0_s.jpg)
អ្នកគិតលុយម្នាក់ឲ្យចំណីសត្វព្រាប និងរង់ចាំអតិថិជននៅពេលនាងលក់សំបុត្រសម្រាប់ចូលបង្គន់សាធារណៈ នៅកណ្ដាលទីក្រុងកៀវប្រទេសអ៊ុយក្រែន។
![](https://gdb.voanews.com/c44f521f-c75d-4c5c-8cab-ca5c738f9f9e_w1080_r0_s.jpg)
ថ្ងៃលិចនៅខាងក្រោយច្រកទ្វារធានអានមែន (Tiananmen) ក្នុងទីក្រុងប៉េកាំង មុនពេលមានការប្រារព្ធខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាជនចិន។
បុគ្គលិកក្រុមហ៊ុន Sotheby កំពុងសម្លឹងមើលរូបគំនូរដែលគូរដោយវិចិត្រករតាមដងផ្លូវ Banksy ដែលដាក់តាំងបង្ហាញសម្រាប់ការលក់ដេញថ្លៃនៅបន្ទប់ Sotheby ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
រូបបដានៃមេធាវីគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង Junius Ho ត្រូវបានគេដាក់នៅលើថ្ម នៅលើដីនៃសាកលវិទ្យាល័យហុងកុង ក្នុងទីក្រុងហុងកុង ប្រទេសចិន។
ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេសកំពុងដើរកាត់វាលមានគ្រាប់មីន ក្នុងតំបន់ Dirico ប្រទេសអង់ហ្គោឡា ក្នុងពេលធ្វើទស្សនកិច្ចដើម្បីពិនិត្យមើលការបោសសម្អាតគ្រាប់មីន របស់អង្គការ Halo Trust នៅក្នុងថ្ងៃទី៥ នៃព្រះរាជដំណើរទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិក។
ក្មេងស្រីម្នាក់កាន់ក្រដាសមានសរសេរអក្សរអ៊ីតាលីថា «តោះយើងធ្វើសំយោគរស្មីព្រះអាទិត្យ ដូច្នេះយើងអាចក្លាយជាអ្នកធ្វើសំយោគផ្លាស្ទិក» នៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្នុងពេលមានការតវ៉ានៅទូទាំងពិភពលោក ទាមទារឲ្យមានវិធានការលើបម្រែបម្រួលអាកាសធាតុ។
មនុស្សម្នាកំពុងសម្លឹងមើលទៅកាន់រូបអតីតប្រធានាធិបតី Jacques Chirac ដែលគេបញ្ចាំងនៅលើកញ្ចក់ធំមួយ នៅសាលាក្រុងប៉ារីស ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
ក្ដាន់ឈ្មោលមួយក្បាលនៅក្នុងវាលស្មៅ នៅ Nalibokski ជិតភូមិ Kozliki ប្រទេសបេឡារុស។