រូបភាព​ជុំវិញ​ពិភពលោក ២៥ កញ្ញា ២០១៧

ម៉ាស៊ីន​ប្រើ​ចំហាយ​ទឹក​ក្នុង​សម័យ​មុន​មួយ​ធ្វើ​រុញ​ទូរ​រថភ្លើង​មួយ​នៅ​លើ​ផ្លូវ​រថភ្លើង Cog Railway ក្នុង​ការ​ធ្វើ​ដំណើរ​ចម្ងាយ​៣,៨ម៉ាល​ទៅ​លើ​កំពូល​ភ្នំ Washington ដែល​មាន​កម្ពស់​៦.២៨៨ហ្វីត​នៅ​ក្នុង​រដ្ឋ New Hampshire សហរដ្ឋ​អាមេរិក។

សត្វ​បក្សី​ដណ្តើម​កន្លែង​គ្នា​ទុំ​នៅ​លើ​ខ្សែ​ភ្លើង​មួយ​នៅ​ពេល​ព្រលប់​នៅ​ក្នុង​ក្រុង Kansas រដ្ឋ Kansas។

ស្ត្រី​ហិណ្ឌូ​ម្នាក់​ ដែល​ឆ្លង​ពី​មីយ៉ាន់ម៉ា​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស បី​កូន​របស់​គាត់​ នៅ​ពេល​ដែល​គាត់​អង្គុយ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ដែល​ធ្វើ​ឡើង​សម្រាប់​ជន​ភៀស​ខ្លួន​ហិណ្ឌូ​នៅ​ក្បែរ​ក្រុង Kutupalong ប្រទេស​បង់ក្លាដែស។

បុគ្គលិក​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ផ្ទាំង​ប៉ានណូ​មួយ​សែង​ផ្ទាំង​រូប​របស់​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel ដើម្បី​ផ្គុំ​ចូល​គ្នា​នៅ​ក្នុង​បែរឡាំង កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ មួយ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត​សកល​រួច​មក។

បុរស​ម្នាក់​ធ្វើ​ការ​សម្តែង​ជិះ​ឧបករណ៍​លើ​ទឹក​នៅ​ឧទ្យាន Shenyang Olympic ក្នុង​ខេត្ត Liaoning ប្រទេស​ចិន។

បុរស​ម្នាក់​ដើរ​លើ​ខ្សែ​ដែល​ចងភ្ជាប់​នឹង​អគារ​មួយ​នៅ​ទីលាន Old Town ក្នុង​ក្រុង Prague សាធារណរដ្ឋ​ឆែក។ ការ​សម្តែង​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​មួយ​ដើម្បី​គាំទ្រ​ដល់​មនុស្ស​ដែល​ជំងឺ​ទឹក​នោម​ផ្អែម។

សមាជិក​នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដើរ​កាត់​គំនរ​បាក់បែក​នៅ​ក្នុង​ក្រុង​ Raqqa។

នាង Perla Helou ដែល​ជា​បវរ​កញ្ញា​លីបង់​ថ្មី​សម្រាប់​ឆ្នាំ២០១៧​សប្បាយ​ចិត្ត បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​នៅ​ក្នុង​កាស៊ីណូ Du Liban ក្នុង​ក្រុង Beirut ប្រទេស​លីបង់។

បុរស Kurd អ៊ីរ៉ាក់​មួយ​បង្ហាញ​ម្រាម​ដៃ​ដែល​ប្រឡាក់​ទឹក​ថ្នាំ​របស់​គាត់ បន្ទាប់​ពី​ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​ស្តី​ពី​ឯករាជ្យភាព​របស់​ក្រុម Kurd នៅ​ក្នុង​ក្រុង Arbil រដ្ឋធានី​នៃ​តំបន់​ស្វយ័ត​មួយ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

ដំរី​ដែល​ទើប​តែ​កើត​មួយ​រៀន​ដើរ​កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅ​ក្នុង​សួន​សត្វ DierenPark Amersfoort នៅ​ក្នុង​ក្រុង Amersfoort ប្រទេស​ហូឡង់។

មន្ត្រី​សន្តិសុខ​ម្នាក់​ឈរ​យាម​នៅ​ក្បែរ​កន្ត្រក​យក្ស​មួយ​ដែល​តុបតែង​ជាមួយ​នឹង​ផ្កា និង​ផ្លែ​ឈើ​នៅ​ទីលាន Tiananmen ក្នុង​ក្រុង​ប៉េកាំង។