រូបភាពជុំវិញពិភពលោក ០៧ កញ្ញា ២០១៧
សណ្ឋាគារ ក្នុងក្រុង Marigot នៅជិតឈូងសមុទ្រ Nettle នៅតំបន់ប្រមូលផ្តុំ Saint Martin របស់បារាំង នៅពេលដែលព្យុះ Irma បានបោកបក់លើទីនោះកាលពីថ្ងៃទី៦ ខែកញ្ញា។ ប្រទេសបារាំង ហូឡង់ និងអង់គ្លេស បានបញ្ជូនស្បៀងអាហារសម្រាប់គ្រាមានអាសន្ន និងក្រុមជួយសង្គ្រោះទៅតំបន់ដែលរង់គ្រោះរៀងៗខ្លួន នៅសមុទ្រការីប៊ីន ដែលរងការវាយប្រហារដោយព្យុះ Irma ដែលមកដល់ពេលនេះបានធ្វើឲ្យមនុស្សស្លាប់១០នាក់ហើយ។
សម្តេចប៉ាប Francis ត្រូវបានស្វាគមន៍ដោយក្មេងៗក្នុងពេលលោកមានកិច្ចប្រជុំមួយនៅវិមាន Narino ដែលជាវិមានសម្រាប់ប្រធានាធិបតី ក្នុងទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។
សេះសពីរក្បាលកំពុងលេងនៅក្នុងក្រោមក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
ព្រះអង្គម្ចាស់ George កាន់ដៃឪពុករបស់ខ្លួន គឺព្រះអង្គម្ចាស់ William, Duke of Cambridge នៅពេលពួកគេមកដល់សាលានៅថ្ងៃដំបូងរបស់ George នៅតំបន់ Battersea ក្នុងទីក្រុងឡុងដ៍។
ទិដ្ឋភាពនៃគំនូរសិល្បៈដែលរចនាឡើងដោយសិល្បករជនជាតិបារាំង JR នៅព្រំដែនរវាងអាមេរិក និងប្រទេសម៉ិកស៊ិក ក្នុងទីក្រុង Tecate រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ទិដ្ឋភាពក្រោយពេលមានព្យុះ Irma នៅតំបន់ Saint Maarten ក្នុងប្រទេសហូឡង់ ដែលជាផ្នែករបស់កោះ Saint Martin ក្នុងសមុទ្រការីប៊ីន។
ក្រុមមនុស្សដែលសប្បាយរីករាយ កំពុងចាក់ប្រេងនៅលើខ្លួនរបស់ពួកគេ នៅពេលពួកគេចូលរួមក្នុងកម្មវិធី Cascamorras ប្រចាំឆ្នាំ នៅទីក្រុង Baza ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។
ក្រុមសន្តិសុខរបស់ប្រធានាធិបតីក្រិក សម្តែងក្នុងពិធីស្វាគមន៍ប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងទីក្រុងអាតែន ប្រទេសក្រិក។
លោក Tommy Phillips កំពុងជួយកូនរបស់លោកក្នុងកិច្ចការជំនួញឈ្មោះថា TNT Western Wear ដោយលោករៀបចំស្បែកជើងកវែងដែលទឹកជំនន់បានធ្វើឲ្យខ្ចាត់ខ្ចាយ ក្រោយមានព្យុះត្រូពិច Harvey នៅក្រុង Wharton រដ្ឋតិចសាស សហរដ្ឋអាមេរិក។
មនុស្សម្នាក់កំពុងរង់ចាំអ្នកដទៃទៀតដែលមកស្វាគមន៍សម្តេចប៉ាប Francis នៅឧ្យាន Simon Bolivar ក្នុងក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។
កង់ជាច្រើនដែលគេយកមកពីក្រុមផ្តល់សេវាចែករលែកកង់សម្រាប់ប្រើប្រាស់ ត្រូវបានគេដាក់គរនៅក្នុងភូមិមួយនៅជាយក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។
លោក Brian Ellis កំពុងសម្មាធិនៅក្រោមមេឃស្រឡះ នៅលើឈើហ៊ុបមួយនៅជិតកន្លែងហាត់ប្រាណនៅ Back Cove ក្នុងទីក្រុង Portland រដ្ឋ Maine សហរដ្ឋអាមេរិក។