រូបភាព​ជុំ​វិញ​ពិភពលោក ១៥ កញ្ញា ២០១៧

ទាហាន​អ៊ីស្រាអែល​ម្នាក់​រុញ​កង់ឡាន​ដែល​កំពុង​ឆេះ​ចេញពី​ផ្លូវ​ ក្នង​ពេល​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយ​ក្រុម​បាតុករ​ប៉ាឡេស្ទីន ក្រោយ​មាន​បាតុកម្ម​ប្រឆាំង​នឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពីទឹក​ដី​ប៉ាឡេស្ទី​ ដោយ​ទាហាន​អ៊ីស្រាអែល នៅ​ក្នុង​ភូមិ​ Kfar Qaddum ជិត​ក្រុង Nablus ក្នុង​តំបន់​ West Bank។

កុមារ​ ​Frank Giaccio អាយុ​១១​ឆ្នាំ​ មក​ពីក្រុង Falls Church នៃ​រដ្ឋ​ Virginia ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​ពេល​គាត់​កាត់​ស្មៅ​នៅ​សួន​ច្បាប់ Rose Garden នៅ​សេត​វិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោក ​Peter Glazebrook ឈរ​ថត​រូប​ជាមួយ​ផ្លែ​ខ្ទឹម​បារាំង​ទម្ងន់​៦.៦​គីឡូក្រាម ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ក្នុង​ការ​ប្រកួត​បន្លែ​ខ្នាត​ធំ នៅ​ថ្ងៃទី​១​នៃ​ពិធី​តាំង​បង្ហាញ​ Harrogate Autumn Flower រៀប​ចំ​ឡើង​នៅ​សាល Great Yorkshire Showground ក្នុង​ក្រុង Harrogate នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អង់គ្លេស។

បុរស​ជំទង់​ម្នាក់​កំពុង​សម្លឹង​ទៅ​កាន់​សមុទ្រ​ ពេល​លោក​អង្គុយ​នៅ​លើ​អាង​ដែល​គេ​បោះ​បង់​ចោល​នៅ​ក្នុង​ក្រុង Cojimar ប្រទេស​គុយបា។

គ្រឿង​ចក្រ​កំពុងស្ទូច​ម៉ាស៊ីន​ក្រែន​​ទៅ​ពី​មុខ​រូបប៉ាណូ​ខ្នាត​យក្ស​ដែល​មាន​ទំហំ​១៨​ម៉ែត្រ ដែល​បង្ហាញរូប​លោក​ស្រី Angela Merkel អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់ និង​ជា​មេដឹកនាំ​គណបក្ស​ CDU។ នេះ​ជា​រូបភាព​សម្រាប់​ឃោសនា​បោះ​ឆ្នោត​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា​នេះ ក្នុង​ក្រុង Duisburg ប្រទេស​អាល្លឺម៉ង់។

ក្មេង​ជន​ជាតិ​បង់ក្លាដែស​ម្នាក់​ឈរ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ចាស់​ក្នុង​ពេល​បួង​សួង​កាល​ពី​ថ្ងៃ​សុក្រ មុន​ពេល​ពួកគេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក​បុកម្នេញ​លើ​ជន​រ៉ូហ៊ីងយ៉ាកាន់​សាសនា​ឥស្លាម​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា ដែល​បាតុកម្ម​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុងដាកា ប្រទេស​បង់ក្លាដែស។

មន្ត្រី​ប៉ូលិស​ផ្នែក​កោសល្យវិច្ច័យ​ឈរ​នៅជិត​រថភ្លើង​ដែល​មាន​ឧប្បត្តិហេតុ​កើត​ឡើង​។ ប៉ូលិស​និយាយ​ថា​ពួក​គេ​កំពុង​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ដោយភេរវជន​ នៅ​ស្ថានីយ​រថ​ភ្លើង​ក្រោមដី Parsons Green ក្នុង​ទីក្រុង​ឡុងដ៍។

ឡាន​តាក់ស៊ី​មួយ​គ្រឿង​កំពុង​បោះ​ពួយ​យ៉ាង​លឿន​នៅ​លើ​ផ្លូវ​ដែល​ជនលិច​ក្នុង​ទីក្រុង Acapulco រដ្ឋ Guerrero ប្រទេស​ម៉ិចស៊ិក។

ក្មេង​ប្រុស​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ឈរ​នៅ​លើ​ជណ្ដើរ​នៃ​អាគារ​មួយ​ស្ថិត​នៅ​ខាង​ក្រៅក្រុង Srinagar ប្រទេស​ឥណ្ឌា។

ស្ត្រី​រង​របួស​ម្នាក់​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​ស្ថានីយ​រថ​ភ្លើង​ក្រោម​ដី Parsons Green ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ក្រុម​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​មីយ៉ាន់មា​មកដល់​ប្រទេស​បង់ក្លាដែស កំពុង​សួរ​ចម្លើយ​ជន​​ម្នាក់​ដែល​ពួក​គេ​សង្ស័យ​ថា​ជា​​ជន​ជួញ​ដូរ​ក្មេង នៅ​ជិត​ជំរំ​ជន​ភៀស​ខ្លួន Balukhali ប្រទេស​បង់ក្លាដែស។