រូបភាព​ជុំវិញ​ពិភពលោក៖ ១២ កញ្ញា ២០២២

ព្រះមហាក្សត្រ​ Charles ទី ៣ និង​សមាជិក​រាជវង្ស​ដទៃ​ទៀត​​នៃ​ចក្រភព​អង់គ្លេស ​ចូលរួម​ព្រះរាជ​ពិធី​កាន់​ទុក្ខ​ក្បែរ​មឈូស​ព្រះមហាក្សត្រិយានី Elizabeth ទី​ ២ នៅ​ព្រះវិហារ St. Giles Cathedral ក្នុង​រដ្ឋធានី​អេឌីនប៊ឺក (Edinburgh) នៃ​ប្រទេស​ស្កុតលែន។

(ពី​ខាង​ឆ្វេង) ព្រះ​អង្គ​ម្ចាស់ Edward ព្រះអង្គ​ម្ចាស់ Andrew ព្រះមហាក្សត្រ​ Charles ទី ៣ ព្រះម្ចាស់​ក្សត្រិយ Camilla ព្រះអគ្គមហេសី​នៃ​ព្រះមហាក្សត្រ ព្រះនាង​ម្ចាស់ Anne និង​ឧត្តមនាវីឯក​លោក Sir Tim Laurence ទត​ព្រះអង្គម្ចាស់​ Duke of Hamilton ដាក់​មកុដ​ Crown of Scotland លើ​មឈូស​ ក្នុង​អំឡុងព្រះ​រាជ​ពិធី​​បួងសួង​និង​រំឮក​ពី​ជីវិត​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២​ នៅ​ព្រះវិហារ St. Giles Cathedral ក្នុង​រដ្ឋធានី​អេឌីនប៊ឺក ប្រទេស​ស្កុតលែន។

ព្រះមហាក្សត្រ​ Charle ទី ៣ និង​ព្រះម្ចាស់​មហាក្សត្រិយ Camilla ស្តាប់​ប្រសាសន៍​របស់​ប្រធាន​សភា​លោក Sir Lindsay Hoyle ក្នុង​សាល Westminster នៅ​ក្រុង​ឡុងដ៍ ជា​ទី​ដែល​សមាជិក​សភា​ទាំង​ពីរ​ថ្នាក់​បាន​ជួបជុំ​ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២។

កុមារី​ម្នាក់​ឱប​តុក្កតា​ខ្លាឃ្មុំ Paddington និង​តុក្កតា​សុនខ​ពូជ Corgi ពេល​រង់ចាំ​ក្បួន​ដង្ហែ​មឈូស​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី​ ២ ​ពី​វិមាន Holyroodhouse ទៅ​កាន់​ព្រះ​វិហារ St. Giles Cathedral លើ​មហាវិថី Royal Mile ក្នុង​រដ្ឋធានី​អេឌីនប៊ឺក ប្រទេស​ស្កុតលែន កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០២២។

ស្រ្តី​ម្នាក់​ដាក់​ផ្កា​នៅ​វិមាន​ Hillsborough បន្ទាប់​ការ​សោយទិវង្គត​របស់​ព្រះ​មហាក្សត្រិយានី​ Elizabeth នៅ​ភូមិ Royal Hillsborough ​នៃ​ប្រទេស​អៀរឡង់​ខាងជើង។

ពលរដ្ឋ​ឈរ​តម្រង់ឈួរ​ដើម្បី​ចូល​ទៅព្រះ​បរម​រាជវាំង Buckingham Palace ដើម្បី​បង្ហាញ​ការ​គោរព​ដល់​ព្រះមហាក្សត្រិយានី Elizabeth ទី​២ ដែល​បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ ខែ​កញ្ញា​ នៅ​ព្រះរាជ​ដំណាក់​ Balmoral ក្នុង​ប្រទេស​ស្កុតលែន ក្រោយ​ពី​បាន​សោយ​រាជ្យ​អស់​រយៈពេល ៧០​ឆ្នាំ។

ទាហាន​អ៊ុយក្រែន​ធ្វើដំណើរ​តាម​រថក្រោះ អំឡុង​ពេល​ប្រតិបត្តិការ​ប្រយុទ្ធ​តបត​ក្នុង​តំបន់​ Kharkiv នៃ​ប្រទេស​អ៊ុយក្រែន​ ក្នុង​រូបថត​មួយដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន។

កុមារ​រងគ្រោះ​ម្នាក់​ត្រូវ​បាន​សង្គ្រោះ​តាម​អាកាស​ បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយដី​នៅ​ក្រុង Obura-Wonenara ប្រទេស​ប៉ាពូអាស៊ី នូវែលហ្គីណេ កាល​ពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ ឆ្នាំ​២០២២។

អ្នក​​ចូលរួម​ធម្មយាត្រា​​កាន់​និកាយ​ស៊ីអ៊ីត​ជនជាតិ​អ៊ីរ៉ង់​ដើរ​លើ​ដង​ផ្លូវ​មួយ បន្ទាប់​ពី​បាន​ចូល​មក​ប្រទេស​អ៊ីរ៉ាក់​តាម​ច្រក​ព្រំដែន​រវាង​អ៊ីរ៉ង់​និង​អ៊ីរ៉ាក់​ នៅ​ក្នុង​ក្រុង Zurbatia ស្រប​ពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ពិសិដ្ឋ​ Kerbala ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ចូលរួម​ពីធី​បុណ្យ​ Arbaeen របស់​អ្នក​កាន់​និកាយ​ស៊ីអ៊ីត។

គូស្នេហ៍​មួយ​គូ​ថតរូប​នៅ​សួន​ផ្កា​ឈូក​រ័ត្ន​ក្នុង​ឧទ្យាន​មួយ​ ក្នុង​ក្រុង Yeoncheon នៃ​ប្រទេស​កូរ៉េខាងត្បូង។

ស្រ្តី​ម្នាក់​ទទួល​ទាន​ស្រា​បិត​ដោយ​ដៃ​ បង្ហូរ​ចេញ​ពី​មាត់​របស់​អាទិទេព «Swet Bhairab» ក្នុង​អំឡុង​ពិធីបុណ្យ​ Indra Jatra ដើម្បី​ផ្តល់​ការ​គោរព​ដល់​អាទិទេពIndra អាទិទេព​ Kumari ក៏ដូចជា​អាទិទេព​ដទៃ​ទៀត និង​ដើម្បី​អបអរ​សាទរ​ការ​ឆ្លង​ផុត​​រដូវ​មូសុង ក្នុង​រដ្ឋធានី​កដ្ឋមណ្ឌូ​នៃ​ប្រទេស​នេប៉ាល់ កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២២។

តារាចម្រៀង​រ៉េប​អាមេរិក​ Megan Three Stallion សម្តែង​ក្នុង​អំឡុង​មហោស្រព​តន្ត្រី Rock in Rio ក្នុង​ក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេស៊ីល កាល​​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២២។

បុរសម្នាក់​ដើរ​ជាមួយ​សុនខ​មួយ​ក្បាល​ នៅ​កន្លែង​​ធ្វើ​អាជីវកម្ម​រ៉ែធ្យូង​មួយ​ដែល​ត្រូវបាន​បោះបង់​ចោល​ នៅ​ក្នុង​តំបន់​ភ្នំ​ Romantsevsky ដែល​បាន​​ប្រែក្លាយ​ជា​កន្លែង​ទេសចរណ៍​មួយ ជិត​ភូមិ Konduki ក្នុង​តំបន់ Tula ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២២។

ពី​ប្រទេស​ស្កុតលែន​ អៀរឡង់​ខាង​ជើង​ អ៊ុយក្រែន ប៉ាពួនូវែល​ហ្គីណេ កូរ៉េខាងត្បូង នេប៉ាល់ ប្រេស៊ីល និង​រុស្ស៊ី៕