រូបភាពជុំវិញពិភពលោក ១២ កញ្ញា ២០១៩
បុរសម្នាក់កំពុងប្រណាំងគោមួយនឹមនៅលើវាលភក់ ក្នុងពិធីប្រណាំងគោប្រចាំឆ្នាំឈ្មោះថា Kalapoottu នៅភូមិ Vengannur ស្ថិតក្បែរទីក្រុង Palakkad ប្រទេសឥណ្ឌា។
បង្អួចបាក់បែកនៅឯកសណ្ឋាគារមួយ ក្រោយពេលមានការផ្ទុះឃ្លាំងផ្ទុកគ្រាប់រំសេវ នៅជិតទីក្រុង Kyrenia ស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីប។
អ្នកទស្សនានិងអ្នកថតរូបកំពុងមើលភ្លើងលេខ ១១ នៅទីក្រុងញូវយ៉ក ចេញពីទន្លេ Hudson ពីទីក្រុង Jersey រដ្ឋ Jersey កាលពីថ្ងៃទី១១ ខែកញ្ញា ២០១៩ ដែលជាថ្ងៃខួបទី១៨ នៃការវាយប្រហារលើអាគារភ្លោះនៃជម្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។
ក្រុមអ្នកកាន់ទុក្ខបានរត់ជាន់គ្នាបន្ទាប់ពីមឈូសដាក់សាកសពអតីតប្រធានាធិបតីស៊ីមប៉ាវេ លោក Robert Mugabe ត្រូវបានគេយកមកដល់កីឡដ្ឋាន Rufaro ក្នុងទីក្រុងហារ៉ារ៉េ ជាទីដែលគេនឹងដាក់តម្កល់សពលោកដើម្បីឲ្យសាធារណចូលគោរព។
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បង្ហាញណែនាំខ្លួនបេក្ខជនសម្រាប់ការបោះឆ្នោតនៅស្រុក Vancouver Kingsway គឺអ្នកស្រី Tamara Taggart នៅក្នុងពិធីប្រមូលផ្ដុំមួយនៅទីក្រុង Vancouver ខេត្ត British Columbia ប្រទេសកាណាដា កាលពីថ្ងៃទី១១ កញ្ញា ២០១៩។
ក្មេងប្រុសម្នាក់ឈរនៅលើស្ពានអាកាស លើកដៃរាទៅកាន់អ្នកបើកឡានដែលរំលឹកខួបនៃការវាយប្រហារភេរវកម្ម ថ្ងៃទី១១ កញ្ញា (កាលពីថ្ងៃទី១១ កញ្ញា ២០១៩) នៅជិតក្រុង Melvern រដ្ឋ Kansas សហរដ្ឋអាមេរិក។
លោក Edi Rama នាយករដ្ឋមន្ត្រីអាល់បានី ដែលពាក់ស្បែកជើងកីឡា កំពុងចុះហត្ថលេខាលើសៀវភៅមួយក្បាលនៅពេលលោកមកដល់រដ្ឋធានីប្រាក ដើម្បីចូលរួមជំនួបកំពូល V4+West Balkan ក្នុងប្រទេសសាធារណរដ្ឋឆែក។
សមាជិកនៃអង្គការបរិស្ថានមិនរកប្រាក់ចំណេញ Greenpeace USA កំពុងធ្វើការរារាំងមួយនៅលើស្ពាន Fred Hartman ដោយស្ទាក់ផ្លូវនាវា Houston Ship Channel ដែលជាកន្លែងតភ្ជាប់ឥន្ធនៈហ្វូស៊ីលធំជាងគេនៅសហរដ្ឋអាមេរិក។ ការរារាំងនេះធ្វើឡើងមុនពេលមានការជជែកដេញដោលលើកទី៣ នៃគណបក្សប្រជាធិបតេយ្យ នៅជិតទីក្រុង Houston ក្នុងក្រុង Baytown រដ្ឋតិចសាស់។
ទិដ្ឋភាពពីលើអាកាសនៃស្ពាន Hong Kong-Zhuhai-Macau ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅក្នុងគម្រោងតំបន់ Greater Bay Area នៅពេលថ្ងៃរះ នៅក្រុង Zhuhai ខេត្ត Guangdong ប្រទេសចិន។