រូបភាព​ជុំវិញ​ពិភពលោក ០២ កញ្ញា ២០១៨

កាំជ្រួច​ផ្ទុះ​ឡើង​នៅ​ពី​លើ​ស្តាត Gelora Bung Karno ក្នុង​ពេល​បិទ​ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង​ហ្សាការតា។

បុរស​ម្នាក់​ពរ​តុក្កតា​កូន​ក្មេង​មួយ​ក្នុង​ពិធី​បើក​ការ​ប្រណាំង​សេះ នៅ​មជ្ឈមណ្ឌល​កីឡា Sha Tin Racecourse ក្នុង​ក្រុង​ហុងកុង។

ក្មេង​ម្នាក់​តុបតែង​ជា​ព្រះ​គ្រឹះស្នា​ (Lord Krishna) ក្នុង​ពិធីបុណ្យ Janmashtami អង្គុយ​នៅ​មាត់​ទ្វារ​ក្នុង​ក្រុង Dhaka ប្រទេស​បង់ក្លាដែស។ ពិធីបុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​រំឭក​ខួប​ថ្ងៃ​ប្រសូត្រ​របស់​ព្រះ​គ្រឹះស្នា។

NEW-YEAR/JAPAN-TUNA-AUCTION

ទាហាន​សូម៉ាលី​ម្នាក់​ដើរ​នៅ​ក្បែរ​បំណែក​បែកបាក់​នៃ​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​ស្រុក​នៅ​ក្នុង​ក្រុង Mogadishu។

គំនូរ​មួយ​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​ក្រុង Ferrol ក្នុង​ពិធី​សិល្បៈ​តាម​ផ្លូវ​ប្រចាំ​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា Meninas de Canido។ ដោយ​សារ​តែ​ខឹង​សម្បារ​ចំពោះ​មរណភាព​របស់​លោក Canido លោក Hermida បាន​គូរ​រូប​របស់​គាត់​នៅ​លើ​ជញ្ជាំង ក្នុង​ប្រទេស​អេស្ប៉ាញ។

ខ្សែ​កាប និង​ខ្សែ​ភ្លើង​ត្រូវ​គេ​ចង​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ក្រុង La Paz ប្រទេស​បូលីវី។

ក្រុម​ជួយ​សង្គ្រោះ​ជម្លៀស​ពលរដ្ឋ​តាម​ទូក​ នៅ​លើ​ផ្លូវ​លិច​ទឹក​មួយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​មួយ​ នៅ​ក្នុង​ភូមិ Shantou ខេត្ត Guangdong ប្រទេស​ចិន កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។

អ្នក​ស្ម័គ្រ​ចិត្ត​ពីរ​នាក់​ជាន់​ទំពាំង​បាយ​ជូរ​ នៅ​ក្នុង​ពិធីបុណ្យ Wine Harvest ក្នុង​ក្រុង Olite ប្រទេស​អេស្ប៉ាញ។

កីឡាករ Cameron Dantzler (លេខ៣) ស្ទាប់​ចាប់​ការ​បញ្ចូន​បាល់​របស់​កីឡាករ Tamrick Pace (លេខ៨០) នៅ​ក្នុង​ការ​ប្រកួត​កីឡា​បាល់​ឱប NCAA កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Starkville រដ្ឋ Mississippi។