រូបភាពជុំវិញពិភពលោក ១៣ កញ្ញា ២០១៨
មនុស្សកំពុងកាយកម្ទេចសំណង់ នៅកន្លែងកម្ទេចអាគារមួយដែលសល់តែគ្រោង ក្រោយពេលគ្រឿងចក្ររបស់រដ្ឋាភិបាលផ្ដួលរំលំអាគារផ្សារទំនើបមួយ ដែលគេអះអាងថាជាកន្លែងខុសច្បាប់សាងសង់នៅលើផ្ទៃទន្លេ ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
សត្វស្លាបរាប់ពាន់ក្បាលរួមមានកំពុងផ្លាស់ប្តូរទីតាំងរបស់ពួកគេទៅវាលខ្សាច់ ក្នុងពេលដែលទឹកលំនាចឡើងខ្លាំងនៅច្រាំងទន្លេ The Wash នៅជិតតំបន់ Norfolk ប្រទេសអង់គ្លេស។
តួអង្គ Charlie Chaplin របស់អាហ្វហ្គានីស្ថាន គឺលោក Karim Asir អាយុ ២៥ ឆ្នាំ កំពុងហាត់សមនៅទីក្រុងកាប៊ុល។
ព្រះសង្ឃកាន់សាសនាព្រះពុទ្ធមួយអង្គកំពុងមើលកែវយឹតយោធា Vostok-2018 នៅទីតាំងហ្វឹកហាត់ Tsugol នៅមិនឆ្ងាយពីព្រំដែនចិននិងម៉ុងហ្គោលី នៅតំបន់ស៊ីបេរី។
ទាហានហ្គាណាកំពុងសែងមឈូសអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ ដែលរុំដោយទង់ជាតិហ្គាណា ក្រោយពេលពិធីបុណ្យសពនៅមជ្ឈមណ្ឌសន្និសីទអន្តរជាតិ Accra ក្នុងប្រទេសហ្គាណា។
លោក Leone D'Aniello ម្ចាស់ហាងលក់សៀវភៅចាស់ៗ ដែលមានឈ្មោះថា «Ex Libris» កំពុងបង្ហាញ bijou almanac នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
កូនខ្លាសនៅក្នុងសួននៅទីក្រុង Chittagong ដែលជាក្រុងធំទី២របស់ប្រទេសបង់ក្លាដែស។
លោក Andrew Vanotteren អ្នកបណ្ដែតខ្លួនតាមរលកទឹក កំពុងបោកទៅនឹងរលកនៃព្យុះ Florence នៅឆ្នេរខាងត្បូងនៃកោះ Tybee ប្រទេសហ្សកហ្ស៊ី។
ពេទ្យសត្វម្នាក់កំពុងថែទាំកូនស្វាពណ៌ខ្មៅ នៅការិយាល័យនៃតំបន់ការពារសត្វព្រៃក្នុងតំបន់ Banda Aceh ខេត្តអាចេ ប្រទេសឥណ្ឌូនេស៊ី។
ស្ត្រីម្នាក់ឈប់ដើម្បីថតនៅខាងក្រៅរូងនៅ Rhone Glacier នៅភ្នំ Furka ប្រទេសស្វ៊ីស។
ក្រុមអ្នកដឹកគោកំពុងបញ្ជាគោមួយក្បាលនៅតាមច្រកមួយនៅក្រុង Oberstdorf ប្រទេសអាល្លឺម៉ង់។
ស្ត្រីម្នាក់ទទូរឆ័ត្រដើរតាមផ្លូវតាមបណ្ដោយផែ Victoria ក្នុងទីក្រុងហុងកុង។
នាង Nicol Zelikman នៃប្រទេសអ៊ីស្រាអែលសម្ដែងក្នុងកម្មវិធីប្រកួតជើងឯកកីឡា Rhythmic Gymnastics នៅសង្វៀន Armeec ក្នុងរដ្ឋធានីសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី។