រូបភាពជុំវិញពិភពលោក ១៦ កញ្ញា ២០២០

លោក Hossam Nasser អាយុ៣២ឆ្នាំ លេងជាមួយ​សត្វអូដរបស់​ខ្លួន​ឈ្មោះ«Anter» ក្នុង​ភូមិ Nubian ទីក្រុង Gharb Soheil ត្រើយខាងលិចនៃទន្លេ Nile ទីក្រុង Aswan ប្រទេស​អេហ្ស៊ីប។
 

ក្រុម​សម្តែង​ស្លៀក​ពាក់ជាអ្នក​ជិះកង់អំឡុងការ​ចាប់​ផ្តើម​ការ​ប្រណាំង​កង់ក្នុង​ប្រទេស​បារាំង Tour de France ដែលមានចម្ងាយ១៧០គីឡូម៉ែត្រ​រវាង​ទីក្រុង Grenoble និងទីក្រុង Meribel Col de la Loze។

មន្ត្រីប៉ូលិសនៃកងកម្លាំងពិសេស​ចាប់​បាតុករ​ម្នាក់​ដែល​រៀបចំការរារាំង​នៅពេល​ដែលប៉ូលិស​និង​បុគ្គលិកព្រៃឈើ​បោសម្អាត​ជំរំ​មួយ​នៅព្រៃ Dannenrod អំឡុងបាតុកម្ម​មួយ​របស់​ក្រុមស្រឡាញ់បរិស្ថាន​ប្រឆាំង​នឹង​ការ​ពង្រីក​ផ្លូវហាយវ៉េ Autobahn ៤៩ក្នុងទីក្រុង Dannenrod ប្រទេសអាល្លឺម៉ង់។

មន្ត្រីរដ្ឋាភិបាល​ស្លៀកពាក់ជាខ្មោច«pocong» ដើម្បីតំណាង​ឲ្យ​ជនរងគ្រោះ​នៃជំងឺកូវីដ១៩ ចូលរួម​ក្នុង​យុទ្ធនាបង្កើនការយល់ដឹង​អំពីវីរុសកូរ៉ូណានៅផ្សារ Tangerang ប្រទេស​ឥណ្ឌូណេស៊ី។

ប៉ូលិសកុបកម្ម​រារាំង​បាតុករប្រឆាំង​នឹង​រដ្ឋាភិបាល​អំឡុងបាតុកម្ម​មួយ​ប្រឆាំង​នឹង​ប្រធានាធិបតី​ Juan Orlando Hernandez ក្នុង​វិធី​ដែល​លោកទប់ស្កាត់ការរាតត្បាត​ជំងឺកូវដី១៩ក្នុងទីក្រុង Tegucigalpa ប្រទេស​ហុងឌូរ៉ាសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

សានិក​ជី្វហ្វដែល​មាន​គម្រោង​ចូលប្រទេស​អ៊ុយក្រែនដើម្បី​ធ្វើធម្មយាត្រា​តាម​ប្រទេស​បេឡារុសអង្គុយនៅខាងមុខកងកម្លាំងយោធាអ៊ុយក្រែន​ក្បែរព្រំដែន Novi Yarylovychi ក្នុងតំបន់ Chernihiv ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

សត្វខ្លាឃ្មុំទឹកកក​ពីរក្បាលចូល​ក្នុង​ទឹកត្រជាក់នៅក្នុង​សួន​សត្វមួយ​ក្នុង​ទីក្រុង Hanover ប្រទេ​សអាល្លឺម៉ង់។