រូបជុំវិញពិភពលោក ១៤ កញ្ញា ២០១៦
ក្រុមអ្នកគាំទ្រប្រញាប់ប្រញាលទៅស្វាគមន៍រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជី ខាងក្រៅសភា Blair House ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ទីដែលលោកស្រីមានជំនួបអាហារថ្ងៃត្រង់ជាមួយនឹងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry។
កុមារីម្នាក់ក្នុងសំលៀកបំពាក់ប្រពៃណីលេងជាមួយនឹងចានដែក ខណៈពេលរង់ចាំការចាប់ផ្តើមពិធី Kumari Puja នៅវិហារ Hanuman Dhoka ក្នុងរដ្ឋធានីកាតម៉ានឌូ ប្រទេសនេប៉ាល់។
តារាម៉ូដែលមួយឈរនៅក្នុងពិព័រណ៍ «Narcissism: Dazzle room» ដោយសិល្បករលោក Shigeki Matsuyama នៅឯពិព័រណ៍ម៉ូដ និងរចនាបថ ក្នុងក្រុងតុក្យូ ប្រទេសជប៉ុន។
ប៉ាឡុងហោះដឹកអ្នកដំណើរត្រូវថតបាននៅអំឡុងរដូវបំលាស់ទីរបស់សត្វទន្សោងនៅឧទ្យាន Masai Mara នៅប្រទេសកេនយ៉ា។
រថយន្តមួយបើកបរកាត់ផ្លាកសញ្ញាចរាចរណ៍ ដែលបានដួល បន្ទាប់ពីត្រូវមានខ្យល់បក់ខ្លាំងពីព្យុះទីហ្វុង Meranti ដែលកំពុងបោកបក់នៅភាគខាងត្បូងកោះតៃវ៉ាន់។
សមាជិកនៃក្រុមរបាំនាគភ្លើងធ្វើការឆ្លងផ្លូវ និងផ្ទះនានា នៅអំឡុងពេលរបាំនាគភ្លើង Tai Hang ក្នុងក្រុងហុងកុង។
មនុស្សម្នាធ្វើការដើរឆ្លងផ្លូវមួយស្រោបដោយឈាមពីសត្វដែលត្រូវបានយកទៅបូជាយញ្ញក្នុងពិធីបុណ្យ Eid al-Adha ដែលឈាមនោះលាយជាមួយទឹកភ្លៀង នៅក្រុងដាកា ប្រទេសបង់ក្លាដែស។
យុវជននេប៉ាល់ផឹកស្រានៅថ្ងៃទីពីរនៃពិធីបុណ្យ Indra Jatra ក្នុងរដ្ឋធានីកាតម៉ានឌូ។
ព្រះអាទិត្យរះពីក្រោយវិមាន Washington Monument ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។