រូបភាព​ជុំវិញពិភពលោក ១៧ កញ្ញា ២០១៥

លោក​ David Necchi មក​ពី​ប្រទេស​អាយឡេន​ (Iceleand) ថត​បាន​នូវ​ការ​បង្ក​ឡើង​យ៉ាង​ភ្លឺ​ចញ្ចាច​ចញ្ចាំ និង​យ៉ាង​ឆាប់​រហ័ស​នៃ​កាំ​រស្មី​បញ្ចេញ​ដោយ​ដែន​ម៉ាញេទិច​ក្នុង​អាកាស​នៅ​ចុង​ខែ​សីហា។

ប្រជាជន​រុករក​ប្រមែរប្រមូល​របស់របរ​ពី​លំនៅដ្ឋាន​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ជុំវិញ​ទូក​មួយ​ដែល​បោក​មក​លើ​ច្រាំង​ដោយ​រលកយក្ស​ស៊ូណាមិ​ បន្ទាប់​ពី​គ្រោះរញ្ជួយដី​បាន​កើត​មាន​ឡើង​នៅ​ក្រុង Coquimbo ភាគ​ខាង​ជើង​រដ្ឋធានី Santiago ប្រទេស​ឈីលី។

កុមារា​ Ahmed Mohamed អាយុ​១៤ឆ្នាំ បាន​គ្រវីដៃ​ខណៈ​ដែល​ខ្លួន​បាន​មក​ដល់​ផ្ទះ​វិញ​នៅ​ក្រុង Irving រដ្ឋ​តិចសាស ស.រ.អា។ Mohamed ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សាលារៀន​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា បន្ទាប់​ពី​គ្រូ​ម្នាក់​គិត​ថា នាឡិកា​ផលិតឡើង​ដែល​កុមារា​រូប​នេះ​បាន​ផលិត​ឡើង​ដោយ​ខ្លួន​ឯង​ គឺ​ជា​គ្រាប់​បែក។ កុមារា​នេះ​នៅ​តែ​ត្រូវ​រង​ការ​ព្យួរ​ការ​សិក្សា ហើយ​បាន​និយាយ​ថា ខ្លួន​គេ​នឹង​មិន​ត្រលប់​ទៅ​រៀន​នៅ​អនុវិទ្យាល័យ MacArthur វិញ​ឡើយ។ លោក​ប្រធានាធិបតី​ Barack Obama បាន​អញ្ជើញ Mohamed ឲ្យ​យក​នាឡិកា​ខ្លួន​ផលិត​ឡើង​នោះ​មក​សេតវិមាន។

សមាជិកសភា​បក្ស​ប្រឆាំង​បាន​ស្ទុះ​​ប្រតាយប្រតាប់​ទៅ​កាន់​កៅអី​ប្រធាន​សភា​ក្នុង​ការ​តវ៉ា​ប្រឆាំង​ ខណៈ​ដែល​សមាជិក​សភា​បក្ស​កាន់​អំណាច​ប្រញាប់ប្រញាល​ព្យាយាម​ការពារ​រូប​លោក​នៅ​អំឡុង​ពេល​បោះឆ្នោត​​លើ​ច្បាប់​សន្តិសុខ​មួយ​នៅ​សភា​ជាន់​ខ្ពស់​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ប្រជាជន​ដុត​កង់​ឡាន​តាម​បណ្តោយ​ផ្លូវ​មួយ​នៅ​ក្រុង Ouagadougou បន្ទាប់​ពី​អង្គរក្ស​ប្រធានាធិបតី​ប្រទេស​បួគីណាហ្វាសូ​ប្រកាស​ធ្វើ​រដ្ឋប្រហារ មួយ​ថ្ងៃ​ក្រោយ​ពី​ចាប់​ខ្លួន​ប្រធានាធិបតី​បណ្តោះអាសន្ន និង​មន្រ្តី​ជាន់​ខ្ពស់​នានា​ក្នុង​រដ្ឋាភិបាល ខណៈ​ដែល​ប្រទេស​កំពុង​ខិត​ទៅ​ជិត​ការ​បោះឆ្នោត​ដំបូង ចាប់​តាំង​ពី​ការ​ទម្លាក់​មេដឹកនាំ​កាន់​អំណាច​យូរ​អង្វែង Blaise Compoare។


 

ទូក​នេសាទ​នានា​ចាកចេញ​ពី​កំពង់ផែ​មួយ ខណៈ​ដែល​ការ​ដាក់​បម្រាម​លើ​ការ​នេសាទ​ប្រចាំ​រដូវ​បាន​បញ្ចប់​នៅ​ក្នុង​ក្រុង Ningbo ខេត្ត Zhejiang ប្រទេស​ចិន​នា​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។

កង​ទាហាន​បាន​កាន់​ផ្ទាំង​ក្រដាស​ពណ៌​ក្រហម​នៅ​អំឡុងពេល​ដង្ហែ​ក្បួន​យោធា​មួយ​នៅ​ក្នុង​ការ​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ទីលាន​ Zocalo នៅ​ទីប្រជុំជន​ក្រុង Mexico City ប្រទេស​ម៉ិចស៊ិក នា​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
 

ប្រជាជន​ប្រមូល​ផ្តុំ​នៅ​កន្លែង​រង​ការ​វាយប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​នៅ​រដ្ឋធានី​សាណា​របស់​ប្រទេស​យេម៉ែន។ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ប្រាំ​បួន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ ដែល​ចាត់​ទី​ដៅ​លើ​លំនៅដ្ឋាន​មេដឹកនាំ​មួយ​រូប​នៃ​ចលនា​ក្រុម​ឧទ្ទាម Houthi នៅ​ក្នុង​រដ្ឋធានី នេះ​បើ​យោង​ទៅ​តាម​ប្រភព​នានា​ពី​ផ្នែក​សុខភិបាល។

រូបភាព​​នៃ​រូបសំណាក Christ the Redeemer ជាមួយ​នឹង​ចំណិត​ព្រះចន្ទ​ថ្មី​នៅពី​ក្រោយ​ ដោយ​បង្ក​ជា​រូបរាង​មួយ​ហាក់​ដូចជា ​រូបសំណាក​នេះ​មាន​ស្លាប ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល​នា​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។

សិលា​ខ្សាច់​ដែល​​រង​ការ​រចនា​សំនឹក​ទឹក​ និង​ខ្យល់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ជ្រលង​ល្អាង​មួយ​នៅ​ចំណោម​ជ្រលង​ល្អាង​រាប់រយ​នៅ​ជុំវិញ​បឹង Lake Powell នៅក្រុង Page រដ្ឋ Arizona ស.រ.អា។

ជៀម​មួយ​ហ្វូង​ឆ្លង​កាត់​ទី​វាល​មួយ​នៅ​អំឡុង​ពេល​ថ្ងៃ​រះ​នៅ​ក្រុង Navaz ជិត​ក្រុង Pamplona ភាគ​ខាង​ជើង​ប្រទេស​អេស្ប៉ាញ​នា​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។

អ្នក​ពន្លត់​អគ្គិភ័យ​មួយ​រូប​តៀម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រុង Ogan Ilir ភាគ​ខាង​ត្បូង​កោះ Sumatra ប្រទេស​ឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ី​បាន​ពង្រឹង​កិច្ចប្រឹងប្រែង​របស់​ខ្លួន​នៅ​ក្នុង​ការ​ពន្លត់​អគ្គិភ័យ​ដែល​បាន​បង្ក​ឲ្យ​បាន​ផ្សែង​អ័ព្ទ ដែល​បាន​គ្រប់ដណ្តប់​ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​កោះ​នោះ និង​បណ្តា​ប្រទេស​ជិតខាង។

យាន​អវកាស New Horizons របស់​អង្គការ​ NASA ចាប់​យក​ទស្សនីយភាព​ជិត​ពេល​ព្រះ​អាទិត្យ​លិច​នៅ​តំបន់​ភ្នំ​ប្រកប​ដោយ​​ទឹកកក​មួយ និង​វាល​ទំនាប​ទឹកកក​លាត​សន្ធឹង​ទៅ​ជ្រោយ​សន្លឹម​នៃ​ភព Pluto។​


 

តារា​ម៉ូដែល​ធ្វើ​ម៉ូដ​សក់​ខ្លួន​មុន​ពេល​ពិធី​បង្ហាញ​ម៉ូដ The Blonds Spring/Summer 2016 នៅ​កម្មវិធី New York Fashion Week នា​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។