រូបភាពជុំវិញពិភពលោក ០១ កញ្ញា ២០១៦

សូរ្យគ្រាស​​ ត្រូវ​ថត​បាន​នៅ​ក្រុង Saint-Louis កោះ​ La Reunion។ 

ចៅ​ទួត​នៃ​មេដឹកនាំ​សាសនា​ជ្វីព​បែប​ ultra-Orthodox លោក Hassidic Lelover ត្រូវ​បាន​គេ​យក​ដាក់​លើ​តុ​មួយ​អំឡុងពេល​ពិធី​បុណ្យ​សាសនា​ ដែល​មាន​ឈ្មោះ​ថា «Pidyon Ha'ben»។ 

ភ្ញៀវម្នាក់​ដួល​នៅ​អំឡុង​ពិធី​កម្រាល​ព្រំ​ក្រហម​សម្រាប់​ភាពយន្ត​ «The Light Between Oceans» នៅ​ឯ​ពិធី​បុណ្យ​ភាពយន្ត​ Venice Film Festival លើក​ទី ៧៣ ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី។ 

ឆ័ត្រ​ក្នុង​ពណ៌​ផ្សេងៗ​លម្អ​ទីលាន Dorner Platz ក្នុង​រដ្ឋធានី​វីយ៉េន ប្រទេស​អូទ្រីស។ 

បុគ្គលិក​ផ្នែក​សម្លាប់​សត្វ​ល្អិត​​ធ្វើ​ការ​សម្អាត​នៅ​ឯ​ផ្ទះ​មួយ​ នៅ​តំបន់​ដែល​ត្រូវ​បាន​រាយការណ៍​ពី​ការ​កើត​មាន​ជំងឺ​ហ្ស៊ីកា​ (Zika) ក្នុងប្រទេស​សិង្ហបុរី។ 

អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​ចិន​លាប​ពណ៌​មុខ​តាម​ពណ៌​ទង់ជាតិ​ចិន​នៅ​អំឡុងពេល​ការ​ប្រកួត​បាល់ទាត់​រវាង​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​ពហុកីឡាដ្ឋាន Seoul World Cup Stadium ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។ 

ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​អ៊ីរ៉ាក់​ព្យាយាម​ពន្លត់​អគ្គីភ័យ​នៅ​អណ្តូង​ប្រេង ដើម្បី​ការពារ​ភ្លើង​មិន​ឲ្យ​រីករាលដាល​ដល់​តំបន់​ជិតខាង​នៅ​ក្រុង Qayara ប្រទេស​អ៊ីរ៉ាក់​ កាល​ពី​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០១៦។ អណ្តូង​ប្រេង​នៅជាង​ក្រុង Qayara បាន​ឆាបឆេះ​អស់​រយៈពេល​រាប់​ថ្ងៃ បន្ទាប់​ពី​ក្រុង​សំខាន់​មួយ​ត្រូវ​បាន​រឹបអូស​យក​វិញ​ពី​ពួករដ្ឋឥស្លាម​ ដោយ​កងកម្លាំង​អ៊ីរ៉ាក់​ គាំទ្រ​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។ 

អ្នក​ចូលរួម​ដើរ​កាត់​រូបសំណាក​ Bobsledders នៅ​អំឡុងពេល​ការ​រៀបចំ​សម្រាប់​ការ​តាំង​ពិព័រណ៍​ផ្លែ​ល្ពៅ​នៅ​ក្រុង Erfurt ភាគ​កណ្តាល​ប្រទេស​អាល្លឺម៉ង់។ 

រូប​ថត​ពី​អាកាស​បង្ហាញ​ពី​ពិធី​បុណ្យ​សិល្បៈ និង​ចម្រៀង​ Burning Man លើក​ទី ៣០ នៅ​វាលខ្សាច់​ Black Rock រដ្ឋ Nevada សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០១៦។ 

អាចារ្យ​សាសនា​ហិណ្ឌូ​ធ្វើ​សូត្រ​ធម៌​ពី​សៀវភៅ​សាសនា​មួយ​ នៅ​ក្នុង​ពិធី​មួយ​តាម​បណ្តោយ​ច្រាំង​ទន្លេ​ Bagmati ​អំឡុង​ថ្ងៃ​បុណ្យ​បិតា​ នៅ​វិហារ​ Gokarna ក្រុង​កាតម៉ានឌូ ប្រទេស​នេប៉ាល់។ 

សិល្បករ​ធ្វើ​ការ​សម្តែង​នៅ​ពី​មុខ​អេក្រង់​បញ្ជរ​ក្រុមហ៊ុន Busch-Jaeger ក្នុង​ពិព័រណ៍​​គ្រឿង​អេឡិចត្រូនិច​ ក្នុង​ក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់។