រូបភាព​ជុំវិញ​ពិភពលោក ១៥ កញ្ញា ២០១៦

មន្រ្តី​ប៉ូលិស​បង្រ្កាប​បាតុកម្ម​រង​ការ​ឆេះ​ខ្លួន អំឡុងពេល​មាន​បាតុកម្ម​នៅ​ក្រុង​ប៉ារីស​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់ការងារ​ដ៏​ចម្រូងចម្រាស​មួយ​ដោយ​រដ្ឋាភិបាល​បារាំង។ ក្រុម​អ្នក​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ការងារ​ដ៏​ចម្រូងចម្រាស​នេះ​បាន​ធ្វើ​ក្បួន​ដង្ហែ​តាម​ដង​ផ្លូវ​ជា​លើក​ទី១៤ ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​មក​នេះ ក្នុង​កិច្ច​ប្រឹងប្រែង​បំបាត់ចោល​ចំណាត់ការ​ដែល​បង្ក​ឲ្យ​មាន​ការ​បាត់បង់​ការ​គាំទ្រ​ដ៏​សំខាន់​​ទៅ​ផ្នែក​ឆ្វេង​និយម​របស់​រដ្ឋាភិបាល​គណបក្ស​សង្គមនិយម។

Kashmiri Muslims pray as the head priest shows a relic at the Hazratbal shrine, on Mehraj-u-Alam, a day believed to mark the ascension of Prophet Muhammad to heaven, in Srinagar, Indian-controlled Kashmir.

ក្រុម​អ្នក​ជំនឿ​ស៊ប់​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ឆ្នេរ​សមុទ្រ​​អារ៉ាប់​ ដើម្បី​ដាក់​អាទិទេព​ Ganesh នៃ​សាសនា​ហិណ្ឌូ ដែល​ជា​អាទិទេព​តំណាង​ឲ្យ​ភាព​សម្បូរសប្បាយ​ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ Ganesh Chaturhthi រយៈពេល​ ១០ ថ្ងៃ​នៅ​ក្រុង​ Mumbai ប្រទេស​ឥណ្ឌា។ 

មេដឹកនាំ និងរដ្ឋមន្រ្តីការបរទសមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជី អង្អែលសុនខឈ្មោះ Bo និង Sunny របស់គ្រួសារលោកបារ៉ាក់ អូបាម៉ា នៅបន្ទប់ Cabinet Room នៃសេតវិមាន បន្ទាប់ពីជំនួបលក្ខណៈទ្វេភាគី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

កីឡាករ​ពិការ​លោក Cristopher Tonco នៃ​ប្រទេស​ម៉ិចស៊ិក​ ហក់​ចូល​ទឹក​នៅ​អំឡុងពេល​ការប្រកួត​ហែលទឹក​រយៈចម្ងាយ ៥០ ម៉ែត្រ​ នៅ​កីឡាដ្ឋាន Olympic Aquatics អំឡុងពេល​កីឡាអូឡាំពិក​សម្រាប់​ជន​ពិការ​នៅ​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

តារា​ម៉ូដែល​ស្លៀក​ពាក់​ជា​តុក្កតា​វីដេអូ​ហ្គេម​ឈរ​ថត​នៅ​ស្តង់​មួយ​អំឡុងពេល​កម្មវិធី Tokyo Game Show 2016 ក្នុង​ក្រុង China ជាយ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។ 

បុរស​ម្នាក់​ស្ទួច​ត្រី​ពី​ទូក​របស់​ខ្លួន អំឡុងពេល​មាន​អ័ព្ទ​ធ្លាក់​លើ​បឹង​មួយ​នៅ​ជាយ​ក្រុង Logoisk ចម្ងាយ ៤០ គីឡូម៉ែត្រ ភាគ​ខាង​ជើង​ក្រុង Minsk ប្រទេស​បេឡារូស។

នៅ​មន្ទីរពេទ្យ​កុមារ Mattel កុមារ Gael Martin អាយុ​ ០៥​ឆ្នាំ ជួប​ជាមួយ​នឹង​អ្នកជូត​កញ្ចក់​ ដែល​ស្លៀក​ពាក់​ជា​មនុស្ស​ពីងពាង Spider-Man ក្នុង​ក្រុង​ Los Angeles រដ្ឋ​ California កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

កីឡាករ​ពិការ Wang Hao នៃ​ប្រទេស​ចិន ប្រកួត​នៅ​ក្នុង​ការ​លោតចម្ងាយ​ផ្នែក​បុរស​នៅ​ក្នុង​ការ​ប្រកួត​កីឡាអូឡាំពិក​សម្រាប់​ជនពិការ​ ក្នុង​ក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល។ 

សត្វ​កូអាឡា​ទទឹកជោក​អង្គុយ​លើ​របង​មួយ​ដើម្បី​គេច​ចេញ​ពី​គ្រោះ​ទឹក​ជំនន់​នៅ​ក្រុង Stirling ភាគ​ខាង​ត្បូង​ប្រទេស​អូស្រ្តាលី កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

ដោយ​ស្លៀកពាក់​ជា​សត្វមូស ឪពុក​ម្នាក់​ពី​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ធ្វើ​ការ​តវ៉ា​នៅ​វិមាន Capitol Hill ក្នុង​​រដ្ឋធានី​វ៉ាស៊ីនតោន ពី​ការ​ខកខាន​របស់​សភា​ក្នុង​ការ​អនុម័ត​កញ្ចប់​ថវិកា​សហព័ន្ធ​មួយ​ដើម្បី​ចាត់​វិធានការ​តបត​នឹង​វីរុស Zika កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦។