រូបភាពជុំវិញពិភពលោក ២៥ កញ្ញា ២០១៥
តេលេទស្សន៍ Hubble Space របស់អង្គការ NASA បានបង្ហាញពីផ្នែកតូចមួយនៃបំណែកសេសសល់នៃតារាដ៏ធំមួយ ដែលបានផ្ទុះប្រមាណ ៨.០០០ឆ្នាំមុន។ ដោយត្រូវបានហៅថា Veil Nebula បំណែកនោះគឺជា បំណែកនៃការផ្ទុះ Supernova ដ៏ល្បីមួយ ដែលទទួលឈ្មោះដោយសាររចនាសម្ព័ន្ធដ៏ស្តួចស្តើង និងរាងជាសរសៃរបស់វា។
កុមារីមូស្លីមមួយរូបយកដៃទៅប៉ះទីសក្ការៈបូជា Kaaba នៅឯវិហារ Grand Mosque នៅថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Adha នៅអំឡុងពេលធម្មយាត្រា Hajj ប្រចាំឆ្នាំនៅក្រុង Mecca នៅអារ៉ាប៊ីសាអូឌីត។
នៅក្នុងរូបភាពដែលត្រូវបានបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency (SPA) ជនមូស្លីមធ្វើធម្មយាត្រារាប់សែននាក់បានធ្វើដំណើរដើម្បីបោះដុំថ្មនៅឯសសរមួយ ដែលតំណាងឲ្យការគប់ដុំថ្មទៅលើ Satan នៅក្នុងពិធីមួយហៅថា «Jamarat» ដែលជាពិធីចុងក្រោយមួយនៃធម្មយាត្រា Hajj ប្រចាំឆ្នាំនៅ Mina ជាយក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។
ជនមូស្លីមធ្វើធម្មយាត្រា និងក្រុមអ្នកជួយសង្រ្គោះប្រមូលផ្តុំជុំវិញជនរងគ្រោះនៃការរត់ជាន់គ្នាមួយនៅក្រុង Mina ប្រទេសអារ៉ាប៊ីសាអូឌីត នៅអំឡុងពេលធម្មយាត្រា Hajjប្រចាំឆ្នាំ។ អ្នកធ្វើធម្មយាត្រាជាង ៧០០នាក់បានស្លាប់ ហើយរាប់រយនាក់ទៀតបានរងរបួស នេះបើយោងទៅតាមក្រុមអាជ្ញាធរអារ៉ាប៊ីសាអូឌីត។
សម្តេចប៉ាប Francis ធ្វើការបួងសួងនៅខាងវិហារ Basilica of the National Shrine of the Immaculate Conception នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។
ស្ត្រីជនជាតិអ៊ីរ៉ាក់ដុតនំប៉័ងនៅឯជំរុំជនភៀសខ្លួន al-Takia នៅក្រុងបាកដាដ។
ជនភៀសខ្លួនស៊ីរីបីកូនខ្លួន ខណៈដែលលោកព្យាយាមហែលពីទូកពោងមួយទៅកាន់កោះ Lesbos ប្រទេសក្រិក បន្ទាប់ពីឆ្លងកាត់សមុទ្រ Aegean ពីប្រទេសតួកគី ទៅកាន់កោះនោះ។
មនុស្សម្នាប្រមូលផ្តុំនៅខាងលើរថភ្លើង ដែលធ្វើដំណើរចូលទៅក្នុងស្ថានីយរថភ្លើងក្រុង Dhaka នៅស្របពេលដែលប្រជាជនបង់ក្លាដេសរាប់ពាន់នាក់ធ្វើដំណើរទៅស្រុកកំណើតដើម្បីអបអរពិធីបុណ្យ Eid-al-Adha។
រូបភាពពីអាកាសនៃឆ្នេរ Knokke-Heist បង្ហាញពីស្នាដៃសិល្បៈរបស់អ្នកជំនាញថតរួបលោក Wim Tellier ដែលមានឈ្មោះថា «Time» ហើយបង្ហាញពីរូបសត្វក្តាមដ៏ធំមួយ។
គូស្នេហ៍ជនជាតិឡាទីនដើរដោយកាន់នូវទីងមោងរូបបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump នៅទីប្រជុំជនក្រុង Los Angeles រដ្ឋ California នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។
ជនមូស្លីមធ្វើការបួងសួងនៅខាងក្រៅវិហារ Cathedral Mosque ដែលទើបនឹងស្តារឡើងសារជាថ្មីអំឡុងពេលអបអរសាទរពិធីបុណ្យ Eid al-Adha នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី។
ទស្សនិកជនមើលរថយន្តល្បឿនលឿនជាសំឡេង Bloodhound ខណៈដែលរថយន្តនោះត្រូវបានដាក់បង្ហាញដើម្បីផ្សព្វផ្សាយការបង្ហាញខ្លួនជាលើកដំបូង នៅ Canary Wharf ភាគខាងកើតក្រុងឡុងដ៍។ ក្រុមអ្នកផលិតរថយន្ត Bloodhound SCC សង្ឃឹមថា នឹងអាចបំបែកកំណត់ត្រាពិភពលោកសម្រាប់ល្បឿននៅលើដីនៅប្រទេសអាហ្វ្រិកខាងត្បូងនៅក្នុងឆ្នាំ ២០១៦។ រថយន្តដែលមានល្បឿនលឿនជាងសំឡេងនេះ ជាការលាយបញ្ចូលគ្នារវាងរថយន្ត និងបច្ចេកវិទ្យាយន្តហោះ ហើយត្រូវបានផ្តល់ថាមពលដោយម៉ាស៊ីនយន្តហោះ និងរ៉ូកែតជាមួយនឹងម៉ាស៊ីនបន្ទាប់បន្សំដើរដោយសាំង។