រូបភាពជុំវិញពិភពលោក ១៩ កញ្ញា ២០១៩
ក្រុមអ្នកលោតឆ័ត្រយោងលោតចេញពីយន្តហោះនៅជិតក្រុង Groesbeek ប្រទេសហូឡង់ ដែលជាសកម្មភាពរំលឹកខួប៧៥ឆ្នាំនៃប្រតិបត្តិការ Market Garden ដែលជាការវាយប្រហារមិនទទួលបានជោគជ័យដោយថ្មើរជើងនិងតាមអាកាស របស់ក្រុមសម្ព័ន្ធមិត្ត ដែលមេដឹកនាំនានាបានគិតថាប្រតិបត្តិការនោះនឹងនាំមកនូវការបញ្ចប់សង្គ្រាមលោកលើទី២ភ្លាមៗ។
សិស្សនិស្សិតកាន់ដៃគ្នាជាចង្វាក់ក្នុងពេលធ្វើបាតុកម្មនៅស្រុក Sha Tin ក្នុងទីក្រុងហុងកុង។
អ្នកពន្លត់ភ្លើងកំពុងដើរនៅលើទីវាល នៅខណៈដែលផ្សែងកំពុងចេញពីដើមឈើដែលត្រូវបានដុត នៅឧទ្យានជាតិ Sebangau ក្នុងខេត្តកាលីម៉ាន់តាន់កណ្ដាល (Central Kalimantan) ប្រទេសឥណ្ឌូនេស៊ី។ ផ្សែងបានគ្របដណ្ដប់ផ្នែកជាច្រើននៃប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងភាគខាងត្បូងនៃប្រទេសថៃ ក្នុងពេលដែលអាកាសធាតុមានសភាពអាប់អួ។
ជំនួយការនៅឯវិចិត្រសាលមួយ ឈរនៅពីមុខវត្ថុសិល្បៈដែលគេដាក់ឈ្មោះថា «អាទិទេព» រៀបចំឡើងដោយសិល្បករ Damien Hirst ក្នុងពិធីតាំងពិព័រណ៍មួយរបស់លោកដែលមានឈ្មោះថា Mandalas នៅឯ White Cube ក្នុងទីក្រុងឡុងដ៍។
អ្នកបង្ហាញម៉ូតបង្ហាញការច្នៃប្រឌិតនានាក្នុងការបង្ហាញម៉ូត Max Mara សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ២០២០ ក្នុងការបង្ហាញម៉ូតប្រចាំសប្ដាហ៍នៅទីក្រុង Milan ប្រទេសអ៊ីតាលី។
កុមារម្នាក់ពក្មេងម្នាក់ ហើយដើរនៅលើទីចំណោទនាពេលថ្ងៃលិច នៅទីក្រុង Kohima ដែលជាទីក្រុងរបស់ខេត្ត Nagaland ស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា។
ត្រីងាប់នៅលើមាត់បឹង Koroneia ស្ថិតនៅភាគខាងជើងនៃប្រទេសក្រិក។ ត្រីងាប់រាប់ម៉ឺនក្បាលត្រូវបាននាំមកកាន់មាត់ទឹកនៅពេលកម្រិតទឹកបានធ្លាក់ចុះជាង១ម៉ែត្រ ។ ត្រីទាំងនេះងាប់ដោយសារការខ្វះអុកស៊ីសែននៅក្នុងទឹក។
តារាសម្ដែងបូលីវូត Deepika Padukone (ឆ្វេង) នៅពេលទទួលពានជាតារាសម្ដែងល្អជាងគេក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ដោយទទួលបានពីតារាសម្ដែង Rekha ក្នុងពិធីប្រគល់ពានរង្វាន់ភាពយន្តអន្តរជាតិឥណ្ឌា នៅ NSCI Dome នៅទីក្រុង Mumbai។
អ្នកជិះទូកក្ដោងម្នាក់កំពុងដើរនៅលើមាត់សមុទ្រនាពេលថ្ងៃលិច នៅឆ្នេរខ្សាច់ Nakatajima-Sakyu Dunes ទីក្រុងមាត់សមុទ្រ Hamamatsu ប្រទេសជប៉ុន។
ស្ត្រីម្នាក់កំពុងធ្វើដំណើរតាមទូក នៅលើបឹង Dal ក្នុងទីក្រុង Srinagar ប្រទេសឥណ្ឌា។
ស្ត្រីម្នាក់កំពុងសម្លឹងមើលវត្ថុសិល្បៈដែលបង្កើតឡើងដោយនាង Chiharu Shiota ដែលមានចំណងជើងថា «ដំណើរដែលមិនប្រាកដ» នៅឯសារមន្ទីរ Mori Art ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
អ្នកហែលទឹកម្នាក់នៃអង្គការ Ecocean កំពុងពិនិត្យមើលអន្ទាក់ Biohuts ដែលបានដាក់កាលពីខែឧសភា ដើម្បីសិក្សាពីលំហូរនៃត្រី ដែលជាផ្នែកមួយនៃគម្រោង CONNEXSTERE នៅឆ្នេរសមុទ្រ Leucate ស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង។