រូបភាព​ជុំវិញ​ពិភពលោក ២៧ កញ្ញា ២០១៦

ស្រ្តី​ម្នាក់​ចាក់​ទឹក​លើ​ក្មេង​ប្រុស​ម្នាក់​ដែល​រង​ផល​ប៉ះពាល់​ដោយ​ឧស្ម័ន​ទឹក​ភ្នែក​ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​រវាង​ប៉ូលិស និង​អ្នក​លក់​នៅ​តាម​ផ្លូវ​នៅ​កណ្តាល​ក្រុង​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ។

គេ​ឃើញ​រូប​របស់​លោក Maurice Ostro នៅ​ក្នុង​ថ្ម​ Ostro របស់​លោក ដែល​ជា​ថ្ម​ពេជ្រ​ពណ៌​លឿង​ធំ​ជាង​គេ​ នៅ​ពេល​លោក​កាត់​វា​ដើម្បី​បង្ហាញ​ដល់​សារព័ត៌មាន នៅ​សារមន្ទីរ​ប្រវត្តិសាស្រ្ត​ជាតិ​ធម្មជាតិ (Natural History Museum) នៅ​ក្នុង​ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។

បឹង​អំបិល​ដែល​បាន​ពុះ​ចែក​ដោយ​ផ្លូវ​ មាន​ពណ៌​ផ្សេង​គ្នា​ដោយ​សារ​តែ​ស្លែ នៅ​ក្នុង​ក្រុង Yuncheng ខេត្ត Shanxi ប្រទេស​ចិន។

ក្រុម​ចម្រៀង​របស់​ព្រះ​វិហារ​មួយ​សម្តែង​ក្នុង​ពិធី Meskel ដើម្បី​រំឭក​ដល់​ការ​រក​ឃើញ​ឈើ​ឆ្កាង​ពិត​ប្រាកដ​ដែល​ព្រះ​យេស៊ូ​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម នៅ​ទីលាន Meskel ក្នុង​ក្រុង​អាឌីសអាបេបា ប្រទេស​អេត្យូពី។

Blood stains are seen on the wall and on a Jesus Christ statue at the St. Sebastian's Church after blast in Negombo, north of Colombo, Sri Lanka. More than 200 people were killed and hundreds more injured in eight blasts that rocked churches and hotels in and just outside the capital on Easter Sunday.

ស្រ្តី​ម្នាក់​ព្យាយាម​កាន់​ឆ័ត្រ​របស់​គាត់​ទប់​ជាមួយ​នឹង​ខ្យល់​នៃ​ព្យុះ Megi ដែល​បោកបក់​កាត់​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។ សាលា និង​ការិយាល័យ​ជាច្រើន​ត្រូវ​បាន​បិទ​នៅ​តៃវ៉ាន់ ហើយ​មនុស្ស​ម្នា​ដែល​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់​ត្រូវ​បាន​ជម្លៀស​ចេញ នៅ​ពេល​ដែល​ព្យុះ​កំណាច​មួយ​ដែល​មាន​ល្បឿន​១៦២គ.ម​ក្នុង​មួយ​ម៉ោង​បោកបក់​ទៅ​លើ​កោះ​នេះ។

អ្នក​នេសាទ​ប៉ាគីស្ថាន​ស្រាយ​សំណាញ់​របស់​ពួកគេ​នៅ​ពេល​ថ្ងៃ​លិច​នៅ​លើ​ឆ្នេរ​នៃ​សមុទ្រ​អារ៉ាប់ ក្នុង​ក្រុង Karachi។

អ្នក​ពន្លត់​អគ្គិភ័យ​មាន​បំណង​ជួយ​សង្គ្រោះ​ស្ថានីយ៍​ពន្លត់​អគ្គិភ័យ Casa Loma នៅ​លើ​ភ្នំ Santa Cruz នៅ​ក្បែរ​ព្រៃ Loma Prieta​ ក្នុង​រដ្ឋ California។ ភ្លើង​ឆេះ​ព្រៃ Loma Prieta បាន​ឆាបឆេះ​លើ​ផ្ទៃដី​ជាង​៤០៥​ហិចតា និង​បាន​កម្ទេច​រចនាសម្ព័ន្ធ​ជាច្រើន​នៅ​ក្នុង​តំបន់​នោះ។

អ្នក​ចូលរួម​នៃ​ ការ​ប្រណាំង​ហែល​ទឹក​កាត់​ប្រឡាយ ហែល​ទឹក​ក្នុង​ចម្ងាយ​៦.៣៤៦ម៉ែត្រ​ នៅ​តាម​បណ្តាយ​ប្រឡាយ Corinth នៅ​ក្បែរ​ក្រុង Corinth ប្រទេស​ក្រិក។

កម្មករ​ម្នាក់​កាន់​ចំរឹងដែក​ដើម្បី​ជួសជុល​តួ​ឡាន​តាក់ស៊ី​ដែល​មាន​ឈ្មោះ​ថា Ambassador ដើម្បី​ធ្វើ​ជា​វេទិកា​មួយ​សម្រាប់​ពិធី Durga Puja របស់​សាសនា​ហិណ្ឌូ នៅ​ក្នុង​ក្រុង Kolkata ប្រទេស​ឥណ្ឌា។

គេ​ថត​បាន​ផ្ទះ​ដែក​គោល​បាន​នៅ​កណ្តាល​តំបន់​មួយ​ដែល​គ្រប់​ដណ្តប់​ដោយ​ធូលី​ នៅ​ក្នុង​ក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

ទាហាន​ម្នាក់​ឈរ​នៅ​ពី​មុខ​កម្រង​ផ្កា​យក្ស​មួយ​ដែល​ត្រូវ​បាន​គេ​ដាក់​នៅ​ទីលាន Tiananmen ដើម្បី​ប្រារព្ធ​បុណ្យ​ជាតិ​របស់​ចិន​នៅ​ក្នុង​ក្រុង​ប៉េកាំង។