រូបភាព​ជុំវិញ​ពិភពលោក​​ ២០ កញ្ញា ២០១៧

សត្វ​កាំ​ប្រមា​មួយ​ក្បាល​បាន​រមូរ​ខ្លួន​វាទៅ​ជា​បាល់​មួយ​នៅ​ក្នុង​សូន​ខាង​ក្រៅទី​ក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី។

រថក្រោះ​​ប្រដាប់អាវុធ​មួយ​បាញ់​នៅ​ក្នុង​ការហ្វឹក​ហាត់​សង្រ្គាម​ Zapad 2017 នៅ​ក្នុង​បន្ទាយ​មួយ​ក្បែរ​ទីក្រុង​ Borisov ប្រទេស​បេឡារុស។

បុរស​ម្នាក់​ត្រូវ​បានគេ​សង្រ្គោះ​ពី​អគារ​បាក់បែក​ក្នុង​ទីក្រុង​ Condesa ប្រទេស​ម៉ិកស៊ិកបន្ទាប់ពី​ការ​រញ្ជួយ​ដី​មួយ​កាលពី​ថ្ងៃទី​១៩ កញ្ញា ២០១៧។

រូបភាព​ព្យុះសង្ឃរា​ Maria កំពុង​ធ្វើដំណើរ​ទៅកាន់​ឆ្នេរ​ភាគ​ខាងជើង​​កោះ Puerto Rico ដែល​ត្រូវ​បាន​ថត​ដោយ NOAA's GOES-16។

យន្តហោះ​ចម្បាំង​​ជាច្រើន​ទម្លាក់​កាំជ្រួច​នៅ​ក្នុង​ការហ្វឹកហាត់​សង្រ្គាម​ Zapad 2017 នៅ​ក្នុង​បន្ទាយ​មួយ​ក្បែរ​ទីក្រុង​ Borisov ប្រទេស​បេឡារុស។

សាសនិកជន​ហិណ្ឌូ​ធ្វើ​ពិធី​បុណ្យសាសនា «Pind Daan» ដើម្បី​ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន​នៅ​ទន្លេ Ganges ក្រុង Phaphamau នៃទីក្រុង​ Allahabad ប្រទេស​ឥណ្ឌា។
 

ភ្ញៀវ​ទេសចរ​ម្នាក់​កំពុង​សាកល្បង​ Snoosphere  ដែល​ជាការ​តម្លើង​ពហុវិញ្ញាណ​ដែល​ជំរុញ​ឲ្យ​ប្រជាជន​ទទួល​អារម្មណ៏​តាមរយៈ​វត្ថុ​មួយ​អំឡុង​ពិធីបុណ្យ​ Big Anxiety ក្នុង​ទីក្រុង​ស៊ីដនីប្រទេស​អូស្រ្តាលី។

យុវជន​ស្ម័គ្រ​ចិត្ត​ជញ្ជូន​កំទេច​ថ្ម​បាក់ពី​អគារ​មួយ​អំឡុង​ពេល​រញ្ជួយ​ដី​នៅ​ទីក្រុង​ Condesa ប្រទេស​ម៉ិកស៊ិកបន្ទាប់ពី​ការ​រញ្ជួយ​ដី​មួយ​កាលពី​ថ្ងៃទី​១៩ កញ្ញា ២០១៧។

សម្លៀកបំពាក់​ដែល​គេ​បោះចោល​​អាច​មើល​ឃើញ​នៅ​ក្នុង​ជំរំ​ជនភៀស​ខ្លួន​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ Cox's Bazar ប្រទេស​បង់ក្លាដែស។

ជនជាតិ​ឃឺត​អង្គុយ​ក្នុង​ហាង​កាហ្វេ​មួយ​នៅ​តាម​ផ្លូវ​ទីក្រុង​ Irbil ប្រទេស​អ៊ីរ៉ាក់។

កុមារា​អាយុ​១២​ឆ្នាំ Yousef Al-Bahtini កំពុង​ហាត់​កីឡា​កាយសម្ព័ន្ធ​ដោយ​ពត់​ខ្លួន​មកក្រោយ​នៅ​កំពង់ផែ​សមុទ្រ​ទីក្រុង Gaza។
 

ទិដ្ឋភាព​ភ្លើង​ឆេះ​ព្រៃ​មួយ​នៅ​ខាង​មុខ​ឧទ្យាន​ជាតិ​ Brasilia ទីក្រុង​ Brasilia ប្រទេស​ប្រេស៊ីល​កាលពី​ថ្ងៃទី​១៩ កញ្ញា ២០១៧។

ពហុកីឡដ្ឋាន Camp Nou  ត្រូវ​បាន​បំភ្លឺ​ភ្លើង​មុន​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​ Barcelona FC និង​ក្រុម Eibar ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃទី​១៩ កញ្ញា ២០១៧។

រូប​របស់​សម្រស់នារី​បែប​ប្រពៃណី​ចិន​ដែល​ត្រូវ​បាន​បង្កើត​ដោយ​ស្រូវ​ជា​ច្រើន​ប្រភេទ​នៅ​លើ​វាលស្រែ​មួយ​ក្នុង​រដូវ​ច្រូត​កាត់​ក្នុង​ទីក្រុង​ Shenyang ភាគឦសានខេត្ត​ Liaoning ប្រទេសចិន។