រូបភាព​ជុំវិញ​ពិភពលោក៖ ១៣ កញ្ញា ២០២២

ក្បួន​រថយន្ត​ដឹក​មឈូស​ព្រះមហាក្សត្រិយានី Elizabeth ទី ២​ បានទៅ​ដល់​ព្រះ​បរមរាជវាំង​ Buckingham ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ក្បួន​​រថយន្ត​ដឹក​មឈូស​ព្រះមហាក្សត្រិយានី Elizabeth ទី​ ២ បាន​ចាកចេញ​ពី​មូលដ្ឋានកង​ទ័ព​អាកាស RAF Northolt ក្នុង​ក្រុង​ឡុងដ៍ ឆ្ពោះ​ទៅ​កាន់​ព្រះបរមរាជវាំង Buckingham។

កុមារ​ម្នាក់​ពាក់​មកុដ​ធ្វើ​ពី​ក្រដាស​កំពុង​សម្លឹង​មើល​កម្រងផ្កា​រំឮក​វិញ្ញាណក្ខន្ធ​នៅ​សួន Green Park ជិត​ព្រះបរមរាជវាំង Buckingham ក្នុង​ក្រុង​ឡុងដ៍ បន្ទាប់​ពី​ការ​សោយទិវង្គត​របស់​ព្រះមហាក្សត្រិយានី​ Elizabeth ទី ២។

ក្រុម​សន្តិសុខ​យាមល្បាត​ក្នុង​បរិវេណ​ព្រះបរមរាជវាំង​ Buckingham ក្នុង​ក្រុង​ឡុងដ៍។

អ្នក​ទម្លាយ​រឿង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ Twitter លោក Peiter Zatko ​ស្បថ​ក្នុង​សវនាការ​មួយ​នៅ​ព្រឹទ្ធសភា​ ដើម្បី​ពិនិត្យ​មើល​ករណី​ជុំវិញ​​​ហានិភ័យ​សន្តិសុខ​​ផ្នែក​ទិន្នន័យ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ឈរ​តម្រង់ជួរ​ ដើម្បី​ទទួល​អាហារ​ចែកចាយ​ដោយ​ទីភ្នាក់ងារ Saylani Welfare Trust នៅ​ជំរំ​បណ្តោះអាសន្ន​មួយ នៅ​ក្រុង​ Sehwan ក្នុង​ខេត្ត​ Sindh ប្រទេស​​ប៉ាគីស្ថាន។

ស្រ្តីម្នាក់ (កណ្តាល) សុំ​ឲ្យ​កងកម្លាំង​សន្តិសុខ​កេនយ៉ា​ជួយ​ខ្លួន អំឡុង​ហេតុការណ៍​រត់ជាន់គ្នា​​នៅ​ច្រកទ្វារ​មជ្ឈមណ្ឌល​កីឡា​អន្តរជាតិ​ Moi ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា មុន​ពេល​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក William Ruto។

ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ Cedar Creek បន្ត​ឆាបឆេះ​ ក្នុង​រដ្ឋ Oregon ខណៈ​ពលរដ្ឋ​ប្រឈម​នឹង​ការ​​បញ្ជា​ឲ្យ​ជម្លៀស​ចេញ ហើយ​គុណភាព​ខ្យល់​កាន់​តែ​អាក្រក់​ឡើង​ ស្រប​ពេល​ភ្លើងឆេះ​ព្រៃ​នេះ​បន្ត​រាលដាល​នៅ​តំបន់​ភាគខាងលិច សហរដ្ឋអាមេរិក។

ទាហាន​អ៊ុយក្រែន​ជួយ​ទាហាន​មួយ​រូប​ទៀត ខណៈ​យានជំនិះ​យោធា​កំពុង​ធ្វើ​ដំណើរ​លើ​ទឹកដី​ដែល​ត្រូវ​បាន​រំដោះមួយ​ក្នុង​តំបន់ Kharkiv កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០២២។ កងកម្លាំង​អ៊ុយក្រែន​បាន​ដណ្តើម​យក​ទឹកដី​មួយ​ភាគ​ធំ​មក​វិញ​ពី​រុស្ស៊ី ដោយ​រុញច្រាន​កងកម្លាំង​រុស្ស៊ី​ត្រឡប់​ទៅ​ព្រំដែន​ភាគឦសានប្រទេស​​វិញនៅ​តាម​តំបន់​ខ្លះ និង​បាន​អះអាង​ថា បាន​ចាប់បាន​ទាហាន​រុស្ស៊ី​មួយ​ចំនួន។

ជនចំណាកស្រុក​វេណេស៊ុយអេឡា​នាំគ្នា​រត់​ បន្ទាប់​ពី​ឆ្លង​ទន្លេ​ Rio Bravo នៅ​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ នៅ​ក្នុង​រូបភាព​មួយ​ពី​ក្រុង Ciudad Juarez រដ្ឋ Chihuahua ប្រទេស​ម៉ិចស៊ិក​ កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០២២។

លោក​ Jimmy Kimmel និង​លោក Will Arnett បង្ហាញ​ការ​សម្តែង​មួយ ខណៈ​ពេល​អ្នកទាំង​ពីរ​​ត្រៀម​ប្រកាស​ជ័យលាភី​ពានរង្វាន់​សម្រាប់​ការនិពន្ធ​​រឿង​ភាគ​កំប្លែង​ល្អ​បំផុត​ នៅ​កម្មវិធី​ប្រគល់​ពានរង្វាន់ Emmy លើក​ទី ៧៤ ក្នុង​ក្រុង Los Angeles រដ្ឋ​ California សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០២២។

អ្នកស្រី Julia Garner ទទួល​ពានរង្វាន់​ Emmy ដល់​ស្រ្តី​ជា​តួរង​ល្អ​បំផុត ក្នុង​រឿងភាគ​ «Ozark» នៅ​កម្មវិធី​ប្រគល់ពានរង្វាន់​ Emmyលើក​ទី ៧៤ នៅ​មហោស្រព Microsoft Theater ក្នុង​ក្រុង Los Angeles រដ្ឋ​ California សហរដ្ឋ​អាមេរិក។

បុរស​​មួយ​ក្រុម​រត់ពី​គោ​បា​មួយ​ អំឡុងពេល​ពិធី​បុណ្យ​ «Toro de la Vega» ក្នុង​ក្រុង Tordesillas ប្រទេស​អេស្ប៉ាញ។

ក្រុម​របាំ​ប៉ាឡេ​ State Ballet Berlin (Staatsballett Berlin) សម្តែង​​ក្នុង​កម្មវិធី​ «From Berlin with Love» នៅ​លើ​នាវា​មួយ​ ដែល​ដឹក​អ្នកដំណើរ​មើល​កន្លែង​ទេសចរណ៍​នានា តាម​ដង​ទន្លេ Spree River ក្នុង​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០២២។

អ្នក​មក​លេង​ម្នាក់​ថត​រូប​ក្នុង​សួន​ផ្កា​រីក​មួយ​នៅ​ក្រុង Paju ប្រទេស​កូរ៉េខាងត្បូង។

ពី​ប្រទេស​អង់គ្លេស សហរដ្ឋអាមេរិក ប៉ាគីស្ថាន កេនយ៉ា អ៊ុយក្រែន ម៉ិចស៊ិក អេស្ប៉ាញ អាល្លឺម៉ង់ និង​កូរ៉េខាងត្បូង៕