រូបភាព​ជុំវិញ​ពិភពលោក​ ១០ ​កញ្ញា ​២០១៥

ក្រុម​កម្មករ​យក​ចេញ​ក្បាល​រូប​ចម្លាក់​នៃ​អតីត​មេដឹកនាំ​សូវៀត​លោក​ Vladimir Lenin ដែល​បាន​កប់​នៅ​ក្នុង​ព្រៃ​នៅ​ភាគ​ខាង​កើត​ក្រុង​បែរឡាំង។ ដុំ​រូប​ចម្លាក់​ធ្វើ​ពី​ថ្ម​ក្រានីត​ទម្ងន់ ៣,៥តោន ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​ព្រៃ​ជា​យូរយារ​ណាស់​មក​ហើយ​នៅ​ជាយ​ក្រុង​នោះ នឹង​ក្លាយ​ជា​ចំណុច​ទាក់ទាញ​មួយ​នៅ​ក្នុង​ពិព័រណ៍​សារមន្ទីរ​ថ្មី​ពី​បុគ្គល​ជាន់​ខ្ពស់ ដែល​បាន​ដើរ​តួ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ដ៏​ច្របូកច្របល់​របស់​អាល្លឺម៉ង់។

ជន​អន្តោប្រវេសន៍​ស៊ីរី​ថើប​កូន​ប្រុស​របស់​ខ្លួន​ ខណៈ​ដែល​គាត់​ដើរ​ឆ្លង​​កាត់​ព្យុះ​ភ្លៀង​ទៅ​កាន់​ព្រំដែន​ប្រទេស​ក្រិក​ជាប់​ព្រំដែន​ប្រទេស​ម៉ាសេដូនី ដែល​ស្ថិត​នៅ​ជិត​ភូមិ Idomeni ​ប្រទេស​ក្រិក។

ស្រ្តី​កុលសម្ព័ន្ធ Kayan រង់​ចាំ​ការ​ថ្លែង​សុន្ទរកថា​ពី​មេដឹកនាំ​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​លោកស្រី​អង់សាន ស៊ូជី​នៅ​អំឡុងពេល​យុទ្ធនាការ​ឃោសនា​របស់​លោកស្រី​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នៅ​ក្រុង Demoso រដ្ឋ​ Kayah។

មនុស្ស​ជាប់​គាំង​នៅ​លើ​ផ្លូវ​ជន់​លិច​ដោយ​ទន្លេ Kinugawa ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ព្យុះ​ទីហ្វុង​ Etau នៅ​ក្រុង Joso តំបន់​ Ibaraki ប្រទេស​ជប៉ុន​ នៅ​ក្នុង​រូបភាព​មួយ​ថត​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Kyodo។ ជប៉ុន​បាន​ធ្វើការ​ជម្លៀស​ប្រជាជន​ប្រមាណ ១០០.០០០​នាក់​ពី​ផ្ទះ​របស់​ពួកគេ​ បន្ទាប់​ពី​មាន​ព្យុះភ្លៀង​យ៉ាង​កម្រ​មួយ​ ដែល​បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ពីរ​ណាស់​បាត់ខ្លួន​ ហើយ​មួយ​ចំនួន​ទៀត​ជាប់​គាំង​នៅ​ពេល​ដែល​ទន្លេ​បាន​ច្រាល​ចេញ​ពី​ជ្រាំង។

ផ្សែង និង​ដុះ​ភ្លើង​ផុល​ចេញ​ពី​មូលដ្ឋាន​យោធា​ បន្ទាប់​ពី​ត្រូវ​បាន​រង​ការ​ប៉ះពាល់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​នៅ​រដ្ឋធានី​សាណា ប្រទេស​យេម៉ែន។

អនុ​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​លោក Cyril Ramaphosa ថើប​សំណាក​លលាដ៍​ក្បាល​អំបូរ​មនុស្ស​ដើម​ Homo Naledi នៅ​អំឡុងពេល​ការ​ប្រកាស​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក​ Maropeng Cradle of Humankind នៅ​ក្រុង Magaliesburg។ ក្រុម​អ្នកវិទ្យាសាស្រ្ត​និយាយ​ថា ពួកគេ​បាន​រក​ឃើញ​សមាជិក​ថ្មី​នៃ​ស្រឡាយ​ពូជ​មនុស្ស​ ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​សំណាក​ឆ្អឹង​នៅ​ក្នុង​រូង​ដ៏​ងងឹត​ស្លុង​មួយ​នៅ​អាហ្រ្វិកខាងត្បូង។

គំនរ​សំរាម​បង្ខាំង​ផ្លូវ​ចូលអាគារ​ស្នាក់​នៅ​មួយ ខណៈ​ដែល​ក្រុម​កម្មករ​ធ្វើ​ការ​សម្អាត​អាគារ​ស្នាក់​នៅ​មួយ​នៅ​ក្រុង Qingdao ខេត្ត​ Shandong ប្រទេស​ចិន​ នា​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ​២០១៥។ យោង​ទៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ក្រុម​អាជ្ញាធរ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​សម្អាត​អាគារ​ស្នាក់​នៅ​របស់​ស្រ្តី​វ័យ​ចំណាស់​មួយ​នាក់ ជាមួយ​នឹង​ជំនួយ​ពី​កូន​ប្រុស​របស់​ស្រ្តី​រូបនោះ​ផ្ទាល់។ ក្រុម​អាជ្ញាធរ​បាន​ចាត់​វិធានការ​បោស​សម្អាត បន្ទាប់​ពី​មាន​ការ​ត្អួញត្អែរ​ជា​បន្តបន្ទាប់​ពី​ប្រជាជន​រស់នៅ​ជុំវិញ​ដោយ​សារ​តែ​ការ​ប្រមូល និង​ស្តុក​ទុក​សំរាម​របស់​ស្រ្តី​រូប​នោះ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។

មនុស្ស​ប្រមូលផ្តុំ​នៅ​ពិធី​រំលឹក «Tribute in Light» នៅ​សង្កាត់​ Lower Manhattan បុរី​ញូវយ៉ក​នា​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ២០១៥។ ពិធី​រំលឹក​មាន​ការ​បញ្ចាំង​ពន្លឺ​ពីរ​ថ្ងៃ​នៅ​មុន​ពេល​គម្រប់​ខួប​ទី​១៤ នៃ​ការ​វាយប្រហារ​ថ្ងៃ​ទី​១១ ខែ​កញ្ញា។

 

បុរស​ម្នាក់​បង្ហោះ​ខ្លែង​នៅ​អំឡុង​ថ្ងៃ​ចុះ​អ័ព្ទ​នៅ​សិង្ហបុរី។ ការ​បំពុល​ខ្យល់​នៅ​សិង្ហបុរី​បាន​កើន​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ នៅ​ស្រប​ពេល​ដែល​ផ្សែងអ័ព្ទ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌនេស៊ី​បាន​ហ៊ុមព័ទ្ធ​ប្រទេស​កោះ​មួយ​នោះ​ក្នុង​ទម្រង់​ជា​ស្បៃពណ៌​ប្រផេះ​មួយ។

ឧទ្ធម្ភាគចក្រ​ Mi-17 ចាក់​ទឹក​ទៅ​លើ​ព្រៃ​កំពុង​ឆេះ​មួយ​នៅ​តំបន់ Ogan Komering Ulu នៅ​ខេត្ត​ Sumatra ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌូនេស៊ី។

រថយន្ត​តាក់ស៊ី​ត្រូវ​បាន​ឃើញ​ចត​នៅ​លើ​ផ្លូវ​នៅ​អំឡុងពេល​ធ្វើ​បាតុកម្ម​តវ៉ា​មួយ​ប្រឆាំង​នឹង​សេវាកម្ម​ចែករំលែក​រថយន្ត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ Uber នៅ​កណ្តាល​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល​នា​ថ្ងៃ​ទី០៩ ខែ​កញ្ញា​ ឆ្នាំ២០១៥។

សត្វឆ្មា និង​អ្នកបង្វឹក​វា​ធ្វើ​ការ​សម្តែង​នៅ​អំឡុង​ពេល​កម្មវិធី «The Circus Princess» នៅ​មហោស្រព​ជាតិ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន។

Des jeunes entrepreneurs développent leurs projets dans un fablab, à Kigali, Rwanda, le 8 août 2017. (VOA/Charly Kasereka)