រូបភាព​ជុំវិញ​ពិភព​លោក ២១ កញ្ញា ២០១៧

សាច់​ញាតិ​នៃ​ជន​រងគ្រោះ​ទួញ​សោក​នៅ​ជិត​អាគារ​ដែល​បាន​រលំ​បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​មួយ​នៅ​ទីក្រុងម៉ិកស៊ិក ប្រទេស​ម៉ិកស៊ិក។

បុរស​ម្នាក់​ជិះ​ម៉ូតូ​កាត់​ផ្លូវ​ដែល​ជន់​លិច​ក្នុង​ក្រុង Punta Cana សាធារណរដ្ឋដូមីនីក។

ទិដ្ឋភាព​នៃ​ការ​ខូច​ខាត​ដែល​កើត​មាន​មួ​ថ្ងៃ​មុន​ពេល​មក​ដល់​នៃ​ព្យុះ​សង្ឃរា Maria ក្នុង​ទីក្រុង Roseau សាធារណរដ្ឋ​ដូមីនីក។

កុមារ​រ៉ូហ៊ីងយ៉ា​ម្នាក់​ដែល​បាន​រត់​ចូល​មក​ប្រទេស​បង់ក្លាដែស​ពី​ប្រទេស​មីយ៉ាន់ម៉ា ស្វែង​រក​ជំនួយ​ពី​ក្រុម​អ្នក​ផ្តល់​ជំនួយ​ ដែល​បាន​ឲ្យ​អង្ករ​មួយ​ស្បោង​ដល់​រូប​គេ​ នៅ​ជិត​ជំរំ​ជន​ភៀស​ខ្លួន​ Balukhali ក្នុង​ប្រទេស​បង់ក្លាដែស។

បង្គោល​ភ្លើង​បាន​បាក់​នៅ​ក្នុង​តំបន់​ដែល​រង​ការ​បោក​បក់​ដោយ​ព្យុះ​សង្ឃរា​ Maria ក្នុង​ក្រុង​ Guayama ប្រទេស​ព័រតូរីកូ។

ក្រុម​បាតុករ​ដុត​រូប​លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន ក្នុង​ទិវា​បាតុកម្ម​ជាតិ​ នៅ​ខាង​ក្រៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

មន្ត្រី​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ដើរ​ទៅ​កាន់​ពំនូក​ភ្លើង​ ខណៈ​ដែល​ក្រុម​អ្នក​ពន្លត់​ភ្លើង​​ផ្សេង​ទៀត​ព្យាយាម​ពន្លត់​ភ្លើង​ដែល​កើត​មាន​នៅ​ជិត​ក្រុង Palembang ក្នុង​កោះ​ស៊ូម៉ាត្រា​ខាង​ត្បូង ប្រទេស​ឥណ្ឌូនេស៊ី (រូបថត៖ Antara Foto)។

កុមារ​ម្នាក់​ដើរ​នៅ​ជិត​ទឹក​បាញ់​ដែល​មាន​ចាំង​ពន្លឺ​ ក្នុង​ក្រុង Nice ប្រទេស​បារាំង។

រូបភាព​ពី​អាកាស​បង្ហាញ​ឲ្យ​ឃើញ​មហាវិថី​សហព័ន្ធ​ឈ្មោះ​ថា  R257 Yenisei ក្នុង​ចំណុច Taiga នៃ​​តំបន់​ស៊ីបេរី នៅ​ខាង​ក្រៅ​ក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី។

សកម្មជន​ម្នាក់​ដែល​ប្រឆាំង​នឹង​ការ​ពន្យារ​អាយុ​ចូល​និវត្តន៍​របស់​ប្រធានាធិបតី​ ត្រូវ​បាន​ចាប់​ខ្លួន​និង​នាំ​ចេញ​ដោយ​ប៉ូលិស​ស្លៀក​ពាក់​ស៊ីវិល​ ខណៈ​ដែល​សកម្មជន​រូប​នេះ​បាន​ស្រែក​រក​សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ីស្រាអែល​ឲ្យ​ជួយ​សង្គ្រោះ​ប្រទេស​អ៊ូហ្គាន់ដា។​ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ជិត​អាគារ​រដ្ឋ​សភា​ក្នុង​ក្រុង​កំាប៉ាឡា ប្រទេស​អ៊ូហ្គាន់ដា។