រូបភាព​ជុំ​វិញ​ពិភពលោក​ ២០ កញ្ញា ២០១៩

បុរស​ម្នាក់​កំពុង​ដុស​ខាត់​ថូ​ធ្វើ​ពីដី ដែល​គេ​ប្រើ​ប្រាស់​ក្នុង​ពេល​សម្ដែង​របាំ​ Garba នៅ​ក្នុង​រោង​ជាង​មួយ​មុន​ពេល​ប្រារព្ធ​ពិធីសាសនា​ហិណ្ឌូ ឈ្មោះ​ថា Navratri ដែល​ក្នុង​ពិធី​នេះ អ្នក​គោរព​សាសនា​ហិណ្ឌូ​គឺ​ព្រះនាង​ទុគ៌ា ក៏​ដូច​ជា​យុវជន​ផ្សេង​ទៀត​សម្ដែង​ជា​ការ​រាំ​ដោយ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃ​ណី នៅ​ទីក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

ក្ងាន​ហើរ​នៅ​ពី​មុខ​កន្លែង​រំលឹក​ការ​ចង​ចាំ Jefferson Memorial នៅ​ពេល​កាំ​ភ្លើង​ត្រូវ​បាន​បាញ់​​ក្នុង​ពិធី​អញ្ជើញ​មក​ដល់​នៃ​នាយក​រដ្ឋ​មន្ត្រី​អូស្រាលី​ លោក Scott Morrison ដែល​ទទួល​ស្វាគមន៍​ដោយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​វាល​ស្មៅខាង​ត្បូង​ នៃ​សេតវិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោក Lando Norris ពី​ក្រុម​ហ៊ុន McLaren កំពុង​ហាត់​សម្រាប់​ការ​ប្រកួត​​ Grand Prix ក្នុង​ប្រទេស​សិង្ហបុរី នៅ​ទីលាន​ប្រកួត Marina Bay Street Circuit។

ក្រុម​សកម្មជន​បម្រែបម្រួល​អាកាស​ធាតុ ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡុងដ៍។

មន្ត្រី​នាយកដ្ឋាន​សត្វ​ព្រៃ​របស់​ប្រទេស​ថៃដែល​ស្លៀក​សម្លៀក​បំពាក់​ការ​ពារ​ខ្លួន កំពុង​បញ្ចេញ​សារធាតុ formaldehyde ពី​ធុង​ដែលមាន​សត្វ​ខ្លា​ងាប់ ដែល​រឹប​អូស​ពី​កន្លែង​ទេសចរណ៍​មួយ​ឈ្មោះ​ថា «វិហារ​ខ្លា» (Tiger Temple) នៅ​ឧទ្យាន​អភិរក្ស​សត្វ​ព្រៃ Khao Prathap ក្នុង​ខេត្ត Ratchaburi ប្រទេស​ថៃ។

ស្ត្រី​ម្នាក់​បោស​សម្អាត​ក្នុង​បរិវេណ​វិហារ Nyatapola ក្នុង​ក្រុង Bhaktapur ប្រទេស​នេប៉ាល់។

ទាហាន​សម្រូត​ចុះ​ពី​ឧទ្ធម្ភាចក្រ​យោធា​ នៅ​លើ​ទីលាន​ហ្វឹកហាត់​ ក្នុង​ពេល​ហ្វឹកហាត់​បទ​បញ្ជា​យុទ្ធសាស្ត្រ​ Center-2019 នៅ​កន្លែង​ហាត់​បាញ់​កាំភ្លើង Donguz នៅ​ជិត​ទីក្រុង Orenburg ប្រទេស​រុស្ស៊ី។

សកម្មជន​បរិស្ថាន​ម្នាក់​កាន់​បដា​ក្នុង​ពេល​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​នាយកដ្ឋាន​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ នៅ​ទីក្រុង Quezon ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ក្រុម​កសិករ​ប្រមូល​​ហ្វ្រូម៉ាស់ដើម្បី​ចែក​ដល់​អ្នក​ដែល​ទិញ​ផលិត​ទឹក​ដោះ​គោ​របស់​ពួក​គេ ក្នុង​ពិធី​ប្រពៃណី​មួយ​ឈ្មោះ​ថា Chaesteilet នៅ​ក្នុង​ទីក្រុង Justistal ប្រទេស​ស្វ៊ីស។

បាឡុង​ហោះ​ ត្រូវ​បាន​បង្ហោះ​ដើម្បី​ដឹក​ទេសចរ​នៅ​ពេល​ថ្ងៃ​រះ នៅ​សួន​សត្វ Masai Mara ក្នុង​ប្រទេស​កេនយ៉ា។