រូបភាពជុំវិញពិភពលោក ២៥ កញ្ញា ២០១៦
កម្មករម្នាក់ដាក់ឧបករណ៍តុបតែងនៅកន្លែងវេទិកាបណ្តោះអាសន្ន សម្រាប់ពិធីបុណ្យហិណ្ឌូ Durga Puja ដែលនឹងប្រារព្ធក្នុងមុនពេលខាងមុន នៅក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។
ក្រុម Pioneer Team ដែលជាក្រុមសម្តែងអាកាសស៊ីវិលរបស់អ៊ីតាលីបាញ់កាំជ្រួចចេញពីយានPioneer 330 របស់ពួកគេ ក្នុងការសម្តែងអាកាសអន្តរជាតិ Malta នៅក្នុងឧទ្យាន SmartCity Malta ខាងក្រៅក្រុង Valletta ប្រទេសម៉ាល់ត៍ (Malta) កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦។
ព្រះអង្គម្ចាស់ William របស់អង់គ្លេ ព្រះនាង Catherine ព្រះអង្គម្ចាស់ George និងព្រះនាង Charlotte យោងទៅដល់ព្រលានយន្តហោះ Victoria International Airport សម្រាប់ព្រះរាជទស្សនកិច្ចរបស់ពេល៨ថ្ងៃរបស់ទ្រង់ទៅកាន់ប្រទេសកាណាដា ក្នុងក្រុង Victoria ប្រទេសកាណាដា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦។
អ្នករបាំប្រពៃណីឥណ្ឌាមកពីក្រុម Panghat Group of Performing Arts ឈរថតរូបក្នុងពេលហាត់សមសម្រាប់ពិធីបុណ្យហិណ្ឌូ Navaratri នៅក្នុងក្រុង Ahmedabad។
ជនភៀសខ្លួន និងបាតុករដែលគាំទ្រលោក Edward Snowden ធ្វើបាតុកម្មនៅខាងក្រៅស្ថានកុងស៊ុលអាមេរិកក្នុងក្រុងហុងកុង ដើម្បីទាមទារឲ្យលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា លើកលែងទោសដល់លោក Snowden។
កែវយឺតវិទ្យុដែលមានអង្កត់ផ្ចិត៥ម៉ែត្រត្រូវបានគេថតបាននៅថ្ងៃទី១នៃការបើកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ Pingtang ខេត្ត Guizhou ប្រទេសចិន។
អ្នកចូលរួមម្នាក់នៅក្នុងពិធី North East Skinny Dip ប្រចាំឆ្នាំសម្តែងឈុតអគ្គិភ័យនៅឆកសមុទ្រ Druridge ប្រទេសអង់គ្លេស។
ជនជាតិកូរ៉េខាងជើងបក់ដៃ នៅពេលទាហានឆ័ត្រយោងទម្លាក់ខ្លួន នៅព្រលានយន្តហោះ Kalma ក្នុងក្រុង Wonsan។
អ្នកស៊ើបអង្កេតពិនិត្យមើលទូកមួយដែលក្រឡាប់នៅឆ្នេរ Miami រដ្ឋ Florida សហរដ្ឋអាមេរិក។
កីឡាករប្រយុទ្ធដាវ Philip Leitch (រូបឆ្វេង) របស់អូស្រា្តលីមានកន្ត្រក់ផ្កានៅលើមួកការពាររបស់គាត់ ហើយត្រូវបានកម្ទេចដោយគូប្រកួតរបស់ខ្លួន នៅក្នុងការតាំងពិព័រណ៍ St. Ives Medieval Fair ក្នុងក្រុងស៊ីដនី ប្រទេសអូស្រា្តលី។
អ្នកបើកយន្តហោះម្នាក់ណែនាំដល់អ្នកជិះឆ័ត្រយោងដែលប្រើម៉ាស៊ីន នៅពេលពួកគេហោះហើរកាត់ក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។