រូបភាព​ជុំវិញពិភពលោក ២៣ កញ្ញា ២០១៦

កងកម្លាំង​ពិសេស​នៃ​យោធា​កូរ៉េខាងត្បូង​បំបែក​ដប​ដោយ​ប្រើ​ដៃ​ទទេ​អំឡុងពេល​ការ​ត្រាប់​ធ្វើ​ឡើង​វិញ​នៃ​សង្រ្គាម​នៅ​ដង​ទន្លេ​ Naktong ក្នុង​ក្រុង Waegwan។ 

ស្រ្តី​ម្នាក់​ដាក់​សម្ងួត​ដុំ​ក្រចៅ​នៅ​វាលស្រែ​មួយ​នៅ​ស្រុក​ Nagaon រដ្ឋ Assam ភាគ​ឦសាន​ ប្រទេស​ឥណ្ឌា។ 

ស្រ្តី​ម្នាក់​យំសោក​នឹក​ប្តី ដែល​យោង​ទៅ​តាម​សាក្សី​ ត្រូវ​បាន​សម្លាប់​ នៅ​ពេល​ដែល​កងកម្លាំង​សន្តិសុខ​ដុត​ការិយាល័យ​បក្ស​ប្រឆាំង UDPS នៅ​ក្រុង Kinshasa សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ 

បុរស​វ័យ​ចំណាស់​មួយ​រូប​ឈរ​នៅ​ក្នុង​កម្ទេចកម្ទី​រោងចក្រ​បំពង់ និង​ស្នប់​ទឹក​របស់​ក្រុមហ៊ុន Alsonidar Group បន្ទាប់​ពី​រោងចក្រ​នោះ​បាន​រងការ​វាយប្រហារ​តាម​អាកាស​នៅ​ក្រុង​សាណា ប្រទេស​យេម៉ែន។

ប៉ូលិស និង​បាតុករ​លើក​បាតុករ​រងរបួស​ចូល​កន្លែង​ចត​យានយន្ត​នៃ​សណ្ឋាគារ​ Omni Hotel ក្នុង​ក្រុង​ Charlotte រដ្ឋ North Carolina អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​ការ​បាញ់​សម្លាប់​បុរស​ស្បែកខ្មៅ​លោក Keith Scott កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦។

ក្រុម​ជួយ​សង្រ្គោះ​ស្វែង​រក​ជនរងគ្រោះ​ ដែល​បាន​បាត់ខ្លួន​នៅ​ទន្លេ​ Cimanuk ក្នុង​ស្រុក Garut ខេត្ត​ជ្វា​ភាគ​ខាង​លិច ប្រទេស​ឥណ្ឌូនេស៊ី មួយ​ថ្ងៃ​ បន្ទាប់​ពី​មាន​ការ​បាញ់ដី និង​គ្រោះទឹកជំនន់​នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​។ 

សត្វ​ផេងឃ្វីន​ពីរ​ក្បាល​ឈរ​ទល់​មុខ​គ្នា​នៅ​ក្នុង​សួនសត្វ Schoenbrunn ក្នុង​ក្រុង​វីយ៉ែន​ ប្រទេស​អូទ្រីស កាល​ពី​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

ព្រះអាទិត្យ​រះ​ពី​ក្រោយ​ការិយាល័យ​អាជ្ញាធរ​កំពង់ផែ​ Antwerpនៅ​ចំណត​ Kattendijk រចនាឡើង​ដោយ​សា្ថបត្យករ Zaha Hadid ក្នុង​ក្រុង​ Antwerp ប្រទេស​ប៊ែលហ្ស៊ិក។