រូបភាពជុំវិញពិភពលោក ១៤ កញ្ញា ២០១៧
ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា លើកដៃដើម្បីទទួលអំណោយដែលចែកដោយអង្គការក្នុងស្រុកមួយនៅជំរំ Balukhali ក្នុងស្រុក Cox's Bazar ប្រទេសបង់ក្លាដែស។
ស្ត្រីកាន់សាសនាឥស្លាមជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ ឈ្មោះ Hanida Begum ដែលបានឆ្លងដែនចូលមកប្រទេសបង់ក្លាដែសពីប្រទេសមីយ៉ាន់ម៉ា ថើបកូនប្រុសរបស់នាងឈ្មោះ Abdul Masood ដែលបានស្លាប់នៅពេលដែលទូកពួកគេជិះមកបានក្រឡាប់មុនពេលមកដល់ឆ្នេរសមុទ្របេងហ្គាល់ ក្នុងតំបន់ Shah Porir Dwip ប្រទេសបង់ក្លាដែស។
ប៉ូលិសបង្ក្រាបបាតុកម្មឃុំខ្លួនបាតុករក្នុងពេលមានការកាត់ក្ដីគ្រូបង្រៀនតួកគី២នាក់ ដែលបានធ្វើកូដកម្មបង្អត់អាហារដោយសារតែការបណ្តេញពួកគេចេញពីការងារដោយយោងតាមក្រឹត្យរបស់រដ្ឋាភិបាល ក្រោយពេលមានរដ្ឋប្រហារដែលបរាជ័យកាលពីឆ្នាំមុន នៅខាងក្រៅអាគារតុលាការក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី។
ក្រុមអ្នកជិះម៉ូតូកំពុងប្រកួតគ្នាក្នុងវគ្គឈានទៅកាន់ការប្រកួតប្រណាំងម៉ូតូ Bol d'Or 24-hour នៅថ្ងៃទី១៤ ខែកញ្ញា នៅទីលានប្រណាំងម៉ូតូ Paul Ricard ក្នុងក្រុង Le Castellet ប្រទេសបារាំង។
ទូកដែលលិចត្រូវបានគេថតពីលើអាកាសនៅចំណុច Key ក្នុងក្រុង Marathon រដ្ឋ Florida សហរដ្ឋអាមេរិក។
ក្មេងស្រីម្នាក់ដាក់ក្បាលរបស់នាងនៅលើកន្សែងដែលនាងទទួលបានពីកាកបាទក្រហមអាមេរិកាំង នៅក្នុងជំរកបណ្តោះអាសន្ន ក្រោយពេលនាងបានមកដល់ ក្រុង San Juan កោះ Puerto Rico។ នាងបានមកដល់ទីនេះជាមួយនឹងក្រុមគ្រួសារដោយជិះលើនាវាដែលប្រើដើម្បីសង្គ្រោះមនុស្សចេញពីកោះការ៉ាអ៊ីប ដែលរងការបំផ្លាញដោយខ្យល់ព្យុះ Irma។
រន្ទះបានបានបាញ់នៅខាងក្រោយកាស៊ីណូ Las Vegas Strip នៅពេលដែលព្យុះភ្លៀងមួយបានបោកបក់កាត់ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។
ផ្ទៃខាងក្នុងនៃឡានរបស់ក្រុមហ៊ុន Yanfeng ក្នុងពេលដាក់តាំងបង្ហាញនៅ Frankfurt Motor Show ក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
ក្មេងប្រុសបង់ក្លាដែសម្នាក់ដើរទៅកាន់ទូកដែលកំពុងចត ខណៈដែលផ្សែងបានហោះឡើងចេញពីព្រំដែនប្រទេសមីយ៉ាន់ម៉ា ត្រង់ចំណុច Shah Porir Dwip នៃប្រទេសបង់ក្លាដែស។
រូបភាពបង្ហាញពីផលប៉ះពាល់របស់ព្យុះ Irma ដែលត្រូវបានបង្ហោះដោយក្រុមបេសកជនផ្នែកកសិកម្មនៃរដ្ឋ Florida។