រូបភាពជុំវិញពិភពលោក ១១ កញ្ញា ២០២០
ពលបាល Edwin Morales នៃកងទ័ពសហរដ្ឋអាមេរិក (កណ្ដាល) ធ្វើការគោរពបន្ទាប់ពីបានដាក់ផ្កាសម្រាប់លោក Ruben D. Correa អ្នកពន្លត់អគ្គិភ័យដែលបានស្លាប់ នៅឯសារមន្ទីររំឭកការចងចាំជាតិ ថ្ងៃ១១ កញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
អ្នកគាំទ្របព្វជិតអ៊ីរ៉ាក់នៃនិកាយស៊ីអីត លោក Moqtada al-Sadr កំពុងរក្សាគម្លាតសង្គម នៅពេលពួកគេចូលរួមក្នុងពិធីគោរពសម្រាប់ថ្ងៃសុក្រ លើកទី១ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាច្រើនខែ ដោយសារតែវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅព្រះវិហារ Kufa ជិតទីក្រុង Najaf ប្រទេសអ៊ីរ៉ាក់។
បុរសម្នាក់ប្រើទុយយ៉ូទឹកដើម្បីបាញ់ពន្លត់អគ្គិភ័យដែលបានឆេះកាលពីមួយថ្ងៃមុន នៅកំពង់ផែនៃទីក្រុងបេរូត ប្រទេសលីបង់។
ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier (ស្ដាំ) ដែលមានពាក់ម៉ាស់ការពារវីរុសកូរ៉ូណា បង្ហាញទីតាំងសម្រាប់ឲ្យប្រធានាធិបតីអុយក្រែន Zoran Milanovic ឈរ ក្នុងពិធីស្វាគមន៍នៅឯវិមាន Bellevue នៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។
ទាហានអ៊ីស្រាអែលប៉ះទង្គិចជាមួយបាតុករប៉ាឡេស្ទីន បន្ទាប់ពីមានការធ្វើបាតុកម្មអស់រយៈពេលមួយសប្ដាហ៍មកហើយ ប្រឆាំងនឹងការបោះទីតាំងរបស់ជនជាតិជ្វីស នៅភូមិ Kafr Qaddum ជិតក្រុង Nablus ក្នុងតំបន់ West Bank។
ទិដ្ឋភាពពីលើអាកាសបង្ហាញព្រះវិហារព្រះពុទ្ធសាសនាមួយឈ្មោះថា វត្ត Samphran ដែលមានន័យថា វត្តនាគ នៅក្រុង Nakhon Pathom ស្ថិតនៅប្រមាណ ៤០ គីឡូម៉ែត្រភាគខាងលិចទីក្រុងបាងកក។
លោក Joe Biden បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកពីគណបក្សប្រជាធិបតេយ្យ និងអនុប្រធានាធិបតី Mike Pence ស្វាគមន៍គ្នានៅក្នុងពិធីរំឭកខួប១៩ឆ្នាំ នៃការវាយប្រហារនៅថ្ងៃ១១ កញ្ញា នៅឯកន្លែងចងចាំនិងសារមន្ទីរជាតិ ១១ កញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កៅអីដែលគ្មានមនុស្សអង្គុយតែមានសរសេរឈ្មោះសកម្មជនផងនោះ ត្រូវបានគេតម្រៀបនៅវិថីមួយ នៅពីមុខអាគារជ័យ ដែលការរៀបចំនេះតំណាងឲ្យព្រឹត្តិការណ៍មួយសម្រាប់រំឭកដល់ទិវាជាតិតំបន់ Catalan នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
ក្រុមអ្នកធ្វើការងារត្រូវបានគេមើលឃើញតាមប្រហោង នៅជុំវិញការដ្ឋានសំណង់មួយ នៅក្រុង Stratford នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ជនចំណាកស្រុកម្នាក់កំពុងទាញក្មេងស្រីម្នាក់ដែលជិះលើរទេះ បន្ទាប់ពីមានអគ្គិភ័យមួយកើតឡើងនៅជំរំ Moria ស្ថិតនៅលើកោះ Lesbos ប្រទេសក្រិក។