រូបភាព​ជុំវិញ​ពិភពលោក៖ ១៨ កញ្ញា ២០២២

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ភរិយា​ ​លោកស្រី Jill Biden (ជាយ​ខាង​ស្តាំ) សម្លឹង​មើល​ទៅ​មឈូស​របស់​ព្រះ​មហាក្សត្រិយានី​ Elizabeth ទី១២នៅ​វិមាន Westminster ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

កសិករ​ប៉ាឡេស្ទីន​លោក Salman al-Nabahin សម្អាត​ឥដ្ឋ​ការ៉ូ​រចនា​ដោយ​ក្បាច់ Mosaic ដែល​លោក​បាន​ប្រទះ​ឃើញ​នៅ​កសិដ្ឋាន​របស់​លោក នៅ​ភាគ​កណ្តាល​តំបន់ Gaza Strip និង​​ដែល​មាន​អាយុកាល​ចាប់តាំង​ពី​សម័យ Byzantine មក បើ​យោង​ទៅ​តាម​មន្ត្រី​ពាក់ព័ន្ធ។

ក្រុម​អ្នកជំនាញ​​បំពេញការងារ​នៅ​កន្លែង​កប់​សព​ក្នុង​ព្រៃ​មួយ អំឡុងពេល​ប្រតិបត្តិការ​ជីកគាស់​នៅ​ក្រុង Izium ដែល​ត្រូវ​បាន​រំដោះចេញ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្នុង​តំបន់ Kharkiv ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​រូបភាព​ផ្តល់​ដោយ​រដ្ឋបាល​ស្រុក Hualien ក្រុម​ពន្លត់​អគ្គីភ័យ​កំពុង​បំពេញ​ការងារ​នៅ​អគារ​ដួលរលំ​មួយ​ អំឡុងពេល​ប្រតិបត្តិការ​ជួយសង្រ្គោះ​ បន្ទាប់​ពី​មាន​គ្រោះរញ្ជួយដី​នៅ​ក្រុង Yuli ស្រុក Hualien ភាគ​ខាង​កើត​កោះតៃវ៉ាន់។

​បេក្ខជន​ម្នាក់​កំពុង​បញ្ជា​យាន្ត​ហោះ​ផលិត​ដោយ​ខ្លួន​ឯង​មួយ ក្នុង​កម្មវិធី​ប្រកួត​យាន្តហោះ​ Red Bull Flugtag ប្រចាំ​ឆ្នាំ ២០២២ នៅ​ក្រុង Taichung កោះ​តៃវ៉ាន់។

កុមារ​កុលសម្ព័ន្ធ Zulu ម្នាក់​បង្ហាញ​ការ​សម្តែងរាំ​ទៅ​កាន់​ព្រះមហាក្សត្រ​ប្រជាជាតិ Amazulu ព្រះអង្គ Misuzulu kaZwelithini (កណ្តាល) ក្នុង​អំឡុង​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ Umkhosi Womhlanga នៅ​ព្រះបរមរាជវាំង Enyokeni ក្នុង​ក្រុង Nongoma ​ប្រទេស​អាហ្រ្វិកខាងត្បូង កាល​ពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ​ ២០២២។

យុវជន​ឈោង​ដៃ​ដើម្បី​ទទួល​ស្រាបៀរ​ឥតគិត​ថ្លៃ​នៅ​ក្នុង​តង់ស្រាបៀរ​មួយ ក្នុង​អំឡុង​ពិធី​បុណ្យ​ស្រាបៀរ Oktoberfest លើក​ទី ១៨៧ នៅ​ក្រុង​ Munich ប្រទេស​អាល្លឺម៉ង់​ កាល​ពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

​កីឡាករ​ប្រណាំង​ម៉ូតូប្រភេទ Moto3 ​លោក Nicola Carraro មក​ពី​អ៊ីតាលី និង​លោក Lorenzo Fellon មក​ពី​បារាំង (ខាងស្តាំ) ប៉ះទង្គិច​គ្នា​ ក្នុង​អំឡុង​ការ​ប្រកួត​ប្រណាំង​ម៉ូតូ Motorcycle Grand Prix នៅ​ទីលាន Motorland Aragon ក្នុង​ក្រុង Alcaniz ប្រទេស​អេស្ប៉ាញ។

​ក្រុម​រាំ​កាយសម្ព័ន្ធ​ប្រចាំ​ប្រទេស​ម៉ិចស៊ិក​ប្រកួត​ ក្នុង​អំឡុង​ការ​ប្រកួត​របាំ​កាយសម្ព័ន្ធ​ស្រុះ​គ្នា​ថ្នាក់​សាកល​ FIG Rhythmic Gymnastics World Championships លើក​ទី ៣៩​ នៅ​ទីលាន Arena Armeets ក្នុង​រដ្ឋធានី​សូហ្វីយ៉ា ប្រទេស​ប៊ុលហ្គារី។

កីឡាករ Mathias Jensen (កណ្តាល) ប្រចាំ​ក្រុម Brentford ព្យាយាម​តែត​បាល់​តទល់​នឹង​កីឡាករ Thomas Partey (ខាង​ឆ្វេង) និង​កីឡាករ Gabriel ប្រចាំ​ក្រុម Arsenal ក្នុង​អំឡុង​ពេល​ការ​ប្រកួត​បាល់ទាត់​ក្នុង​លីគ​កំពូល​អង់គ្លេស​រវាង​ក្រុម Brentford និង​ក្រុម Arsenal ក្នុង​កីឡដ្ឋាន Gtech Community ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

បាឡុង​ហោះ​ដោយ​ខ្យល់​ក្តៅ​បំពេញ​ផ្ទៃមេឃ​ ពេល​ព្រឹក​ព្រហាម​នៅ​ជិត​សហគមន៍ Bird-in-Hand ក្នុង​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

​កុមារ​ម្នាក់​ជិះ​កង់​ជិត​ជញ្ជាំង​​ព្រះវិហារ​មួយ​ ក្នុង​ក្រុង​ Barcelona ដែល​មាន​គំនូស​អក្សរ «Z» ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​យោធា​រុស្ស៊ី ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ​ ២០២២។

​ទូក​មួយ​ចំនួន​សំចត​នៅ​តំបន់​ព្រៃកោងកាង ខណៈ​ព្យុះត្រូពិច Fiona ជិត​មក​ដល់​ក្រុង Cabo Rojo ប្រទេស​ព័រតូរីកូ កាល​ពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា​ ឆ្នាំ​២ ០២២។

ពី​​ប្រទេស​អង់គ្លេស ប៉ាឡេស្ទីន អ៊ុយក្រែន កោះ​តៃវ៉ាន់ អាល្លឺម៉ង់ ប៊ុលហ្គារី សហរដ្ឋអាមេរិក អេស្ប៉ាញ អាហ្វ្រិកខាងត្បូង និង​ព័រតូរីកូ៕