រូបភាព​ជុំវិញពិភពលោក ២៦ កញ្ញា ២០១៦

ស្នាដៃសិល្បៈ​ឈ្មោះ​ថា «កិត្តិយស» ពី​បណ្តុំ​ស្នាដៃ​ «កត្តា​ទាំង​ប្រាំ​នៃ​សង្រ្គាម» បង្កើត​ឡើង​ដោយ​សិល្បករ​ជនជាតិ​អ៊ុយក្រែន​លោក Daniel Green និង​នាង Daria Marcheno ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ស្ទូឌីយ៉ូ​មួយ​ក្នុង​ក្រុង​កៀវ។ ស្នាដៃសិល្បៈ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គ្រាប់​កាំភ្លើង និង​សំបក​គ្រាប់​នៅ​សេសសល់​ពី​ជម្លោះ​យោធា​នៅ​ភាគ​ខាង​ប្រទេស​អ៊ុយក្រែន ក៏ដូចជា​គ្រឿងឧបករណ៍​យោធា​មួយ​ចំនួន​ទៀត។

ព្រះនាង Catherine នៃ​ចក្រភព​អង់គ្លេស​ ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ស្ថានីយ​ឆ្មាំ​ឆ្នេរ​ Kitsilano ក្នុង​ក្រុង Vancouver ប្រទេស​កាណាដា។

មនុស្សម្នា​ជិះ​ទោង​នៅ​ខាង​មុខ​វិហារ St. Paul នៅ​អំឡុងពេល​ពិធី​បុណ្យ​ផឹកស្រា​បៀរ Oktoberfest លើក​ទី​ ១៨៣ នៅ​ក្រុង​ម៉ូនិច ប្រទេស​អាល្លីម៉ង់។ 

បុរស​ម្នាក់​ធ្វើការ​នៅ​វាលស្រែ ដែល​ត្រូវ​បាន​កាត់តម្រឹម​ជា​រូបរាង​ផែនទី​ប្រទេស​ចិន ក្នុង​ក្រុង​សៀងហៃ។

បុរស​វ័យក្មេង​មួយ​រូប​បង្ហោះ​ម៉ូតូ​តាម​ដង​ផ្លូវ​កណ្តាល​ក្រុង​មួយ នៅ​ស្រប​ពេល​ដែល​បាតុកម្ម​តវ៉ា​នឹង​ការ​បាញ់​សម្លាប់​ដោយ​ប៉ូលិស​ទៅ​លើ​លោក Keith Scott បន្ត​ធ្វើ​ឡើង​ បន្ទាប់​ពី​ថ្ងៃ​លិច ក្នុង​ក្រុង​ Charlotte រដ្ឋ North Carolina កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

ក្រុម​បុរស​លើក​ទង់​ជាតិ​ប្រទេស​យេម៉ែន នៅ​ស្រប​ពេល​ពួកគេ​ចូលរួម​នៅ​ក្នុង​ពិធី​គម្រប់​ខួប​ទី ៥៤ នៃ​បដិវត្តន៍​យេម៉ែន​ខាង​ជើង​នៅ​ក្រុង​សាណា។ 

សិល្បករ​ជនជាតិ​បារាំង​លោក Abraham Poincheval អង្គុយ​ទៅ​លើ​បង្គោល​កម្ពស់ ១៨ ម៉ែត្រ ជា​ផ្នែក​មួយ​នៃ​ការ​សម្តែង​សិល្បៈ​ នៅ​ខាង​ក្រៅ​ស្ថានីយរថភ្លើង Gare de Lyon ក្នុង​ក្រុង​ប៉ារីស។ 

យន្តហោះ​មួយ​ហោះ​ពី​លើ​ក្រុង Frankfurt ដោយ​បន្សល់​ទុក​ផ្សែង​នៅ​លើ​មេឃ។ 

បុរស​ម្នាក់​ដើរ​នៅ​លើ​ស្ពាន​មួយ​នៅ​សួន Gardens ក្នុង​ប្រទេស​សិង្ហបុរី។

មនុស្សម្នា​ជិះ​ទោង​នៅ​អំឡុងពេល​ពិធី​បុណ្យ​ស្រាបៀរ Oktoberfest លើក​ទី​១៨៣ ក្នុង​ក្រុង​ម៉ូនិច ប្រទេស​អាល្លឺម៉ង់។ 

សុនខ​មួយ​ត្រូវ​រលក​បោក​ចំ​នៅ​អំឡុងពេល​ការ​ប្រកួត​សុនខ​ជិះ​ក្តារ​លើ​ទឹក​នៅ​ឆ្នេរ​ Huntington រដ្ឋ​ California កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៦។