រូបភាព​ជុំវិញ​ពិភពលោក ១៣ កញ្ញា ២០២០

អ្នក​ជិះ​កង់​ប្រកួត​នៅ​ក្នុង​ការ​ប្រណាំង​កង Tirreno Adriatico​ វគ្គ​ទី៧​ពី​សង្កាត់ Pieve Torina ដល់​សង្កាត់ Loreto ប្រទេស​អ៊ីតាលី។

ឆ្មាំ​យាម​រាជវាំង​ពាក់​ម៉ាស​ត្រូវ​បាន​គេ​ថត​នៅ​ខាង​ក្រៅ​រាជវាំង Gyeongbok ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។

ប៉ូលិស​កុបកម្ម​ធ្វើ​ការ​បង្ក្រាប​អ្នក​តវ៉ា​ប្រឆាំង​នឹង​ការ​បិទ​សកម្មភាព​សង្គម​នៅ​ផ្សារ Queen Victoria ក្នុង​ក្រុង Melbourne ក្នុង​ពេល​ប្រមូលផ្តុំ​មួយ​ក្នុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

អ្នក​ចំណាកស្រុក​ម្នាក់​បី​កូន​របស់​នាង នៅ​ពេល​នាង​រត់​គេច​ពី​អគ្គិភ័យ​តូច​មួយ​នៅ​ក្នុង​ចម្ការ​មួយ​ក្នុង​ក្រុង Mytilene នៅ​កោះ Lesbos ប្រទេស​ក្រិក កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

សត្វ​ក្រពា​មួយ​ក្បាល​បាន​ស្លាប់​នៅ​លើ​ផ្លូវ​ក្នុង​ឧទ្យាន Transpantaneira នៅ​ក្នុង​រដ្ឋ Mato Grosso ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

មនុស្សម្នា​ច្រៀង និង​រាំ​នៅ​ទីលាន Leicester ក្នុង​ពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

កីឡាការនី Naomi Osaka មក​ពី​ជប៉ុន​ស្រែក​នៅ​ក្នុង​ការ​ប្រកួត​តទល់​នឹង​កីឡាការនី Victoria Azarenka មក​ពី​បេឡារុស​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្នុង​ការ​ប្រកួត U.S. Open Tennis Championships កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។

កសិករ​នៅ​តំបន់ Kashmir បោក​ស្រូវ​នៅ​ជាយ​ក្រុង Srinagar ក្នុង​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា។

តន្ត្រីករ​ដែល​លេង​ជាមួយ​នឹង​ត្រែ​សម្តែង​នៅ​លើ​ដំបូល​នៃ​ប្លុក​អគារ​ស្នាក់នៅ​មួយ​នៅ​ក្នុង​សង្កាត់ Prohlis ក្នុង​ក្រុង Dresden ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

រូបភាព​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Demiroren បង្ហាញ​ពី​ព្យុះ​ខ្សាច់​មួយ​ដែល​បោកបក់​ទៅ​លើ​ក្រុង Polatli ខេត្ត Ankara ប្រទេស​តួកគី កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។