រូបថតជុំវិញពិភពលោក ២១ កញ្ញា ២០១៦

កូន​សត្វ​ស្វា​ហ្គោរីឡា​ដេក​ក្នុង​ដៃ​មេ​របស់​វា​ឈ្មោះ Shira នៅ​សួនមួយ​​ក្នុង​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។ 

និស្សិត​រត់​រក​កន្លែង​លាក់​ខ្លួន ខណៈ​ពេល​ដែល​ប៉ូលិស​បាញ់​​គ្រាប់​កាំភ្លើង​កៅស៊ូ និង​គ្រាប់បែក​ប្រកាំង​ក្នុង​ការ​ព្យាយាម​បំបែក​បាតុកម្ម​តវ៉ា​សុំ​ការ​ផ្គត់ផ្គង់​ផ្នែក​អប់រំសិក្សា​ដោយ​ឥត​គិត​ថ្លៃ នៅ​រដ្ឋធានី Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ 

Albania Protest

គូស្នេហ៍​មួយ​គូ​ថើបគ្នា ខណៈ​ដែល​ពួកគេ​ទាំង​ពីរ​ថតរូប​សែលហ្វី​នៅ​ក្នុង​សួន​ Olympic Park ក្នុង​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាងត្បូង។ 

ប៉ូលិស​ជាមួយ​នឹង​ប្រដាប់ប្រដា​ការពារ​បាតុករ​បិទ​ផ្លូវ​មួយ​នៅ​អំឡុងពេល​មាន​បាតុកម្ម ក្រោយពី​ប៉ូលិស​បាន​បាញ់​សម្លាប់​បុរស​ស្បែក​ខ្មៅ​ឈ្មោះ Keith Lamont Scott នៅ​កន្លែង​ចត​ឡាន​នៃ​អគារ​ស្នាក់​នៅ​របស់​បុរស​រូប​នោះ​នៅ​ក្រុង Charlotte រដ្ឋ​ North Carolina កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦។

دیدار خوان گوایدو، رئیس جمهوری موقت ونزوئلا با طرفداران خود پس از بازدید از یک کلیسا در ماراکایبو 

ប្រធាន​សភា​លោក Paul Ryan បញ្ចេញ​សំណើច​ ខណៈ​ដែល​សមាជិក​ព្រឹទ្ធសភា​លោក Chuck Schumer វាយ​ដែក​គោល​ក្នុង​ពិធី​សម្ពោធ​ការ​សាងសង់​សំណង Platform នៅ​តំបន់​ West Front Lawn នៃ​រដ្ឋធានី​វ៉ាស៊ីនតោន។ 

តារា​ម៉ូដែល​ម្នាក់​បង្ហាញ​ម៉ូដ​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Gucci ​អំឡុងពេល​កម្មវិធី​បង្ហាញ​ម៉ូដ នៅ​ក្រុង​មីឡង់ ប្រទេស​អ៊ីតាលី។ 

សត្វ​ត្រកួត​មួយ​វារ​តាម​នុយ​អូស​ដោយ​អ្នកថែសួន​នៅ​ឧទ្យាន Lumpini ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦។

បុរស​ម្នាក់​ឱន​ចុះ​ដើម្បី​ឆ្លង​របង​បន្លាលួស​ជិត​មូលដ្ឋាន​ទាហាន​មួយ​ក្នុង​ក្រុង Braripora នៅ​តំបន់​កាស្មៀ​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា។ 

ជនជាតិ​ប៉ាគីស្ថាន​អង្គុយ​បក​បង្គា​នៅ​កសិដ្ឋាន​បង្គា​មួយ​នៅ​ក្រុង​ការ៉ាជី។ ពួកគេ​ទទួល​បាន​ប្រាក់​កម្រៃ ពីរ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ 

កីឡាករ Francisco Lindor (លេខ១២) នៃ​ក្រុម​វាយ​កូនបាល់ Cleveland Indians ចាក់​ទឹកកក​ទៅ​លើ​កីឡាករ Brandon Guyer (លេខ៦) បន្ទាប់​ពី​ការ​ប្រកួត​រវាង​ក្រុម​ Cleveland Indians និង​ក្រុម Kansas City Royals នៅ​ទី​លាន Progressive Field ក្នុង​ក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

រូប​អាទិទេព Kumbhakarna នៃ​សាសនា​ហិណ្ឌូ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​អំឡុងពេល​ពិធី​បុណ្យ «សុខភាព ទ្រព្យសម្បត្តិ និង​ភាព​សុខដុមរមនា» នៅ​ក្រុង Chandigarh ប្រទេស​ឥណ្ឌា។ 

ដំណាំ​ត្រូវ​បាន​ដាក់សម្ងួត​នៅ​កសិដ្ឋាន​មួយ​ក្នុង​ក្រុង Liaocheng ខេត្ត Shandong ប្រទេស​ចិន។