រូបភាព​ជុំវិញ​ពិភពលោក ១៨ កញ្ញា ២០១៦

អ្នក​សម្តែង​សម្តែង​នៅ​ក្នុង​ការ​ដើរ​ក្បួន Oktoberfest នៅ​ក្នុង​ក្រុង Munich ប្រទេស​អាល្លឺម៉ង់។

មន្រ្តី FBI គូស​សម្គាល់​កន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​មួយ​នៅ​ក្នុង​សង្កាត់ Chelsea ក្រុង​ញូវយ៉ក ដែល​បណ្តាល​ឲ្យ​មនុស្ស​២៩​រង​របួស។ ក្រុម​អាជ្ញាធរ​បាន​ហៅ​ការ​បំផ្ទុះ​នេះ​ថា​ជា «អំពើ​មាន​ចេតនា»។

លោកស្រី Ludmila Ezhova អាយុ៨០​ឆ្នាំ (រូប​ឆ្វេង) រៀបចំ​គូស​សន្លឹក​ឆ្នោត​ ក្នុង​ពេល​បោះឆ្នោត​សភា​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

A costumed participant takes part in the "Californication 9.0" humoristic competition, marking the end of the winter season outside the town of Lahoysk some 40 km north of Minsk, Belarus, April 7, 2019.

ទិដ្ឋភាព​ទូទៅ​បង្ហាញ​ពី​ថង់​សំរាម​ដែល​គេ​ដាក់​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង Jdeideh ប្រទេស​លីបង់។

កង់​សម្រាប់​ទទួល​ទាន​ស្រាបៀរ​ ទី​ដែល​មនុស្សម្នា​ធាក់​កង់ និង​ទទួល​ស្រាបៀរ​ក្នុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។

ប៉ូលិស​របស់​សភា​ចូលរួម​ក្នុង​ការ​ហ្វឹកហាត់​មួយ​នៅ​ក្នុង​ក្រុង Baise តំបន់​ស្វយ័ត Guangxi Zhuang ប្រទេស​ចិន។

អ្នក​សម្តែង​ឥណ្ឌា​ដែល​មាន​គំនូរ​រូប​ខ្លា​រង់ចាំ​ឲ្យ​គំនូរ​នោះ​ស្ងួត​ នៅ​ពេល​ពួកគេ​រៀបចំ​ចូលរួម​ក្នុង​ការ​សម្តែង​របាំ​ខ្លា នៅ​ក្នុង​ក្រុង Thrissur ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។

ប៉ូលិស​ម្នាក់​និយាយ​ជាមួយ​អ្នក​បើក​រថយន្ត​ ខណៈ​ដែល​សត្វ​សុនខ​របស់​គាត់​មើល​មក​ក្រៅ​ចេញ​ពី​រថយន្ត នៅ​ក្នុង​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន។

ដំរី​ទឹក​មួយ​ក្បាល​សម្រាក​នៅ​ក្នុង​កន្លែង​អភិរក្ស Naboisho Conservancy នៅ​ជាប់​កន្លែង​អភិរក្ស​ជាតិ Masai Mara National Reserve ប្រទេស​កេនយ៉ា។

មនុស្ស​ចំនួន​៤៣២នាក់​ស្លៀក​សម្លៀកបំពាក់​នាគ​ក្នុង​គោលបំណង​បំបែក​ឯកត្តកម្ម​សម្រាប់​ការ​សម្តែង Yu Opera ដែល​មាន​មនុស្ស​ច្រើន​បំផុត នៅ​ក្នុង​ក្រុង Zhengzhou ខេត្ត Henan ប្រទេស​ចិន កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។​​

អ្នក​ដើរ​លើ​ខ្សែ​ពួរ​ម្នាក់​សម្តែង​ការ​ដើរ​កាត់​អគារ​ពីរ​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក។

កីឡាករ​បើក​ឡាន Nico Rosberg របស់​អាល្លឺម៉ង់​ត្រូវ​បាន​ចោមរោម​ដោយ​ក្រុម​របស់​គាត់​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត Singapore Formula One Grand Prix នៅ​ឆក​សមុទ្រ Marina Bay ប្រទេស​សិង្ហបុរី។

ព្រះ​ច័ន្ទ​រះ​ឡើង​នៅ​ពី​ក្រោយ​រូប​សំណាក​ព្រះ Kansa របស់​ឥណ្ឌា​នៅ​លើ​វិមាន Kansas Statehouse កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង​ Topeka រដ្ឋ Kansas សហរដ្ឋ​អាមេរិក។