រូបភាពជុំវិញពិភពលោក ២៣ កញ្ញា ២០១៩

  • VOA English

ក្មេងៗលេងជាមួយទូរសព្ទដៃនៅផ្សារមួយនៅក្រុងញូវដេលី ប្រទេសឥណ្ឌា។ 

កងកម្លាំងអ៊ីស្រាអែលគប់គ្រាប់បែកផ្សែងដាក់បាតុករប៉ាឡេស្ទីនអំឡុងពេលបាតុកម្មមួយជិតតំបន់ West Bank។

ផែនទី និងទង់ជាតិចិន រៀបចេញពីម្ទេសស្ងួតនៅខេត្ត Gansu អំឡុងពេលអបអរសាទរខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ទឹកជំនន់បង្កឡើងដោយទន្លេ Ganges ​នៅក្រុង Prayagraj ​​ប្រទេសឥណ្ឌា។ 

កីឡាករបាល់ឱបជម្រើសជាតិវ៉េល និងហ្សកហ្ស៊ី  ប្រកួតគ្នាអំឡុងពេលការប្រកួតពានរង្វាន់បាល់ឱបពិភពលោកឆ្នាំ២០១៩ នៅប្រទេសជប៉ុន។ 

 

អគ្គលេខាធិការអ.ស.បលោក Antonio Guterres ថ្លែងអំឡុងពេលសន្និសីទកំពូលស្តីពីអាកាសធាតុនៅទីស្នាក់ការអ.ស.ប​នៅក្រុងញូវយ៉ក។ 

ក្រដាសរាយប៉ាយនៅសាលា Precious Talent Top School បន្ទាប់ពីសាលានេះបានរលំ និងសម្លាប់សិស្សចំនួន ០៧នាក់នៅក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ 

អ្នកសម្តែងចូលរួមក្នុងការប្រកួតរូបសំណាករស់លើកទី ២០ នៅក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

តារាសម្តែងស្រី Jodie Comer បង្ហាញអារម្មណ៍រំភើប បន្ទាប់ពីឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើមក្នុងភាពយន្តភាគ «Killing Eve» អំឡុងពេលការពិធីប្រគល់ពានរង្វាន់ Primetime Emmy Awards នៅមហោស្រព Microsoft Theater ក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។ 

តារាសម្តែងស្រី Phoebe Waller-Bridge បង្ហាញអារម្មណ៍រំភើប បន្ទាប់ពីឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើមក្នុងភាពយន្តភាគបែបកំប្លែង «Fleabag» អំឡុងពេលការពិធីប្រគល់ពានរង្វាន់ Primetime Emmy Awards នៅមហោស្រព Microsoft Theater ក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។