រូបភាព​ជុំវិញ​ពិភពលោក ១០ កញ្ញា ២០១៨

រូបថត​ផ្តល់​ដោយ​អង្កការ​ណាសា​បង្ហាញ​ពី​ព្យុះ​សង្ឃរា Hurricane Florence ពី​ស្ថានីយ​អវកាស​អន្តរជាតិ ខណៈ​ពេល​ដែល​ព្យុះ​សង្ឃរា​នេះ​នៅ​ក្បែរ​តំបន់ឆ្នេរ​ភាគខាងកើត​ស.រ.អា។

ឆ្មាំ​សមុទ្រ​ស្រីលង្កា​លាង​ប្រេង​ចេញ​ពី​ខ្លួន បន្ទាប់​ពី​មាន​ការ​កំពប់ប្រេង​នៅ​ក្រុង Uswetakeiyawa។

កាំជ្រួច និង​អ្នក​ចូលរួម​កាន់​អណ្តាតភ្លើង​ក្នុង​ពិធី​ដង្ហែ​ក្បួន​អបអរសាទរ​ខួប​ទី៧០ នៃ⁠ការ​បង្កើត​កូរ៉េខាងជើង ដែល​ធ្វើ​ឡើង​នៅ​រដ្ឋធានី​ព្យុងយ៉ាង។

ក្រុម​អ្នក​ជួយ​សង្រ្គោះ​លើក​សព​បុរស​ ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ទៅ​កាន់​រថយន្ត​សង្រ្គោះបន្ទាន់ ​ពី​កន្លែង​រក​ការ​ផ្ទុះ​គ្រាប់បែក​នៅ​សង្កាត់ Hodan ក្រុង​ម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី។

បវរកញ្ញា​ នាង​ Nia Imani Franklin មក​ពី​ក្រុង​ញូវយ៉ក ទទួល​មកុដ​ពី​បវរកញ្ញា​ នាង​ Cara Mund នៅ​លើ​ឆាក​មួយ ក្នុង​ក្រុង Alantic City រដ្ឋ​ New Jersey កាល​ពី​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ​២០១៨។

ទូ​ទូរសព្ទ​សាធារណៈ​ ដែល​ត្រូវ​បាន​ច្នៃ​ជា​បណ្ណាល័យ​ខ្នាត​តូច​មួយ នៅ​ភូមិ Long⁠ Clawson ប្រទេស​អង់គ្លេស។

សិស្សានុសិស្ស​ចូលរួម​ក្នុង​ក្បូន​ដង្ហែ​ ដែល​មាន​ការ​កាន់​អណ្តាត​ភ្លើង នៅ​អំឡុងពេល​ខួប​ទី៧០ នៃ⁠ការ​បង្កើត​កូរ៉េខាងជើង ដែល​ធ្វើ​ឡើង​នៅ​រដ្ឋធានី​ព្យុងយ៉ាង។