រូបភាព​ជុំវិញ​ពិភពលោក​ ១៣ កញ្ញា ២០១៧

រថយន្ត​យោធា​មួយ​ពេញ​ដោយ​ទាហាន​រដ្ឋាភិបាល​បើក​កាត់​ផ្ទះ​និង​អគារ​ដែល​ត្រូវ​បាន​កំទេច​ខណដែល​កង​កម្លាំង​ទាហាន​បន្ត​សម្អាត​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​គាំទ្រ​យោធា​ដែល​បាន​កាន់កាប់ស្រុក​ Mapandi ក្នុង​ទីក្រុង​ Marawi ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន។ 

សិស្ស​និស្សិត​ប្រើ​ក្រមា​ក្រហម​ដើម្បី​តែង​ជា​​ទង់ជាតិ​គណបក្ស​កុម្មុយនិស្ត​ចិន​ មុន​នឹង​ការ​ប្រជុំ​សភា​គណបក្ស​កុម្មុយ​និស្ត​​នៅ​ក្នុង​អនុវិទ្យាល័យ​មួយ​នៅ​ក្នុង​ទីក្រុង​ Linyi ខេត្ត Shandong។ 

ក្មេង​ស្រី​សិស្ស​សាលា​ជនជាតិ​បេឡារុស​ម្នាក់​លើក​ដៃ​គោរព​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២៧នៃ ចលនា​អ្នក​ត្រួស​ត្រាយ​វ័យ​ក្មេង​ក្នុង​ទីក្រុង​ Minsk។​ 

យានអវកាស​  Soyuz MS-06 ចេញ​ដំណើរ​ពី​បន្ទាយ​អវកាស​ Baikonur ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​ជាមួយ​នឹង​អវកាសយានិក​ដំណើរ​ Expedition ទី​៥៣ ដែល​មាន​លោក​ Joe Acaba នៃ​អង្គការ​ NASA​ ​លោក​ Alexander Misurkin មកពី​ Roscosmos និង​ Mark Vande Hei នៃ​ NASA។

កម្មករ​កំពុង​ត្រួត​ពិនិត្យ​កណ្តឹង​ Gloriosa អំឡុង​ការ​ជួស​ជុល​ថែទាំ​ប្រចាំ​ឆ្នាំ​នៅ​ Mariendom (ព្រះវិហារ​Cathedral of Mary) in ក្នុង​ទីក្រុង​ Erfurt ប្រទេស​អាល្លឺម៉ង់។ 

ស្រ្តី​ពីរនាក់​ថតរូប​នៅ​ក្នុង​សួន​ផ្កា​មួយ​នៅ​សួន​ Olympic Park ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​។

រថយន្ត​ Volkswagen Touareg មួយ​គ្រឿង​ក្រឡាប់ក្បាល​ចុះ​ក្រោម​នៅ​ក្នុង​ទីធ្លា​តាំង​ពិព័រណ៌​ IAA Motor Show ក្នុង​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

មន្រ្តី​ទីក្រុង​ប៉ារីស​​បើក​បង្ហាញ​រូប​កង​នៃ​កី​ឡា​អូឡាំពិក​ទីលាន​ Trocadero ដែល​​នៅ​ពីមុខ​ Eiffel Tower បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នៅ​ក្នុង​​ទីក្រុង​ Lima ប្រទេស​ប៉េរូ ដែល​ប្រគល់រង្វាន់​កីឡា​ឆ្នាំ២០២៤​ ទៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

មនុស្ស​យន្ត​ YuMiដឹកនាំ​ក្រុម​តន្រ្តី​ Lucca Philharmonic សម្តែង​នៅ​ក្នុង​ការ​ប្រគុំ​តន្រ្តី​មួយជាមួយ​នឹង​អ្នក​ចម្រៀង​ជនជាតិ​អ៊ីតាលី​លោក​ Andrea Bocelli ក្នុង​សាល​មហោស្រព​ Verdi Theatre ទីក្រុង​ Pisa ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃទី​១២ កញ្ញា ២០១៧។

ស្រ្តី​ម្នាក់កំពុង​រត់ហាត់ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម​តាម​ឆ្នេរ​សមុទ្រ​ Willard Beach ភាគ​ខាងត្បូង​ ប្រទេស​ប៉ូឡូញ រដ្ឋ Maine។