រូបភាព​ជុំវិញ​ពិភពលោក ០៨ កញ្ញា ២០១៧

ក្រុម​ជន​ភៀស​ខ្លួន​អំបូរ​រ៉ូហ៊ីងយ៉ា កំពុង​ដើរ​ឆ្លង​កាត់​វាល​ភក់​បន្ទាប់​ពី​បាន​ចូល​មក​ក្នុង​ទឹក​ដី​បង់ក្លាដែស​ ដោយ​ឆ្លង​កាត់​ព្រំដែន​ក្នុង​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស។

មនុស្ស​ម្នា​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ល្បែង​កម្សាន្ត​សង្គ្រាម​ Zapad-2017 ដែល​រៀប​ចំ​ដោយ​ក្រុម​ទាហាន​រុស្ស៊ី​និង​បេឡារុស និង​ដើម្បី​រំឭក​ដល់​ថ្ងៃ​ជ័យ​ជម្នះ​យោធា​បេឡារុស ក្នុង​ទីក្រុង​ Mink ប្រទេស​បេឡារុស។

ស្ត្រី​ម្នាក់​សម្រាក​បន្ទាប់ពី​បាន​សម្អាត​កម្ទេច​កម្ទី​នៅ​មុខ​ផ្ទះ​របស់​នាង​ ក្រោយ​ពេល​មាន​ព្យុះ​ Irma ក្នុង​ទីក្រុង​Puerto Plata សាធារណរដ្ឋដូមីនីក។

សម្តេច​ប៉ាប​ Francis ត្រៀម​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​ក្នុង​ទីវាល​មួយ​ជាមួយ​មហា​ជន ​នៅ​ក្នុង​ឧទ្យាន Simon Bolivar ក្នុង​ក្រុង​បូហ្គោតា ប្រទេស​កូឡំប៊ី។

លោក​ ​Irmgard Griss (ឆ្វេង) និង​លោក Matthias Strolz អ្នក​ដឹក​នាំ​នៃ​​វេទិកា​សេរី NEOS របស់​ប្រទេស​អូទ្រីស ចូល​រួម​ក្នុង​កម្មវិធី​ចាប់​ផ្តើម​នៃ​យុទ្ធនាការ NEOS សម្រាប់​ការ​បោះឆ្នោត​សហព័ន្ធ​អូទ្រីស ក្នុង​ទីក្រុង​វីយ៉ែន។

ស្ត្រី​ម្នាក់​កំពុង​បួង​សួង​នៅ​ក្នុង​ព្រះវិហារ​មួយ​សុំ​ឲ្យ​ជួយ​ការពារ​កុំ​ឲ្យ​មាន​ព្យុះ Irma ក្នុង​ទីក្រុង Caibarien ប្រទេស​គុយបា។

ភ្លើង​ត្រូវ​បាន​បញ្ចាំង​ទៅ​ក្នុង​លំហ​ នៅ​លើ​តំបន់ Torsfjorden ក្នុង​ប្រទេស​ន័រវែស នៅ​ជិត​ទន្លេ Reine នៅ​កោះ Lofoten ត្រង់​ចំណុច​រង្វង់​នៃ​មហា​សមុទ្រ​អាក់ទិច។

បុរស​ម្នាក់​អង្គុយ​លើ​កៅអ៊ី​រុញ​របស់​ខ្លួន​ នៅ​ពី​មុខ​អាគារ​ដែល​បាក់​បែក​ដោយ​សារ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ក្នុង​ទីក្រុង Juchitan រដ្ឋ Oaxaca ប្រទេស​ម៉ិកស៊ិក។

កីឡាករ Josef Fuchs របស់​អាល្លឺម៉ង់ និង​សេះ​របស់​លោក​ឈ្មោះ Aragon បាន​លោត​លើ​របា​ ក្នុង​ការ​ប្រកួត​លោត​កម្ពស់​បែប​ស្ទីល​ប្លែកៗ នៅ​ក្នុង​ការ​ប្រណាំង​សេះ​អន្តរជាតិ​ International Open German Cavalry Championship លើក​ទី​៤ នៅ​ទីក្រុង Crawinkel នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​អាល្លឺម៉ង់។

ល្ពៅ​ដែល​គេ​ចោះ​ធ្វើ​ជា​រូប​ចម្លាក់​ដោយ​សិល្បករ​ជន​ជាតិ​អាមេរិក​ Ray Villafane ត្រូវ​បាន​គេ​ដាក់​តាំង​ពិព័រណ៍​នោ​ក្នុង​ក្រុង Ludwigsburg នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អាល្លឺម៉ង់។

ស្វា​ប្រភេទអូរ៉ង់អ៊ូតង់ ដែល​គេ​ដាក់​ឈ្មោះ​ថា Hsiao-Ning កំពុង​កាន់​កូន​របស់​វា​ដែល​មាន​អាយុ​៧​សប្តាហ៍ នៅក្នុង​សួន​សត្វ ក្នុង​ទីក្រុង Rostock នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អល្លឺម៉ង់។

ទីវាល​ដែល​មាន​ពេញ​ដោយ​អ័ព្ទ ដែល​កើតចេញ​ពី​អាកាស​ធាតុ​ត្រជាក់​ ហោះ​នៅ​លើ​ទឹក​ដី​ដែល​មាន​សំណើម​ និង​បាន​ហ៊ុព័ទ្ធ​លើ​តំបន់ Oxford នៅ​ពេល​ថ្ងៃ​ជិត​លិច ក្នុង​ទីក្រុង​ឡូវែល រដ្ឋ Maine សហរដ្ឋ​អាមេរិក។