រូបភាពជុំវិញពិភពលោក ២៧ កញ្ញា ២០១៧

ការផ្ទុះដ៏ខ្លាំងមួយនៅក្នុងឃ្លាំងរំសេវនៅបន្ទាយយោធាមួយក្នុងទីក្រុង Kalynivka ភាគខាងលិចKyiv ប្រទេសអ៊ុយក្រែន។

បាតុករម្នាក់ត្រូវបានឃុំខ្លួនអំឡុងការប្រមូលផ្តុំមួយដើម្បីស្នើឲ្យមានការផ្លាស់ប្តូរវិស័យអប់រំក្នុងទីក្រុង Santiago ប្រទេសឈីលី។

អ្នកភូមិកាន់សាសនាហិណ្ឌូយំសោកនៅពេលដែលសាកសពរបស់សាច់ញាតិខ្លួនត្រូវបានរកឃើញដោយកងកម្លាំងរដ្ឋាភិបាលហើយ ក្រុមអាជ្ញាធរដែលជាជនសង្ស័យត្រូវបានក្រុមបះបោរសម្លាប់កាលពីខែមុននៅ Maungdaw ភាកខាងជើងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។

តំណាងរាស្រ្តក្រុមជំទាស់ប្រទេសអ៊ូហ្គាន់ដា ប្រតាយប្រតប់ជាមួយសន្តិសុខក្នុងសភាអំឡុងពេលធ្វើការតវ៉ាចំពោះសេចក្តីព្រៀងច្បាប់ថ្មីចំពោះអាយុរបស់ប្រធានាធិបតីកាន់អំណាចនៅក្នុងទីក្រុង Kampala។
ក្មេងភឿកម្នាក់ដែលជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឈរថតរូបនៅក្នុងជំរំ Cox's Bazar ប្រទេសបង់ក្លាដែស Bangladesh។
ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់បានចូលរួមក្នុងពិធីបុណ្យសពរបស់នាយទាហានបដិវត្តវ័យក្មេង Mohsen Hojaji ដែលត្រូវបានក្រុមរដ្ឋឥស្លាមកាត់ក្បាលក្នុងប្រទេសស៊ីរី។
ប្រជាជនឆ្លងកាត់ផ្លូវក្រោមបង្គោលភ្លើងដែលបានបាក់បែកបន្ទាប់ពីព្យុះសង្ឃរា Maria បានវាយប្រហារកោះ Virgin Islands កាលពីថ្ងៃទី២៦ កញ្ញា ២០១៧។
ទូកទំនើបជាច្រើនត្រូវបានគេតាំងបង្ហាញក្នុងកម្មវិធី Monaco Yacht ដែលជាកម្មវិធីបង្ហាញទូកថ្នាក់ខ្ពស់ក្នុងពិភពលោកដើម្បីបង្ហាញទូកក្នុងឧស្សាហកម្មទូកទំនើប របស់ក្រុមហ៊ុននាំមុខជាង៥៨០ក្នុងប្រទេសម៉ារ៉ុក។