រូបភាពជុំវិញពិភពលោក ១០ កញ្ញា ២០២០
មាន់ជាច្រើនក្បាលកំពុងស្ថិតនៅក្នុងថ្នាក់រៀនមួយដែលត្រូវបានគេប្រែក្លាយទៅជាផ្ទះសម្រាប់ចិញ្ចឹមមាន់ ដោយសារតែជំងឺកូវីដ១៩ នៅទីក្រុង Wang'uru ប្រទេសកេនយ៉ា។
ជនភៀសខ្លួន និងជនទេសន្តរប្រវេសន៍លូកដៃទទួលយកប៉េងប៉ោះ នៅក្នុងកម្មវិធីចែកចាយអាហារមួយ បន្ទាប់ពីមានគ្រោះអគ្គិភ័យមួយនៅជំរំ Moria នៃកោះ Lesbos ប្រទេសក្រិក។
ស្ត្រីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ការពារខ្លួនពណ៌ស កំពុងមានទុក្ខសោកបន្ទាប់ពីបានពិនិត្យមើលសាកសពប្ដីរបស់នាង ដែលជាជនរងគ្រោះនៃជំងឺកូវីដ១៩ នៅឯទីតាំងបូជាសពមួយនៅទីក្រុង Gauhati ប្រទេសឥណ្ឌា។ ប្រទេសឥណ្ឌាមានករណីឆ្លងថ្មីនៃជំងឺនេះជាង ៩ម៉ឺន ៥ពាន់នាក់ ក្នុងរយៈពេល ២៤ ម៉ោង។
គ្រោះអគ្គិភ័យមួយបានកើតឡើងនៅកំពង់ផែបេរូត នៃប្រទេសលីបង់ បង្កឲ្យមានការភិតភ័យដល់ប្រជាពលរដ្ឋដែលកំពុងបាក់ស្បាតពីការផ្ទុះដ៏មហិមាមួយកាលពីខែមុនដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់។
អ្នកពន្លត់អគ្គិភ័យម្នាក់បង្ហាញអារម្មណ៍នៅពេលនាងពន្លត់ភ្លើងឆេះព្រៃមួយនៅទីក្រុង Anavyssos ស្ថិតនៅភាគខាងត្បូងនៃទីក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី៩ កញ្ញា ២០២០។
ស្ពាននៅឆ្នេរសមុទ្រនៃទីក្រុង San Francisco និងផ្ទៃមេឃចុះអ័ព្ទដោយផ្សែងពណ៌ទឹកក្រូច លាយជាមួយនិងកម្ទិចល្អិតៗ ត្រូវបានគេឃើញនៅកោះ Treasure ក្នុងទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ កញ្ញា ២០២០។ ព្រៃឈើរាប់ម៉ឺនហិតាត្រូវបានភ្លើងឆេះ ដែលក្នុងនោះរួមមានទីក្រុងសំខាន់ៗចំនួន ៣៥ ផងដែរ។ ក្រុងយ៉ាងហោចណាស់ចំនួន ៥ ត្រូវបានឆេះខ្ទេច និងបង្កឲ្យមានការជម្លៀសមនុស្សជាច្រើននាក់។
មន្ត្រីសន្តិសុខកំពុងស្រាវជ្រាវនៅសហគមន៍ Bear Lakes Estates ដែលត្រូវបានឆេះយ៉ាងដំណំដោយភ្លើងព្រៃ Almeda នៅទីក្រុង Phoenix រដ្ឋ Oregon សហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ កញ្ញា ២០២០។
សមាជិកនៃកងពលអ៊ីរ៉ង់បាញ់មីស៊ីល ក្នុងពេលធ្វើសមយុទ្ធយោធាមួមួយដែលគេដាក់ឈ្មោះថា «Zolphaghar 99» នៅឈូងសមុទ្រអូម៉ង់។
ជនទេសន្តរប្រវេសន៍កំពុងសម្រាកនៅលើផ្លូវនៅជិតជំរំជនភៀសខ្លួន Moria នៅលើកោះ Lesbos ស្ថិតនៅភាគឦសាននៃប្រទេសក្រិក បន្ទាប់ពីគ្រោះអគ្គិភ័យលើកទី២ បានឆាបឆេះនិងបំផ្លាញជំរំនេះស្ទើរតែទាំងស្រុង។
ទិដ្ឋភាពពីលើអាកាសបង្ហាញនូវអ្នកចម្ការម្នាក់កំពុងបែងចែកប្រភេទដំណាំ នៅស្រុក Daxi នៅក្នុងទីក្រុង Taoyuan ដែលស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់។