រូបភាព​ជុំវិញ​ពិភពលោក ១៣ កញ្ញា ២០១៩

ក្មេង​ស្រី​ម្នាក់​ឈប់​ដើម្បី​ថត​រូប​នៅ​ជិត​គោម​ដែល​គេ​ដាក់​បង្ហាញ​ក្នុង​ការ​ប្រារព្ធ​ពិធី​នៅ​ពាក់​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ នៅ​សួន​ Victoria ក្នុង​ទីក្រុង​ហុងកុង។

ក្មេង​ប្រុស​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដើរ​នៅ​លើ​លូ​​ នៅ​ជំរំ​ជន​ភៀស​ខ្លួន Kutupalong នៅ​​តំបន់ Ukhia នៃ​ស្រុក Cox's Bazar។

តារាចម្រៀង​រ៉ែប Cardi B បាន​មក​ដល់​សម្រាប់​ការ​សម្ដែង​កម្មវិធី Diamond Ball Benefitting របស់​មូល​និធិ The Clara Lionel Foundation នៅ​ Wall Street ក្នុង​ទីក្រុង​ញូវយ៉ក។

ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​ការ​ធ្វើ​បត្យាប័ន​ លើក​ដៃ​ជា​ចង្វាក់​ក្នុង​ពេល​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​នយោបាយ​នៅ​ទីក្រុង​ហុង​កុង ប្រទេស​ចិន។

អ្នក​ផ្ដល់​ពិន្ទុ​កំពុង​ពិនិត្យ​មើល​ដើម​ខ្ទឹម​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ដាក់​បង្ហាញ​ផលិតផល​​​រដូវ​ស្លឹក​ឈើ​ជ្រុះ​ ដែលរៀប​ចំ​ឡើង​នៅ​កន្លែង​តាំង​ពិព័រណ៍ Great Yorkshire ក្នុង​ទីក្រុង Harrogate ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អង់គ្លេស។

សិស្ស​សាលា​បិទ​មុខ​ដោយ​ម៉ាស់ នៅ​ឯ​សា​លា​រៀន​មួយ​ ខណៈ​ដែល​អាកាស​ធាតុ​មិន​ល្អ​កំពុង​កើត​មាន​នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

បុរស​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ស្វែង​រក​របស់​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​នៅ​គំនរវត្ថុ​នៃ​​ព្រះ​ដែល​មានក្បាល​ជា​សត្វ​ដំរី គឺ Ganesha ក្នុង​សាសនា​ហិណ្ឌូ មួយ​ថ្ងៃ​បន្ទាប់​ពី​គេ​យករូប​​ទាំង​នោះ​ទៅ​ជ្រមុជ​ទឹក។

ក្មេង​ជន​ជាតិ​នេប៉ាល់​សម្ដែង​ជា​ព្រះ​រស់ ឬ​ Kumari ត្រូវ​បាន​គេ​ដាក់​នៅ​លើ​រទេះ​ក្នុង​ពិធី​ដង្ហែ​មួយ​នៃ​ពិធី​បុណ្យ Indra Jatra នៅ​ទីលាន Basantapur Durbar ក្នុង​ទីក្រុង​កដ្ឋមណ្ឌូ។

អ្នក​ដែល​ចូល​ចិត្ត​ឡាន​កំពុង​ចូល​រួម​ពិធី​ប្រណាំង​ឡាន​រយៈ​ពេល​៣​ថ្ងៃ ឈ្មោះ​ថា Goodwood Revival ដើម្បី​រំលឹក​ដល់​ថ្ងៃ​រីក​ចម្រើន​បំផុត​ផ្នែក​កីឡា​​នេះ​កាលពី​ពាក់​កណ្ដាល​សតវត្សរ៍​ទី​២០ នៅ​ Goodwood ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃចក្រ​ភពអង់គ្លេស។

ទិដ្ឋភាព​នៃ​តំបន់​ដែល​រង​ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​ឧទ្យាន​ជាតិ Bom Futuro រដ្ឋ Rondonia ប្រទេស​ប្រស៊ីល។