រូបភាព​ជុំ​វិញ​ពិភពលោក ២៦ កញ្ញា ២០១៩

កង្កែប​មួយ​ក្បាល​ដែល​គេ​ថត​នៅ​ពេល​វា​នៅ​លើ​ស្លឹក​ឈូកនៅ​ក្នុង​បឹង​មួយ​នៅ​ក្រុង Lalitpur ប្រទេស​នេប៉ាល់ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់។

កប៉ាល់​នេសាទ​រុស្ស៊ី​ឈ្មោះ​ថា Bukhta Naezdnik បាន​ឆេះ​នៅ​ក្នុង​ផែ​នៃ​ទីក្រុង​ Tromso ប្រទេស​ន័រវេស។

អ្នក​លោត​ឆ័ត្រ​យោង​លោត​ចុះ​ពី​អាគារ​ប៉ម គូឡាឡាំពួ នៅ​ថ្ងៃ​ដែល​មានអាកាស​ធាតុ​អាប់​អួ ក្នុង​ទិវា​លោត​ឆ័ត្រ​យោង​របស់​ប្រទេស​ម៉ាឡេស៊ី នៅ​ទីក្រុង​គូឡាឡាំពួ។

ព្រះ​អង្គ​ម្ចាស់ Harry នៃ​ចក្រ​ភព​អង់គ្លេស​(ស្ដាំ) និង​ស្ថាបនិក​​អង្គការ«ដំរី​គ្មាន​ព្រំដែន» (Elephants Without Borders) លោក Mike Chase ត្រូវ​បាន​ស្វាគមន៍​នៅ​ឯ​ពិធី​ដាំ​ដើម​ឈើ​​ជាមួយ​កុមារ​នៅ​ក្នុង​តំបន់ នៅ​ឧទ្យានអភិរក្ស​ព្រៃឈើ Chobe Tree Reserve ប្រទេស​បុតស្វាណា។

សកម្មជន​សិទ្ធិ​សត្វ​ពាហនៈ​ពាក់​មាស់​រូប​សត្វ​ជ្រូក​ ហើយ​ធ្វើ​បាតុកម្ម​នៅ​ឯ​កន្លែង​រំលឹក​ការ​ចង​ចាំសម្រាប់​សត្វ​ជ្រូក​ដែល​ត្រូវ​បាន​គេ​សម្លាប់​ចោល​ដោយ​សារតែ​ការ​ភ័យ​ខ្លាច​ឆ្លង​ជំងឺ​ប៉េស​អាហ្វ្រិក នៅ​ទីក្រុង​ស៊េអូល ប្រទេស​កូរ៉េ​ខាងត្បូង។

អ្នក​បង្ហាញ​ម៉ូត​ម្នាក់​ថត​រូប​ក្នុង​ពិធី​បង្ហាញ​ស្នាដៃ​រចនា​ម៉ូត​របស់​លោក Manish Arora ជន​ជាតិ​ឥណ្ឌា ក្នុង​ពិធី​បង្ហាញ​ម៉ូត​សម្រាប់​ស្ត្រី​នៅ​ឯសាល Salon Des Miroirs នៃ​តំបន់​ Passage Jouffroy ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

អ្នក​ជំនាញ​ផ្នែក​កែ​ច្នៃ​ម៉ូត​ចម្លាក់​ម្នាក់​រៀប​ចំ​លម្អ​«ពិដាន​​ប្រាសាទ Pandal» ដែល​ជា​វេទិកា​រយៈ​ពេល​ខ្លី​ ក្នុង​ពេល​រៀប​ចំ​ពិធី​សម្រាប់​ព្រះនាង​ទុគ៌ា ដែល​ជា​ពិធី​នៃ​សាសនា​ហិណ្ឌូ នៅទីក្រុង​ Kolkata ប្រទេស​ឥណ្ឌា។

កុមារា Winston Bartlett អាយុ ៩ ឆ្នាំ ថត​រូប​ជាមួយ​រូប Scruff-a-luvs ដ៏ធំនៅ​ហាង Hamleys មុន​ពេល​ហាង​នេះ​ប្រកាស​រូប​សម្រាប់​ក្មេង​លេង​កំពូលៗ​ចំនួន​ ១០ នៅ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។

ប្រធានស្ដី​ទី​នៃ​ភ្នាក់​ងារ​ស៊ើប​អង្កេត​ជាតិ លោក Joseph Maguire (ស្ដាំ) ធ្វើ​សក្ខីកម្ម​មុន​ពេល​សវនាការ​នៅ​គណៈ​កម្មាធិការ​ស៊ើប​អង្កេត​របស់​សភា នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ទង់​ជាតិ​ចិន​ត្រូវបានគេ​រៀប​ចំ​តាំង​ជា​រូប​បេះ​ដូង មុន​ពេល​​មក​ដល់​នៃ​គម្រប់​ខួប​ទី​៧០​ឆ្នាំនៃ​ការ​បង្កើត​សាធារណ​រដ្ឋ​ប្រជា​ជន​ចិន នៅ​លើ​ផ្លូវ​មួយនៃ​ទីក្រុង​សៀងហៃ ប្រទេស​ចិន។