រូបភាពជុំវិញពិភពលោក ១៧ កញ្ញា ២០២០
កូនសត្វស្វាប្រភេទ Orangutan ដែលគេដាក់ឈ្មោះថា Ole កំពុងលេងនៅក្នុងសួនសត្វមួយ នៅក្នុងថ្ងៃដែលមានភ្លៀងធ្លាក់ នៅទីក្រុង Kaliningrad ប្រទេសរុស្ស៊ី។
បុគ្គលិកសុខាភិបាលម្នាក់កំពុងអង្គុយសម្រាកនៅមុខកង្ហារនៅក្នុងមណ្ឌលសុភាពសាធារណៈមួយ នៅទីក្រុង Hyderabad ប្រទេសឥណ្ឌា។
ជនទេសន្តរវេសន៍កំពុងទាញក្មេងម្នាក់ និងរបស់របរផ្សេងៗនៅតំន់ Kara Tepe ជិតទីក្រុង Mytilene នៃកោះ Lesbos ស្ថិតនៅភាគឦសាននៃប្រទេសក្រិក។
មន្ត្រីសុខាភិបាលមកពីការិយាល័យ Bupyeong-gu កំពុងបាញ់ថ្នាំសម្លាប់សត្វល្អិតនៅឯស្រុកពាណិជ្ជកម្មមួយ នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ខណៈពេលដែលការរាតត្បាតសាកលនៃជំងឺកូវីដ១៩ នៅតែបន្ត។
មនុស្សម្នាកំពុងមើលថ្ងៃលិច នៅឆ្នេរសមុទ្រនៃទីក្រុងទ្រីប៉ូលី ស្ថិតនៅភាគខាងកើតនៃប្រទេសលីបង់។
ទង់ជាតិរបស់សហរដ្ឋអាមេរិកមួយកំពុងបក់នៅលើទូកដែលត្រូវបានបំផ្លាញដោយព្យុះសង្ឃរា Sally នៅទីក្រុង Pensacola រដ្ឋហ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ កញ្ញា ២០២០។
បុរសម្នាក់បង្ហាញអារម្មណ៍របស់ខ្លួន នៅខណៈពេលដែលបុគ្គលិកសុខាភិបាលជួយប្រមូលសំណាកសម្រាប់ធ្វើតេស្តរកមើលជំងឺកូវីដ១៩ នៅទីក្រុង Hyderabad ប្រទេសឥណ្ឌា។ ឥណ្ឌារកឃើញអ្នកឆ្លងថ្មីជិត១០ម៉ឺននាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi រងការរិះគន់អំពីការដោះស្រាយបញ្ហាកូវីដ១៩ និងបញ្ហាសេដ្ឋកិច្ចដែលធ្វើឲ្យមនុស្សរាប់លាននាក់បាត់បង់ការងារ។
អ្នកជិះកង់ឡើងទៅកាន់ខ្នងភ្នំ Cormet de Roselend នៅក្នុងការប្រណាំងវគ្គទី១៨ នៃការប្រណាំងកង់ Tour de France ដែលមានចម្ងាយ១៧៥គីឡូម៉ែត្រ ពីទីក្រុង Meribel ទៅទីក្រុង Roche-sur-Foron ក្នុងប្រទេសបារាំង។
រូបចម្លាក់លោក Sebastian de Belalcazar ដែលជាអ្នកឈ្នះចម្បាំងនៅសតវត្សរ៍ទី១៦ កំពុងដួលនៅលើដី បន្ទាប់ពីរូបនេះត្រូវបានជនជាតិដើមភាគតិចទាញទម្លាក់ នៅទីក្រុង Popayan នៃខេត្ត Cauca ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១៦ កញ្ញា ២០២០។
ពួកអ្នកយកព័ត៌មានពាក់ម៉ាស់ និងកំពុងមើលទៅកាន់ការតាំងពិព័រណ៍មួយដែលមានចំណងជើងថា «Van Gogh Alive» ក្នុងពេលដែលមានការតាំងបង្ហាញសម្រាប់សារព័ត៌មាន នៅអាគារ Royal Hall of Industries ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។