រូបភាព​ជុំវិញ​ពិភពលោក ១០ កញ្ញា ២០១៧

ពលរដ្ឋ​គុយបា​ដើរ​កាត់​ផ្លូវ​លិច​ទឹក​នៅ​ក្នុង​ក្រុង​ឡាហាវ៉ាន។​ ព្យុះ Irma ដ៏​ប្រល័យ​បាន​បោកបក់​លើ​ប្រទេស​គុយបា ដោយ​បាន​ផ្តួល​រំលំ​បង្គោល​ភ្លើង​ជាច្រើន ដើម​ឈើ និង​ធ្វើ​ឲ្យ​របើក​ដំបូល​ផ្ទះ​ជាច្រើន​នៅ​ពេល​ព្យុះ​ធ្វើ​ដំណើរ​ព្យុះ​ទៅ​រដ្ឋ Florida។

លោក Ammar Hammasho មក​ពី​ប្រទេស​ស៊ីរី ហើយ​ឥឡូវ​រស់​នៅ​ក្នុង​ប្រទេស​ស៊ីប (Cyprus) ថើប​កូន​របស់​គាត់​ដែល​ទៅ​ដល់​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ក្រុង Kokkinotrimithia ប្រទេស​ស៊ីប។

មនុស្ស​ម្នា​ចែវ​ទូក​នៅ​ក្នុង​ទូក​ល្ពៅ​យក្ស​មួយ​ក្នុង​ការ​ចែវ​ទូក​ល្ពៅ​បែប​ប្រពៃណី​នៅ​ក្នុង​ក្រុង Fambach ប្រទេស​អាល្លឺម៉ង់។

កីឡាករ Xavier Simeon មក​ពី​​ប្រទេស​ប៊ែលហ្ស៊ិក​ធ្លាក់​ពី​លើ​ម៉ូតូ​របស់​គាត់​ក្នុង​ពេល​ប្រកួត San Marino Motorcycle Grand Prix នៅ​ទីលាន Misano ក្នុង​សង្កាត់ Misano Adriatico ប្រទេស​អ៊ីតាលី។

តំណក់​ឈាម​ធ្លាក់​នៅ​លើ​អាវ​របស់​សម្តេច​ប៉ាប Francis បន្ទាប់​ពី​ទ្រង់​ត្រូវ​របួស​នៅ​លើ​រថយន្ត​ក្បួន​ នៅ​ក្នុង​ក្រុង Cartagena ប្រទេស​កូឡុំប៊ី។

កីឡាករ Michael Metzner មក​ពី​អាល្លឺម៉ង់​បន្ថែម​ល្បឿន​ក្នុង​ពេល​ហាត់​សម​សម្រាប់​ការ​ប្រកួត Hovercraft European Formula 1 នៅ​ក្នុង​ក្រុង Saalburg ប្រទេស​អាល្លឺម៉ង់។

រថយន្ត​មួយ​លិច​ទឹក​នៅ​ក្នុង​ក្រុង Livorno ប្រទេស​អ៊ីតាលី។

អ្នក​របាំ​រាំ​ក្នុង​កម្មវិធី​សម្រាប់​ខួប​៨៧០​ឆ្នាំ​របស់​ក្រុង​មូស្គូ ក្នុង​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

បុគ្គលិក​ផ្នែក​បុរាណវិទ្យា​របស់​អេហ្ស៊ីប​រៀប​គ្រោង​ឆ្អឹង​ខ្មោច​និង​ក្តារមឈូស​ថ្ម​ឡើង​វិញ​នៅ​ក្នុង​ក្រុង Luxor កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។

នាង Jessie Graff មក​ពី​កម្មវិធី American Ninja Warrior ថត​រូប​នៅ​ក្នុង​កម្មវិធី​ផ្តល់​ពានរង្វាន់ 2017 Creative Arts Emmy Awards នៅ​ក្នុង​ក្រុង Los Angeles រដ្ឋ California កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។

មនុស្ស​ម្នា​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​មួយ​សម្រាប់​សិទ្ធិ​សត្វ​នៅ​ក្នុង​ក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។