រូបភាព​ជុំ​វិញ​ពិភពលោក ០៦ កញ្ញា ២០១៨

ផ្ទះ​ជា​ច្រើន​បាន​ខូច​ខាត​ដោយ​សារ​ការ​បាក់​ដី​ដែល​បណ្ដាល​មក​ពី​​រញ្ជួយ​​ដី​ នៅ​ក្នុង​ក្រុង Atsuma កោះ​ហុក​កៃដូ (Hokkaido) នៅ​ភាគ​ខាង​ជើង​របស់​ប្រទេស​ជប៉ុន។

ជន​ជាតិ​ស៊ីរី​ដែល​បាត់​បង​ទី​លំនៅ​ត្រូវ​បាន​គេ​ឃើញ​នៅ​ជំរំ​ក្នុង​​តំបន់ Kafr Lusin ជិត​ច្រក​ព្រំដែន Bab al-Hawa ជាមួយ​ប្រទេស​តួក​គី ដែលជា​ទី​តាំង​មួយ​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​ក្នុង​ខេត្ត Idlib។

Staff members wearing personal protective equipment (PPE) spray disinfectant outside a shopping mall in Xi'an in north China's Shaanxi province.

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ស្វែង​រក​អ្នក​រស់​រាន​មាន​ជីវិត​នៅក្នុង​ផ្ទះ​បាក់​បែក​ដោយ​សារ​ការ​បាក់​ដី ដែល​បណ្ដាល​មក​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ក្រុង Atsuma កោះ​ហុកកៃដូ របស់​ប្រទេស​ជប៉ុន។

កូន​ក្រមុំ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​មួយ​របស់​ស្ត្រី​ជន​ជាតិ​បូស្ន៊ី ពីតំបន់ Zhupa។ ការ​បង្ហាញ​ខ្លួន​នេះ​គឺ​នៅ​ក្នុង​ពិធី​​មួយ​ឈ្មោះ​ថា ​Etno Fest នៅ​ភូមិ Kukaj ក្នុង​ប្រទេស​កូសូវ៉ូ។ តាម​ប្រពៃណី​ដែល​មាន​អាយុ​កាល​រាប់​សតវត្សរ៍​មក​ហើយ ស្ត្រី​វ័យ​ចំណាស់​តុប​តែង​កូន​ក្រមុំ​ ដោយ​គូរគំនូរ​នៅ​លើ​ផ្ទៃ​មុខ​ដោយ​មាន​​ពណ៌ស​ជា​​ច្រើន​ជាន់ ចំណែក​ពណ៌​មាស​ត្រូវ​បាន​គូរ​ជា​រង្វង់​ដែលពណ៌​នេះ​តំណាង​ឲ្យ​រង្វង់​នៃ​ជីវិត។ សព្វ​ថ្ងៃ​នេះ ប្រពៃណី​នេះ​ស្ទើរ​តែ​បាត់​បង់​ទៅហើយ។

កីឡាករ​ Novak Djokovic នៃ​ប្រទេស​ស៊ែប៊ី បាន​យក​ឈ្នះ​កីឡករ John Millman នៃ​ប្រទេស​អូស្ត្រាលី ក្នុង​លទ្ធផល ៦-៣, ៦-៤,​ ៦-៤ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រាត់​នៃការ​ប្រកួត​កីឡាតិន្នីស U.S. Open នៅ​ទីក្រុង​ញួវយ៉ក។

ស្ត្រី​ជន​ជាតិ​ប៉ាឡេស្ទីន​កំពុង​ឃ្វាល​គោ​នៅ​ភូមិ Bedouin នៃ​តំបន់ Khan al-Ahmar ក្នុង​តំបន់​ West Bank។

ក្រុម​អ្នក​រាំ​មួយ​ក្រុម​សម្ដែង​ក្នុង​ពិធី​បើក​សម្ពោធ​នាវា​ដឹក​ទំនិញ CMA CGM Antoine de Saint Exupery នៅ​ទីក្រុង Le Havre ប្រទេស​បារាំង។

បុគ្គលិក​ពីរ​នាក់​​លើក​រូប​​ Superman ដែល​ស្លៀក​ពាក់​ដោយ​​លោក Christopher Reeve ដែល​ចម្លង​ចេញ​ពី​ខ្សែ​ភាព​យន្ត​ផលិត​ឆ្នាំ ១៩៧៨ និង​ឆ្នាំ ១៩៨០។ រូប​នេះ​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ IMAX មុន​ពេល​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ខែ​នេះ នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ជើង​ឯក​ទ្វីប​អឺរ៉ុប​លោក Denis Ragot មក​ពី​ប្រទេស​បារាំង​ កំពុង​បន្ថែម​ល្បឿន​ក្នុង​ពេល​ហាត់​សម​មុន​ការ​​ប្រណាំង​ F1 នៅ​ក្នុង​កម្មវិធីប្រណាំង​កាណូត​​ថ្នាក់​ពិភពលោក នៅ​បឹង​ Bleiloch ជិត​ក្រុង Saalburg ប្រទេស​អាល្លឺម៉ង់។

លោក Geoff Hale (ស្ដាំ) មក​ពី​​ក្រុង Tulsa រដ្ឋ​ Oklahoma សហរដ្ឋ​អាមេរិក បាន​អបអរ​ពេល​​​បាន​យក​ឈ្នះ​លើ​កីឡាករ Tom Holland មក​ពី​តំបន់ Slough ក្រុង​ Berkshire ចក្រភព​អង់គ្លេស ក្នុង​ការ​ប្រកួត​កាច់​ដៃ​នៅ​ក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ​អាមេរិក។