រូបភាពជុំវិញពិភពលោក ១៩ កញ្ញា ២០១៧
អាចារ្យម្នាក់កំពុងធ្វើពិធីបូជាសពរបស់ទាហានសូវៀតចំនួន២២៨នាក់ដែលត្រូវបានសម្លាប់អំឡុងសង្រ្គាមលោកលើកទី ២ ក្នុងពិធីរំឮកវិញ្ញាណក្ខន្ធនៅទីលានបញ្ចុះសពក្បែរទីក្រុង Kirovsk ប្រទេសរុស្ស៊ី។
ប្រជាជនកំពុងរើគំនរដុំថ្មអគារបាក់បែកចេញដើម្បីរកមើលជនរងគ្រោះបន្ទាប់ពីការរញ្ជួយដី នៅក្នុងទីក្រុងប្រទេសម៉ិកស៊ិក។ ភ្នាក់ងារវិភាគភូមិសាស្រ្តរបស់សហរដ្ឋអាមេរិកកំណត់ទំហំនៃការរញ្ជួយនេះត្រឹម៧.១ ប៉ុន្តែវិទ្យាស្ថានសិក្សារញ្ជួយផែនដីរបស់ប្រទេសម៉ិកស៊ិកវាស់បានត្រឹមតែ៦.៨។
ប្រជាជនកាន់ទង់ជាតិប្រទេសមីយ៉ាន់ម៉ានិងស្លាកខណដែលពួកគេចូលរួមដើម្បីស្តាប់អ្នកស្រីអធិការបតីអង់សាន ស៊ូជីថ្លែងជាសាធារណនៅខាងមុខសាលាក្រុងក្នុងទីក្រុងរ៉ង់ហ្គូន។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមានប្រតិកម្មនៅពេលដែលជំនួយត្រូវបានបញ្ជូនមកក្នុងជំរំមួយនៅក្នុងទីក្រុង Cox's Bazar ប្រទេសបង់ក្លាដែស។
បុគ្គលិកការិយាល័យបោះឆ្នោតរៀបចំសន្លឹកឆ្នោតដែលបានបោះមុនថ្ងៃបោះឆ្នោត និងដែលផ្ញើតាមប្រៃសណីយ៍ នៅក្នុងការិយាល័យគ្រប់គ្រងការបោះឆ្នោតប្រចាំអគាររដ្ឋបាលក្រុង Kenosha នៅរដ្ឋ Wisconsin កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ដុំថ្មដែលត្រូវបក់មកដោយរលកដ៏ខ្លាំងមកលើផ្លូវ Le Carbet នៃកោះ Caribbean តំបន់ Martinique បន្ទាប់ពីព្យុះសង្ឃរា Maria បានបោកបក់។
ម្ចាស់ក្សត្រីអេស្ប៉ាញ Queen Letizia ត្រូវបានទទួលស្វាគមន៍កុមារាកុមារីនៃសាលា «San Matias» អំឡុងពិធីសម្ភោធសាលាក្នុងទីក្រុង La Laguna។
បាតុករបញ្ចាំងទូរស័ព្ទរបស់ខ្លួនខណដែលពួកគេបន្តធ្វើបាតុកម្មក្នុងថ្ងៃទី០៤ បន្ទាប់ពី Jason Stockley អតីតប៉ូលិសម្នាក់ដែលគេសង្ស័យថាបានសម្លាប់ជនជាតិស្បែកខ្មៅ Anthony Lamar Smith ក្នុងការបាញ់ប្រហារកាលពីឆ្នាំ២០១១។
ស្រ្តីម្នាក់ថតរូបគំនូរក្នុងការតាំងពិព័រណ៌ «Il Salotto Delle Gioie» នៅទីក្រុង Milan ប្រទេសអ៊ីតាលី។
បុរសម្នាក់បណ្តើរឆ្កែរបស់ខ្លួននៅក្នុងសួនមួយខណដែលព្រះអាទិត្យកំពុងលិចនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
លោកយាយ «Boxing Gogos» ចូលរួមក្នុងការរត់ជាក្រុមក្នុងទីក្រុង Johannesburg អាហ្វ្រិកខាងត្បូង។
យន្តហោះយោធានៃប្រទេសបេឡារុសហោះក្នុងការហ្វឹកហាត់សមយុទ្ធក្បែរភូមិ Volka ដែលមានចម្ងាយ២០០គីឡូម៉ែត្រភាគនិរតីពីទីក្រុង Minsk។