រូបភាព​ជុំវិញ​ពិភពលោក ២៥ កញ្ញា ២០១៨

សត្វ​បក្សី​នៅ​ក្នុង​ទ្រុង​អំឡុង​ការ​ប្រកួត​សត្វ​បក្សី​ចេះ​ច្រៀង​នៅ​ភាគាខាងត្បូង​ប្រទេស​ថៃ​ក្នុង​ខេត្ត Narathiwat។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump ជួប​ជាមួយ​នឹង​ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron នៅ​សណ្ឋាគារ​ Lotte New York Palace អំឡុង​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​បុរី​ញូវយ៉ក។

នាយករដ្ឋ​មន្រ្តី​ New Zealand លោកស្រី Jacinda Ardern ថើប​កូន​របស់​ខ្លួន​មុន​នឹង​ឡើង​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​សន្តិភាព​កំពូល​ Nelson Mandela អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៣ ក្នុង​បុរី​ញូវយ៉ក​កាលពី​ថ្ងៃទី​២៤ ខែ កញ្ញា ឆ្នាំ ២០១៨។

វិចិត្រករ​​ស៊ីរី​​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ Najah al-Bukai គូររូប​មួយ​នៅ​ក្នុង​ទីក្រុង​ Yerres ប្រទេស​បារាំង​ ដែល​ចេញ​ពី​ការ​ចងចាំ​របស់​លោក​ពី​ការ​ធ្វើ​ទារុណកម្ម​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​រដ្ឋាភិបាល​ស៊ីរី​ចាប់​ដាក់គុក​ពីរដង។

ភ្នំភ្លើង​ Villarrica ត្រូវ​បាន​គេ​មើលឃើញ​នៅពេល​យប់​ពីទីក្រុង​ Pucon ប្រទេស​ឈីលី​កាលពី​ថ្ងៃទី​២៤ ខែ កញ្ញា ឆ្នាំ ២០១៨។

ខ្យល់​មួយ​បាន​បក់រ៉ូប​របស់​សម្តេច​ប៉ាបFrancis ខណដែល​លោក​បាន​មកដល់​កិច្ច​ប្រជុំ​មួយ​នៅ​ព្រះវិហារ​ Saints Peter និង Paul ក្នុង​ទីក្រុង​ Tallinn ប្រទេស​អេស្តូនី។

ស្រ្តី​បី​នាក់​ដើរ​លើ​ច្រាំង​ទន្លេ​ដែល​ពោរពេញ​ដោយ​ភក់​នៅ​ទន្លេ Ganges បន្ទាប់​ពី​បានធ្វើ​ការ​ជ្រមុជ​ទឹក​បរិសុទ្ធ​នៅ​ក្នុង​ទីក្រុង​ Allahabad ប្រទេស​ឥណ្ឌា។