រូបភាព​ជុំវិញ​ពិភពលោក​ ២៦ កញ្ញា ២០១៧

បុរស​ជនជាតិ​បាលី​ម្នាក់ឈរ​មើល​ភ្នំ​ភ្លើង Mount Agung ពី​ព្រះវិហារ​មួយ​នៅ ​Karangasem ទីក្រុង​បាលី​ប្រទេស​ឥណ្ឌូណេស៊ី។

បុរស​ជនជាតិ​​អាហ្វហ្គានីស្ថាន​ម្នាក់​កំពុង​រៀប​ចំ​ដុត​ថ្នាំញៀន​ខុស​ច្បាប់​នៅ​ក្រៅ​ក្រុង​ Jalalabad។

លោក Kadri Gursel​ អ្នក​សរសេរ​ព័ត៌មាន​សម្រាប់​កាសែត​ជំទាស់ប្រទេស​តួកគី​ Cumhuriyet ថើប​ប្រពន្ធ​របស់​គាត់​អ្នកស្រី​ Nazire Kalkan Gursel បន្ទាប់ពី​លោក​ចេញពី​គុក​ Silivri ខាងក្រៅ​ទី​ក្រុង​អ៊ីស្តង់​ប៊ុល។

កម្មករ​កំពុង​កៀរ​ក្រដាស​និង​កំទេច​ថ្មរ​ចេញ​ពីអគារ​ដែល​បាក់បែក​មួយ​ក្នុង​ការ​រញ្ជួយ​ដី​កាលពី​សប្តាហ៍​មុន​កាច់ជ្រុង​ផ្លូវ​ Gabriel Mancera និង​ផ្លូវ Escocia ក្នុង​ទីក្រុង​ Del Valle ប្រទេស​ម៉ិកស៊ិក​កាលពី​ថ្ងៃទី​២៥ កញ្ញា ២០១៧។

កាំភ្លើង​ធំ​ត្រូវ​បាន​បាញ់​ឡើង​លើ​ក្នុង​ការ​សមយុទ្ធ​យោធា​មួយ​នៅ​ក្នុង​តំបន់ Ningxia Autonomous​ ប្រទេស​ចិន កាលពី​ថ្ងៃទី​២៥ កញ្ញា ២០១៧។

ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស​ Prince Harry (ស្តាំ) បាន​មកដល់​ការ​ប្រកួត​កីឡា​វាយ​តេនីស​ជនពិការ​ជាមួយ​នឹង​មិត្ត​ស្រី​ Meghan Markle ទីក្រុង​ Toronto ប្រទេស​កាណា​ដាកាលពី​ថ្ងៃទី២៥ កញ្ញា ២០១៧។

លោក​ Marshall Plumlee កីឡាករ​បាល់​បោះ​របស់​ក្រុម​ Los Angeles Clippers ចុះ​ហត្ថាលេខា​ជាច្រើន​អំឡុង​ថ្ងៃ​ផ្សព្វផ្សាយ​ NBA កាលពី​ថ្ងៃទី​២៥ កញ្ញា ២០១៧ ក្នុង​ទីក្រុង​ Los Angeles រដ្ឋCalifornia។
 

ក្រុម​កងកម្លាំង​អាកាស​របស់​អង់គ្លេស​ (RAF) «Red Arrows» កំពុង​ធ្វើ​សមយុទ្ធ​ដើម្បី​អបអរ​ទិវា​សាអូឌី អារ៉ាប៊ី​ជាតិ​លើកទី​៨៧ ក្នុង​ទីក្រុង​ Jeddah កាលពី​ថ្ងៃទិ​២៥ កញ្ញា ២០១៧។

និស្សិត​ម្នាក់​នៃ​សាកលវិទ្យាល័យ​ជាតិ​របស់​ប្រទេស​ El Salvador ស្លៀកពាក់​ជា​ទាហាន​​អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ San Salvador ប្រទេស​ El Salvador កាលពី​ថ្ងៃទី​២៥ កញ្ញា ២០១៧។

តារាបង្ហាញ​ម៉ូត​ម្នាក់​ស្លៀក​ឈុត​​ច្នៃ​សម្រាប់​រដូវ​ក្តៅ​និង​រដូវ​ផ្ការីក​ឆ្នាំ២០១៨ ក្នុង​ការ​បង្ហាញ​ម៉ូត​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

ប្រជាជន​នាំគ្នា​ចូលរួម​លេង​ក្នុង​ការ​ប្រកួត​កីឡា​បាល់ទាត់​ក្នុង​ភក់​អំឡុង​ការ​ប្រារព្ធ​ពិធី​បន្ទាប់ពី​ច្រូត​កាត់​រួច​ក្នុង​ភូមិ Jinhua ខេត្តZhejiang ប្រទេស​ចិន។

មនុស្ស​ម្នា​កំពុង​មើល​ទេសភាព​ពី​ស្ពាន​សម្រាប់​អ្នក​ដំណើរ​មួយ​ដែល​ទើប​តែ​បើក​នៅ​ក្នុង​សួន​ឧទ្យាន Zaryadye Park ដែល​មាន​វិមាន​ក្រឹមឡាំង​និង​ក្រសួង​ការបរទេស​នៅ​ពី​ក្រោយ​ខណ​ដែល​ព្រះ​អាទិត្យ​កំពុង​លិច​ក្នុង​ទីក្រុង​ Moscow​ ប្រទេស​រុស្ស៊ី Russia កាលពី​ថ្ងៃទី​២៥ កញ្ញា ២០១៧។

លោក​ Addison Russell នៃ​ក្រុម ​Chicago Cubs ឈ្មុល​ចូល​ទៅ​ក្នុង​ហ្វូង​ទស្សនិក​ជន​ប៉ុន្តែ​មិន​អាច​ចាប់​បាល់​ដែល​ត្រូវ​បាន​វាយ​ដោយ​កីឡាករ​ក្នុង​ក្រុម​ St. Louis Cardinals លោក Jedd Gyorko ក្នុង​ជុំទី២​នៃ​ការ​ប្រកួត​កីឡារបែសប៊លក្នុង​ទីក្រុង​ St. Louis រដ្ឋ Missouri កាលពី​ថ្ងៃទី​២៥ កញ្ញា ២០១៧។