រូបភាព​ជុំ​វិញ​ពិភពលោក ១៤ កញ្ញា ២០១៨

ស្ត្រី​ជនជាតិ​នេប៉ាល់​កាន់​សាសនា​ហិណ្ឌូ​កំពុង​សូត្រ​ការ​បួង​សួង​នៅ​ពេល​ពួក​គេ​អង្គុយ​នៅ​លើ​ច្រាំង​ទន្លេ Bagmati ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ Rishi Panchami នៅទីក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។

ប៉ូលិស​អ៊ីស្រាអែល​ឃាត់​ខ្លួន​ជន​ជាតិ​ប៉ាឡេស្ទី​ន​​ម្នាក់​នៅ​ពេល​ពួក​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​កម្ទេច​ភូមិ​ Bedouin របស់​ជន​ប៉ាឡេស្ទីន នៅ​ Khan al-Ahmar តំបន់ West Bank។

​Russ Lewis ដើរ​រក​គ្រំ​នៅ​លើ​ឆ្នេរ​ នៅ​ពេល​ដែល​ព្យុះ​សង្ឃរា​ Florence ខិត​ជិត​មក​ដល់​ឆ្នេរ Myrtle រដ្ឋ South Carolina ដោយ​និយាយ​ថា «យើង​អាច​​មាន​សំណាង​​ បើ​សិន​យើង​រក​វា​មិនឃើញ»​ដែល​​សំដៅ​ទៅ​លើ​ព្យុះ។

តារា​​បង្ហាញ​ម៉ូដ​ម្នាក់​ពាក់​ការ​ច្នៃ​ប្រឌិត​របស់​អ្នក​រចនាម៉ូដ Pam Hogg ក្នុង​ពិធី​បង្ហាញ​ម៉ូដ​​សម្លៀក​បំពាក់​សម្រាប់​រដូវ​ផ្ការីក និង​រដូវ​ក្ដៅ ឆ្នាំ​២០១៩ នៅ​ក្នុង​ការ​បង្ហាញ​នៅ​ទីក្រុង​ឡុងដ៍។

អ្នក​សិល្ប​សម្ដែង​ពី​ការ​សង្គ្រោះ​​ត្រី​បាឡែន​ដែល​ដឹកនាំ​ដោយ​លោក Boomer និង​ក្រុម​សិល្បករ​ប៊ែលហ្ស៊ិក​ផ្សេង​ទៀត ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សម្ពោធ​កម្មវិធី​វប្បធម៌​រដូវ​រងា នៅ​ទន្លេ​ Manaznares ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។

អ្នកមុជ​ទឹក​ជន​ជាតិ​លីបង់ ចូលរួម​ក្នុង​ការ​សម្អាត​ឆ្នេរ​អន្តរជាតិ​ នៅ​ក្នុង​ទីក្រុង​កំពង់​ផែ​ក្រុង Tripoli។

ក្រុម​ប៉ូលិស​អីតាលី​ចូល​រួម​សម្តែង​ការ​គោរព​ដល់​ជន​រងគ្រោះ​ដោយ​ការ​​រក្សា​ភាព​ស្ងៀម​ស្អាត់​មួយ​នាទី ក្នុង​ពិធី​រំលឹក​នៅ​ជិត​ស្ពាន​បាក់​បែក ដែល​កាលពី​មួយ​ខែ​មុនបាន​បាក់​ហើយ​សម្លាប់​មនុស្ស​អស់​៤៣​នាក់ នៅ​ទីក្រុង​ Genoa។

លោក Motoko និង Akari-Lisa Ishii អ្នក​រៀប​ចំ​តុប​តែង​ភ្លើង​បង្ហាញ​ពី​ពន្លឺ​ពិសេស​ដែល​នឹង​បំភ្លឺ​រយៈ​ពេល​២​ថ្ងៃ​នៅ​ប៉ម Eiffel (Eiffel Tower) ដើម្បី​អបអរ​រដូវ​កាល​វប្បធម៌​ជប៉ុន​ និង ​ខួប​១៦០​ឆ្នាំ​នៃ​ទំនាក់​ទំនង​​ការ​ទូត​ជប៉ុន និង បារាំង នៅ​ទីក្រុង​ប៉ារីស។

ស្ត្រី​ជន​ជាតិ​បង់ក្លាដែស​ម្នាក់​ អង្គុយ​យំ​​សោក​នៅ​ជិត​ផ្ទះ​របស់​គាត់​ដែល​ត្រូវ​បានកម្ទេច​​និង​បាត់​ចេញ​ពី​ច្រាំង​នៃ​ទន្លេ Padma នៅ​ស្រុក Shariatpur ប្រមាណ​ ៤០​គ.ម ពី​ទីក្រុង​ដាកា ក្រោយ​ពេល​មាន​ការ​បាក់​ដី​នៅ​ជាប់​នឹង​ទន្លេ​ក្នុង​ប្រទេស​​បង់ក្លាដែស។