រូបភាពជុំវិញពិភពលោក ២០ កញ្ញា ២០១៦
ក្រពើមួយដែលមានសំបកកង់ម៉ូតូនៅជុំវិញករបស់វាត្រូវបានគេប្រទះឃើញនៅក្នុងទន្លេមួយក្នុងក្រុង Palu ខេត្ត Central Sulawesi ប្រទេសឥណ្ឌូនេស៊ី។ អ្នករស់នៅទីនោះសង្ស័យថាសំបកកង់ម៉ូតូនោះជាសំរាមដែលគេបោះចោលចូលទៅក្នុងទឹកទន្លេមុនពេលវាអណ្តែតចូលករបស់ក្រពើមួយនេះ។
បុរសម្នាក់ចាប់យកសត្វក្រួចចេញពីសំណាញ់ បន្ទាប់ចាប់វាបាននៅលើឆ្នេរមួយនៅក្នុងក្រុង Khan Younis តំបន់ Gaza Strip ប្រទេសប៉ាឡេស្ទីន។
មនុស្សម្នាសប្បាយនឹងការជិះរំអិលនៅពិធីបុណ្យស្រាបៀរ Oktoberfest លើកទី១៨៣ នៅក្នុងក្រុង Munich ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។
ពលកររៀបផ្កាសិប្បនិម្មិត ដែលត្រូវបានឡើងដោយឧបករណ៍ស្ទួចសម្រាប់ការតាំងបង្ហាញផ្កាដ៏ធំ ហើយកំពុងស្ថិតក្នុងការសាងសង់នៅទីលាន Tiananmen ក្រុងប៉េកាំង ប្រទេសចិន។
បុរសម្នាក់មើលផ្ទះរបស់គាត់នៅពេលត្រូវរដ្ឋាភិបាលជម្លៀសចេញ នៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
អ្នករស់នៅក្នុងក្រុងញូវយ៉កដើរកាត់បង្អួចដែលបែកបាក់នៅពីមុខហាង នៅលើផ្លូវ W. 23rd ក្នុងសង្កាត់ Manhattan។ បង្អួចនោះត្រូវបានវាយបំបែកដោយអំបែងគ្រាប់បែកដែលផ្ទុះនៅលើផ្លូវកាលពីល្ងាចថ្ងៃអាទិត្យ។
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញនូវម៉ូដរចនាមួយនៅក្នុងការដើរបង្ហាញម៉ូដ Emilio De la Morena នៃកម្មវិធី London Fashion Week។
និស្សិតប៉ាឡេស្ទីនដើរក្បួនក្នុងពេលថ្ងៃលិច ដែលបង្ហាញពីជំនាញធ្វើទាហានរបស់ខ្លួននៅមហាវិទ្យាល័យ Al-Rebat College for Law and Police Science នៅក្នុងក្រុង Khan Younis តំបន់ Gaza Strip។