រូបភាព​ជុំវិញ​ពិភពលោក ១៨ កញ្ញា ២០១៧

សមាជិក​យោធា​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ឆ្នេរ Scheveningen នៅ​មុន​ថ្ងៃ​ដើរ​ក្បួន​មួយ​ថ្ងៃ នៅ​ក្នុង​ក្រុង The Hague ប្រទេស​ហូឡង់។

ប្រភេទ​បក្សី​ម្យ៉ាង​ស្ថិត​នៅ​ក្នុង​ទ្រុង​នៅ​លើ​បង្គោល ក្នុង​ពេល​ប្រកួត​នៃ​ការ​ច្រៀង​របស់​សត្វ​បក្ស​នៅ​ក្នុង​ខេត្ត Narathiwat ប្រទេស​ថៃ។

ពលរដ្ឋ​ឥណ្ឌា​ស្លៀក​សម្លៀកបំពាក់​បុរាណ​ហាត់​របាំ Garba ដែល​ជា​របាំ​ក្នុង​រដ្ឋ Gujarat នៅ​មុន​ពិធីបុណ្យ Navratri ក្នុង​ក្រុង Ahmadabad។

សមាជិក​នៃ​ក្រុម​អ្នក​គោរព​សាសនា​ឥស្លាម​ប្រមូល​ផ្តុំ​គ្នា​ជុំវិញ​ស្ថានទូត​មីយ៉ាន់ម៉ា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អំពើ​ហិង្សា​នា​ពេល​ថ្មីៗ​នេះ​ប្រឆាំង​នឹង​ក្រុម​រ៉ូហ៊ីងយ៉ា​មូស្លីម​ដែល​រស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នៅ​ក្នុង​ក្រុង​ដាក្កា ប្រទេស​បង់ក្លាដែស។

ទូក​ខូច​មួយ​ត្រូវ​បាន​គេ​ថត​បាន​ បន្ទាប់​ពី​មាន​ព្យុះ​សង្ឃរា Irma នៅ​លើ​កោះ Cudjoe Key រដ្ឋ Florida សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

ប៉ូលិស​ចាប់​ខ្លួន​បាតុករ​ម្នាក់ ខណៈ​ដែល​ក្រុម​បាតុករ​ធ្វើ​ការ​ដើរ​ក្បួន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សាលក្រម​ដែល​ប្រកាស​ថា លោក Jason Stockley ប៉ូលិស​ក្នុង​ក្រុង St. Louis មិន​មាន​ទោស​កំហុស កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុង​ក្រុង St. Louis រដ្ឋ Missouri។

តារា​សម្តែង Nicole Kidman (រូប​ឆ្វេង) និង​តារា​សម្តែង Reese Witherspoon ទទួល​ពានរង្វាន់​ Outstanding Limited Series ក្នុង​រឿង​ភាគ Big Little Lies នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់ Primetime Emmy Awards លើក​ទី៦៩​ កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅ​មជ្ឈមណ្ឌល Microsoft ក្នុង​រដ្ឋ Los Angeles សហរដ្ឋ​អាមេរិក។

នាង Elisabeth Moss ឈរ​ថត​រូប​នៅ​ក្នុង​បន្ទប់​សារព័ត៌មាន​ជាមួយ​នឹង​ពានរង្វាន់ Outstanding Lead Actress ក្នុង​រឿង​ភាគ​មួយ និង​ពានរង្វាន់ Outstanding Drama Series ក្នុង​រឿង​ភាគ​ឈ្មោះ The Handmaid's Tale នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់ Primetime Emmy Awards លើក​ទី៦៩​ កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅ​មជ្ឈមណ្ឌល Microsoft ក្នុង​រដ្ឋ Los Angeles សហរដ្ឋ​អាមេរិក។

Members of rescue services search for survivors in the debris of a collapsed building in Izmir, Turkey, Monday, Nov. 2, 2020. In scenes that captured Turkey's emotional roller-coaster after a deadly earthquake, rescue workers dug two girls out alive Monda

អ្នក​ធ្វើ​ការ​ខាង​អគ្គិសនី​ម្នាក់​ព្យួរ​ភ្លើង​ពណ៌​នៅ​លើ​រូប​សំណាក​ព្រះ Durga សម្រាប់​ពិធីបុណ្យ Durga Puja ដែល​នឹង​ជិត​ចូល​មក​ដល់ ក្នុង​ក្រុង Kolkata ប្រទេស​ឥណ្ឌា។